កញ្ញា ម៉ា​រី បញ្ចេញ​រូបរាង​គួរ​ឲ្យ​ទាក់ទាញ​

323
ចែករម្លែក

​ភ្នំពេញ​៖ តារា​សម្តែង​សម្បុរ​សខ្ចី​ដូច​បណ្តូលចេក​កញ្ញា ឡុង ថាវ​រី ហៅ ម៉ា​រី មួយរយៈ​នេះ​ឃើញ​ខំប្រឹង​ថែរក្សា​រូបរាង​ឱ្យ​ស្គម​ស្លី​ម ខណៈ​ទម្រង់​មុខ​កាន់តែ​ស្អាត​ជាង​មុន​ខុសប្លែក​កាលពី​ជំនាន់​ប្រឡូក​សិល្បៈ​ដំបូង​។
​ជាមួយគ្នា​នោះ តារា​ល្បី​រូបនេះ​ក៏​បង្ហោះ​សកម្មភាព​ខំ​ហាត់ប្រាណ​ខ្លាំង​ដៃ​ណាស់ដែរ ដោយ​បង្ហាញ​រាង​ត្រគាក​ឱ្យ​មូល​ក្រ​ឡំ​ដូច​ផ្លៃ​សារី ធ្វើឱ្យ​ប្រុសៗ​លង់​ស្នេហ៍ និង ពេញចិត្ត​យ៉ាងខ្លាំង​។​

ថ្មីៗ​នេះ ម៉ា​រី លេង​បង្ហោះ​រូបថត​និង​វិ​ឌី​អូ​ពី​សកម្មភាព​ហាត់ប្រាណ​ដែល​មិនចេះ​ខ្ចិ​ល​របស់​នាង ធ្វើឱ្យ​អ្នកគាំទ្រ និង​ជាពិសេស​ប្រុសៗ​ពេញចិត្ត​យ៉ាងខ្លាំង​ហើយ ប៉ុន្មាន​ថ្ងៃនេះ​តារា​សិច​ស៊ី​រូបនេះ ក៏បាន​បង្ហាញ​រាង​ត្រគាក​គ្រប់​ជ្រុង ជាមួយ​ដងខ្លួន​ឡើង​ស្លី​ម​សម​នឹង​រាង ។

​សូម​រំលឹកថា កញ្ញា ម៉ា​រី ជា​តារា​សម្តែង​ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​សម្តែង​ជាច្រើន​រឿង​មកហើយ ខណៈ​រូបនាង​ត្រូវបាន​មហាជន​ស្គាល់​ក្នុង​រឿង​របស់​ផលិតកម្ម​អិ​ល​ឌី​។ តារា​ស្រី​រូបនេះ​ក៏​ទទួល​ប្រជា​ប្រិ​ភាព​និង​ទីផ្សារ​កាន់​ខ្លាំង​ផងដែរ​ក្នុង​រឿង​ភាគ​របស់​ស្ថានីយទូរទស្សន៍​ជាច្រើន​។​

​តារា​សម្តែង​រូបនេះ​ជា​កូនស្រី​អ្នកជំនួញ និង មានមុខ​របប​ផ្ទាល់​បើកហាង​លក់​គ្រឿង​សង្ហា​រឹម​ពី​ឈើប្រណិតៗ ហើយ​កាលពី​ថ្មីៗ​នេះ នាង​ទើប​ឡើងផ្ទះ​វីឡា​ក្នុង​បុរី​អ័​រ​គី​ដេ​តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក​ថែមទៀត​។​

​មិន​ត្រឹមតែ​ទទួល​ភាពល្បីល្បាញ​នៅ​វិស័យ​សម្តែង​នោះទេ កញ្ញា ម៉ា​រី ជា​តារា​បង្ហាញ​ម៉ូត​ដែល​លេចធ្លោ ហើយ​មាន​ទីផ្សារការងារ​ជាច្រើន​ពេញចិត្ត​នឹង​នាង ខណៈ​ទាំង​រូបរាង​និង​រូប​សម្រស់​របស់​នាង ត្រូវបាន​អ្នកដឹកនាំ​កម្ម​វី​ធី​សរសើរ​ពេញចិត្ត​យក​ថត​និង​ដើរ​ម៉ូត​៕ ​ដោយៈ បូ​រិ​ន​