កញ្ញា តូ​តា បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​សត្វ​ពស់​ក្នុង​រឿង​ភាគ​ថ្មី​

118

​ភ្នំពេញ​:​តារា​សម្តែង កញ្ញា តូ​តា នឹង​បង្ហាញខ្លួន​ជាមួយនឹង​ភាពយន្ត​ភាគ​បុរាណ “​កូន​ពស់​កេងកង​” ដែល​គ្រោង​នឹងដាក់​បញ្ចាំង​នៅក្នុង​ស្ថានីយទូរទស្សន៍​ហង្ស​មាស​។

​ជារឿយៗ គេ​ឧស្សាហ៍​ឃើញ​តារា​សម្តែង តូ​តា បង្ហាញ​រូបថត​ដ៏​ស្រស់ស្អាត​ជាមួយនឹង​រាង​ល្វត​ល្វន់ ដ៏​សិច​ស៊ី​របស់​នាង ដែល​ធ្វើ​ឲ្យ​បុរស​ជាច្រើន​លង់​នឹង​សម្រស់​ធម្មជាតិ​របស់​តារា​សម្តែង​រូបនេះ ។ មិន​ត្រឹមតែ ធ្វើ​ឲ្យ​បុរសៗ​ឈ្លក់​វង្វេង​នឹង​សម្រស់​របស់​នាង​តែមួយ​មុខ​ប៉ុណ្ណោះ​ឡើយ ពោល​តារា​ស្រី​វ័យក្មេង​រូបនេះ ក៏​ទទួលបាន​ឱកាស​ទីផ្សារ​សិល្បៈ​មិន​ថមថយ ព្រោះតែ​មិន​ត្រឹមតែ​ទីផ្សារ​សិល្បៈ​ក្នុងស្រុក សូម្បីតែ​ទីផ្សារ ក្រៅ​ស្រុក​ក៏​កញ្ញា​ទទួល​បានជា​ហូរហែរ​។ ក្រៅ​ចាប់បាន​ការងារ​ស្ប៉ត​ពាណិជ្ជកម្ម​ធំៗ​ក្រៅ​ស្រុក​។ កញ្ញា តូ​តា ក៏​ចាប់បាន​ការងារ​សម្តែង​រឿង​ភាគ​ប្រចាំ​ទូរទស្សន៍​ហង្ស​មាស​ផងដែរ​។

​បើ​គេ​និយាយ​ពី​រូបរាង និង​ការតុបតែង​ខ្លួន​របស់ តូ​តា គេ​មិន​នឹកស្មានថា​នាង ជា​មនុស្ស​ស្រី​ដែល​ក្លាហាន ហ៊ាន​សម្តែង​ឈុត​អោបរឹត​ជាមួយ​សត្វ​ពោះ​ដ៏​ធំ​មួយ​ក្បាល​ឡើយ​។

​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កញ្ញា តូ​តា បានបង្ហាញ​រូបថត​ជាច្រើន​សន្លឹក ស្តីពី​ការថត​ភាពយន្ត ភាគ​របស់​នាង ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​នាង​ស្ងើចសរសើរ ពី​ភាព​ក្លាន​ហាន​របស់​នាង គឺ​នាង មាន​ភាពស្និទ្ធស្នាល​ជាមួយ​សត្វ​ពស់ ដែល​គ្រប់គ្នា​តែងតែមាន​ភាពភ័យខ្លាច​ពេលដែល​បាន ជួប​សត្វ​ពស់​ដ៏​ធំ​បែបនេះ​។

​ប៉ុន្តែ​បើ​យោងតាម​រូបភាព​នោះ គេ​មើលឃើញថា កញ្ញា តូ​តា មិនមាន​អារម្មណ៍​តក់ស្លុត​បន្តិច​សោះឡើយ ពេលដែល​នាង​បានទទួល​រឿង​នោះ​ថត​។ ប្រភព​ស្និទ្ធ​បាន​បង្ហើប​ថា នាង​ក៏មាន​អារម្មណ៍​ញញើត​ខ្លះ​ដែរ ពេលដែល​ត្រូវ​ឈុត​សម្តែង​អោបរឹត​ជាមួយ​សត្វ​ពស់ តែដោយសារ​តែ​នាង​បាន​ប្តេជ្ញា​ថា​អ្នកសិល្បៈ ត្រូវតែ​ភ្លក់​ឲ្យ​គ្រប់​រសជាតិ នោះ​ទើប​គេ​ហៅថា​អ្នក​សម្តែង​៕ ​ដោយ​:​បញ្ញា​សាស្ត្រ​

តារា​សម្តែង កញ្ញា តូ​តា នឹង​សត្វ​ពស់