កញ្ញា រឿន​ណាត ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ប៉ុន្តែ​មិនអាច​យក​មកុដ​បវរ​កញ្ញា​ចក្រវាល​ឆ្នាំ ២០១៨​បាន​

1182
ចែករម្លែក
  • 104
    Shares

​ដោយ​: បូ​រិ​ន / ភ្នំពេញ​: កញ្ញា រឿន ណាត បានសម្រេច​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុងការ​តំណាង​កម្ពុជា ចូលរួម​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ​ឆ្នាំ​២០១៨ នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ ប៉ុន្តែ​ជា​រឿង​សោកស្តាយ​នាង​មិនអាច​យក​មកុដ​នេះ​បានឡើយ​។ ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ការប្រកួត​បវរកញ្ញា​ច​ក្រ​វា​ឡ ដែល​ប្រារព្ធ​ឡើង​នៅ​ប្រទេស​ថៃ​នោះ កម្ពុជា​ដែលមាន​កញ្ញា រឿន ណាត បាន​ចូលរួម​ប្រកួត​តាំងពីដើម​រហូតដល់​ថ្ងៃ​ចុងក្រោយ ។​នាទីចុងក្រោយ​គឺ​នារី​មកពី​ប្រទេស ហ្វីលីពីន គឺ​កញ្ញា ខាត​ទ្រី​អូ​ណា ហ្គ្រេ​រ (Catriona Gray)​។​

​ទោះបីជា​យ៉ាងនេះ​ក្តី​អ្នកគាំទ្រ​និង ប្រជាជន​ខ្មែរ នៅតែ​សរសើរ និង លើកទឹកចិត្ត កញ្ញា រឿន ណាត ដែល​តស៊ូ​បញ្ចេញ​សមត្ថភាព​ទាំង​សម្រស់​និង​ចំណេះដឹង ឈានដល់​វគ្គ​ផ្តា​ល់​ព្រ័ត្រ បើទោះបីជា​មិនអាច​ពាក់​មកុដ​បវរ​កញ្ញា​ចក្រវាល​ឆ្នាំ​២០១៨​ក៏ដោយ​។

​កញ្ញា រឿន ណាត បាន​សរសេរ​ឱ្យដឹងថា “​លទ្ធផល​ចេញមក​បែបណាក៏ដោយ ក៏​រូបនាង​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយ​ចិត្តនឹង​ទទួលយក​ខ្លាំង​ជាទីបំផុត ពីព្រោះ​តែ​នាង​ខ្ញុំ​បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា មាន​មោទនភាព​មកលើ​រូបនាង​ខ្ញុំ​ហើយ​ជាពិសេស​នោះ គឺ​នាង​ខ្ញុំ​បាន​បំពេញ​ក្តី​ស្រមៃ​ដ៏​ធំ​បំផុត​នោះ គឺ​នាង​ខ្ញុំ​បាន​នាំយក​ប្រទេស​កម្ពុជា ឲ្យ​គេ​ស្គាល់​ជុំវិញ​ពិភពលោក​ផងដែរ សូម​អរគុណ​ចា៎​!”​។​

​សូមបញ្ជាក់ថា កញ្ញា រឿន ណាត ជា​តារា​ស្រី​ដែល​ជាប់​ចំណាត់​លេខ​១ ក្នុង​កម្មវិធី​ការប្រកួត​កញ្ញាឯក​កម្ពុ​ជា​ឆ្នាំ​២០១៧ ។ នាង​ជា​តារា​បង្ហាញ​ម៉ូត​ដែលមាន​សម្រស់​ស្រស់ស្អាត ទាំង​រូបរាង និង មុខមាត់​។ ការចាកចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ បវរកញ្ញា​ចក្រ​វា​ឡ ឆ្នាំ​២០១៨ លើក​នេះ នាង​ត្រូវ​បានរៀបចំ​ឱ្យ​ក្រោយ​ការជួយជ្រោមជ្រែង​ពី ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និង ហាង​កាត់ដេ Madam Boutiques Amy ដែលមាន​ការ​រចនា​ម៉ូត​ប្លែក និង ស្រស់ស្អាត​៕ ល​

#