កញ្ញា ណា​តា​យ៉ា បង្ហាញខ្លួន​ជាមួយ​ស្ទីល​សម្តែង​ថ្មី​ជា​ទាហាន​ស្រី​

1326
ចែករម្លែក

​ភ្នំពេញៈ​តារា​សម្តែង​និង​ម៉ូ​ដែល​សិច​ស៊ី​កញ្ញា ណា​តា​យ៉ា បាន​សម្តែង​ជា​ទាហាន​ស្រី​ធ្វើឱ្យ​មហាជន​និង​អ្នកគាំទ្រ​នាង ទទួលបាន​អារម្មណ៍​ប្លែក​ប្រកបដោយ​ការទាក់ទាញ​។​កន្លងទៅ​តារា​ស្រី​រូបនេះ​តែងតែ​សម្តែង​បែប​សុភាពៗ​។​ រូបថត​ជាច្រើន​សន្លឹក​របស់​នាង ត្រូវបាន​បង្ហោះ​កាលពីពេល​ប៉ុន្មាន​ថ្ងៃនេះ​ធ្វើឱ្យ​បណ្តាញ​សង្គម​និង​ទស្សនិកជន​ចាប់ អារម្មណ៍​រូប​សម្រស់​របស់​នាង ដែល​ស្ថិតក្នុង​ឈុត​ជា​ទាហាន​ស្រី ពិតជា​ស្រស់ស្អាត​ស័ក្តិសម​ដែល​ធ្វើឱ្យ​អ្នក គាំទ្រ​សរសើរ​។ អ្វីដែល​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ បណ្តាៗ​បុរស​ដែលជា​អ្នកគាំទ្រ ឬ អ្នក​ពេញ​ចិត្តនឹង​នាង​នោះ នាំគ្នា​លាន់​សរសើរ និង ចាប់អារម្មណ៍​ស្ទើរតែ​លង់​ស្នេហ៍ ទាហាន​ស្រី​រូបនេះ​ហើយ​។

ប្រុសៗ​ខ្លះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លះ​នាំគ្នា​និយាយ​លេង​ទៅវិញ​ថា “​បើ​អាយ​ដុល​( Idol) កាន់​កាំភ្លើង​វែង​នេះ​ទំនង​ណាស់​។ បើ​បាន Idol បាញ់​ចំ​បេះដូង​ប្រុស​បង​វិញ​ពិតជា​មានសំណាង​”​។ តារា​សិច​ស៊ី​ល្បី​រូបនេះ​ពិតជា​ធ្វើឱ្យ​ប្រុសៗ និង អ្នកគាំទ្រ​កាន់តែ​ចាប់អារម្មណ៍​ទៀតហើយ បើ​លេងខ្លួន​ម្តងៗ​ទាំង​ស្អាត ទាំង​ស្រស់​ហើយ​ជាពិសេស​ក្លាហាន​ជា​ទាហាន តស៊ូ​ការពារ​ទឹកដី ការពារ​ប្រជាជន ការពារជាតិ បែបនេះ​នោះ​។ ​សូមបញ្ជាក់ថា កញ្ញា តា​ណា​យ៉ា ជា​តារា​ដែលមាន​ទីផ្សារ​សិល្បៈ​ទាំង​ក្នុង​វិស័យ​ម៉ូ​ដែល និង​សម្តែង​។

​បច្ចុប្បន្ន​ក៏​កំពុង តែ​រកស៊ី​លក់​ផលិតផល​ថែរក្សា​សម្រស់​របស់​នារី​តាម​អន​ឡាញ​កំពុងតែ​ជោគជ័យ​ផងដែរ​។ ផលិតផល​របស់​នាង​នោះ ក៏បាន​នាំឱ្យ​នាង​មាន​រូប​សម្រស់​កាន់តែ​ស្អាត​ខ្លាំង​ឡើង ខុសប្លែក​ពី​ជំនាន់​មិនទាន់​ប្រឡូក​ក្នុង​សិល្បៈ​។​​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ កញ្ញា ណា​តា​យ៉ា បានប្រកាស​សម្ពោធ​ជា​ផ្លូវការ​នាំចូល Inner Mois Collagen Plus ជា​ផលិតផល​ប្រទេស​ជប៉ុន​ដោយ​នាង​បានធ្វើការ​បោះទុន​ជាច្រើន​ម៉ឺន​ដុល្លារ​ដើម្បី​អាច​នាំយក​ផលិតផល​នេះ លក់​ចូល​ទីផ្សារ​ស្រុក​ខ្មែរ​បាន​។​

​សូម​រំលឹក​ផងដែរ​ថា ក្នុង​ថ្ងៃ​សង្ក្រាន្ត​អបអរ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​កាល​នៅ​ខេត្តបាត់ដំបង ក្នុងចំណោម​ជាច្រើន​ដួង កញ្ញា ណា​តា​យ៉ាង​ក៏ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​នៅពេល​បង្ហាញ​វត្តមាន​ចូលរួម​អបអរ​នៅ​ទី​រួម​ខេត្ត​នោះ​ហើយ​ជា ពិសេស​ត្រូវបាន​ក្រុម​អ្នក​ថតរូប​តាម​ប្រមាញ់​រូបភាព​របស់​នាង ខណៈ ណា​តា​យ៉ា ជា​តារា​ស្រី​គួរឱ្យ​ទាក់ទាញ ៕ ដោយៈ បូ​រិ​ន​