កញ្ញា តី ម្ចាស់​បទ វៃ​ម៉ា​លុយ ក្លាយជា​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ របស់​សែ​ល​កាត​

246

​ភ្នំពេញ​៖ កញ្ញា តី ជា​អ្នកចម្រៀង និង​ជា​អ្នកនិពន្ធ ដែល​ត្រូវបាន​គេ​ស្គាល់​កញ្ញា​តាមរយៈ​បទ​” វៃ​ម៉ា​លុយ​” និង​វិ​ឌី​អូ​បទ​នេះ​ដែល​ទើបនឹង​ចេញ​ផ្សព្វផ្សាយ បាន​ក្លាយជា​សមាជិក​ថ្មី​មួយរូប​ទៀត នៃ​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ របស់​ក្រុមហ៊ុន​សែ​ល​កាត ។​

​កញ្ញា តី​ម្ចាស់​បទ វៃ​ម៉ា​លុយ បាន ក្លាយជា​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ របស់​ក្រុមហ៊ុន​សែ​ល​កាត​

​ការដែល​បាន​ក្លាយខ្លួនជា ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ សែ​ល​កាត​របស់​កញ្ញា​តី​នេះ​គឺ ដូចគ្នា​ទៅនឹង​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង ក្រុម Polarix ផងដែរ​។

​គួរ​បញ្ជាក់ថា​ក្រៅពី​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ សែ​ល​កាត​ក៏មាន Young Influencers ដូចជា ជ័យលាភី កម្មវិធី Cambodia’s Net Idols រដូវ​កាល​ទី ១ និង​យុវ​ទូត​របស់​សែ​ល​កាត ទាំងបី​រូប​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត លោក អៀន វ៉ាត​សុន បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា “​កម្មវិធី​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ របស់​យើង គឺ​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​យើង​ឱ្យ​យល់​កាន់ តែ​ច្បាស់​ពី​អតិថិជន​ដែលជា​យុវជន និង​យល់​កាន់តែច្បាស់​ពី​តម្រូវការ​របស់​ពួកគេ​”​។​លោក​ថា តី ជា​សមាជិក​ថ្មី​ម្នាក់ទៀត​ក្នុង​កម្មវិធី ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​ដែល​ក្រុមហ៊ុន​សែ​ល​កាត​គាំទ្រ​អ្នក​ដែល មាន​ទេពកោសល្យ និង​លើកស្ទួយ​ពួកគេ​។​

​ចំណែក​កញ្ញា​តី បានឱ្យដឹងថា “​ខ្ញុំ​ពិតជា​មាន​មោទនភាព និង សប្បាយចិត្ត​ដែល​បានធ្វើការ​ជាមួយ សែ​ល​កាត និង​រំភើប​យ៉ាងខ្លាំង​ដែល​ក្លាយជា​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​ថ្មី​របស់ សែ​ល​កាត​។ ខ្ញុំ​នឹងមាន សកម្មភាព​ជាច្រើន​ជាមួយ​សែ​ល​កាត​។​

​គួរ​បញ្ជាក់ថា​បទពិសោធ​ន៍​ក្នុង​វិស័យ​សិល្បៈ​ដំបូង​របស់​តី គឺជា​អ្នករាំ​។ កញ្ញា មាន​គេ​ស្គាល់​កាន់ តែ​ច្រើន បន្ទាប់ពី​ការ​បង្ហោះ​វី​ឌី​អូ​ចម្រៀង​របស់​កញ្ញា នៅលើ​បណ្តាញ​សង្គម​។ នៅក្នុង​បទ​សម្ភាស មួយ តី បាន​លើកឡើងថា គោលបំណង​របស់​កញ្ញា​គឺ លើកស្ទួយ​វិស័យ​សិល្បៈ តន្ត្រី និង​ធ្វើ​ឲ្យ គេ​ទទួលស្គាល់​ក្នុង​ឆាក​អន្តរជាតិ​។​ក្រៅពីនេះ​បទ វៃ​ម៉ា​លុយ របស់​តី ទទួលបាន​ប្រជាប្រិយភាព និង​ល្បីល្បាញ​យ៉ាងខ្លាំង​លើ​ប្រព័ន្ធ អន​ឡាញ មុននឹង​ការចេញ​វី​ឌី​អូ​ជា​ផ្លូវការ​ទៀតផង​៕ ដោយ​: ដេប៉ូ​