កញ្ញា យូ​រី លេចមុខ​ជាមួយនឹង​ក្បាច់​រាំ​កក្រើក​ឆាក​

345
ចែករម្លែក

​ភ្នំពេញៈ តារាចម្រៀង​ផលិតកម្ម​សាន់​ដេ​ដែល​ពូកែ​រាំ កញ្ញា យូ​រី បាន​លេចមុខ​ជាមួយ នឹង​ក្បាច់ រាំ​កក្រើក​ឆាក​ប្រគំ​តន្ត្រី​មួយ​ខណៈ​ក្រុម​សារព័ត៌មាន​តាម​ថត​កាលពី​យប់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩​។

​យូ​រី បាន​លេចមុខ​ហាង​បៀរហ្គាឌិន​ហេ​ប​ភី ផា​លេស​(Happy Palace) ដែលមាន​ទីតាំងនៅ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​រាត្រី​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៩​។ ភ្ញៀវ​ជាច្រើន​ដែល​បាន ចូលទៅ​ញាំ​អាហារ​នៅ​ទីនោះ​បាន​គយគន់​ទស្សនា​ដោយផ្ទាល់​យ៉ាង​ជក់ចិត្ត​ជាមួយ​តារាចម្រៀង​សាន់​ដេ​រូបនេះ​។​

​យូ​រី​បាន​លើកយក​បទ​ល្បីៗ​របស់ខ្លួន​មក​ច្រៀង​រាំ​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ជក់ចិត្ត​យ៉ាងខ្លាំង​។​កញ្ញា យូ​រី និយាយ​នៅលើ​ឆាក​ថា នាង​រីករាយ​ណាស់​ដែល​បាន​ចូលរួម​នៅ​រាត្រី​នោះ​ហើយ​កាន់តែ​រំភើប ពេលដែល​មាន​ហ្វែ​ន​(Fan)​ចោមរោម​ថតរូប​ជាមួយ​នាង​យ៉ាងច្រើន​កុះករ​តែម្ដង​។​អ្វីដែល​នាង​កាន់តែ​រីករាយ​នោះ​គឺ​បទ​ចម្រៀង​របស់​នាង​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ហើយ​ពួកគេ​ច្រៀង​តាម​ទៀតផង​។

​តារាចម្រៀង​ល្បី​រូបនេះ​ត្រូវបាន​ពិធី​ការិនី លីន ដា បាន​សរសើរ​មិន​ដាច់​ពី​មាត់​ដែរ​ថា នាង​មាន រូប​សម្រស់​ស្អាត​ហើយ​ពូកែ​រាំ​ទៀត​។​បើសិនជា​យូ​រី ជា​ប្រុស​វិញ​នាង​ចាប់យក​ធ្វើ​សង្សារ​ហើយ​។ ប៉ុន្ដែ យូ​រី និយាយ​លេងសើច​ថា នាង​ស្រឡាញ់​តែ​ប្រុស​មិន​ស្រឡាញ់​ស្រី​នោះទេ​។

​លោក ជា នី ថៅកែ​ហាង​ហេ​ប​ភី ផា​លេស បាន​ឲ្យ​ដឹងថា​ការដែល​លោក​អញ្ជើញ​កញ្ញា យូ​រី មក​ច្រៀង​នៅ​រាត្រី​នោះ​គឺ​ដើម្បី​ឲ្យ​ភ្ញៀវ​នៅ​ហាង​របស់លោក​បាន​ទស្សនា​ដោយ ផ្ទាល់​ជាមួយ​តារា​ម​ចម្រៀង​ល្បីៗ​ជាកា​ដូរ​តបស្នង​អតិថិជន​ដែល​គាំទ្រ​ហាង​របស់លោក​កន្លងមក​។ ក​ម្មិ​វី​ធី​នេះ ដែល​អាចមាន​វត្តមាន យូ​រី ជួប​អ្នកគាំទ្រ​និង​មហាជន​ក្នុង​ហាង​របស់លោក​គឺ​មានការ​ឧបត្ថម ដោយ​ស្រា​បៀរ​Budweiser៕ ដោយៈ បូ​រិ​ន​