កញ្ញា រ៉ូ​ហ្សា បោះជំហាន​លើ​វិថី​សិល្បៈ​ដែល​កាន់តែ​ទទួល​ប្រជាប្រិយភាព​

111

(​ភ្នំពេញ)​៖ កញ្ញា គង់ ស្រី​ពៅ ឈ្មោះ​ក្រៅ មឺ​ស រ៉ូ​ហ្សា​( Mss Roza) នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បោះជំហាន​លើ​វិថី​សិល្បៈ​។​នាង​ផ្តើមចេញពី​អ្នក​បង្ហាញ​ម៉ូត​ទើបតែ​បាន​រយៈ​ប៉ុន្មាន​ឆ្នាំ​សោះ ទទួលបាន ប្រជាប្រិយភាព​ពី​អ្នកគាំទ្រ និង អ្នកដឹកនាំ​កម្មវិធី​។​

​តារា​ស្រី​សិច​ស៊ី​ដែលមាន​ប្រុសៗ​ជាច្រើន​ពេញចិត្ត​នោះ បាន​ចេញមុខ​ប្រកាស​ពី​គោលបំណង​របស់​នាង​ប៉ង ក្នុងនាម​ឈរឈ្មោះ​ជាតា​រា​ម៉ូ​ដែល​កាន់តែ​ល្បី​ជាង​មុន​នាពេល​ខាងមុខនេះ​ខណៈ​រូបរាង​របស់​នាង​កំពុង ពេញ​អោបក្រសោប​នឹង​វិស័យ​សិល្បៈ​ដែល​សំបូរ​ការងារ​។​

​ខ្មៅ​ស្រអែម​ស្រស់​ដែល​ត្រូវប៉ាន់​បរទេស​នោះ ម៉ូ​ដែល​ស្រី​រូបនេះ​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧​ថា ការងារ​សិល្បៈ និង ម៉ូ​ដែល​នេះ​នាង​ទើបតែ​ប្រឡូក​បាន​រយៈ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ពេលខ្លះ​នាង ត្រូវ​អ្នកដឹកនាំ​នាង​បន្ថែមទៀត ដើម្បី​ភាព​រីកចម្រើន​ទៅមុខ​។
​សម្រាប់​នាង​មិន​ប្រកាន់​ការងារ​សិល្បៈ​បែបណា​ឡើយ បើ​មាន​អ្នកដឹកនាំ​ចង់​ណែនាំ​និង​បណ្តុះបណ្តាល​នោះ ហើយ​នាង​ក៏​សន្យាថា​នឹង​ខំប្រឹង​អោយ​ល្អ​និង​ជោគជ័យ​មិនអោយ​អ្នកដឹកនាំ ឬ​អ្នក​ជួយ​ជម្រុញ​នាង​អស់ សង្ឃឹម​ឡើយ​។​

​ពេល​សើច​ម្តងៗ​ស្រស់​នោះ អ្នក​បង្ហាញ​ម៉ូត​រូបនេះ​បាន​បង្ហើប​ពី​ដងខ្លួន​នាង​ថា នាង​មាន​កម្ពស់ ១,៧៥ ម៉ែត្រ​,​សម្រាប់​រាង​រ៉ាវ​ចង្កេះ​លេខ ២៩ ,​ទ្រូង​លេខ ៣៦ ,​ត្រកៀក​លេខ ៣៨ ។ ភាគច្រើន​នាង​តែងតែ​ទទួល បាន​កម្មវិធី​ដើរ​ម៉ូត​និង​បង្ហាញ​ផលិតផល​ជាច្រើន​ការងារ​ខណៈ​អ្នកដឹកនាំ​កម្មវិធី​ពេញ​ចិត្តនឹង​សម្រស់ បែប​កូន​ខ្មែរ​ស្រអែម​ស្រស់ និង សម​រូបរាង​ម៉ូត​ដែល​សិច​ស៊ី​។​

Mss Roza បាន​និយាយថា សម្រាប់​នាង​មាន​ក្តី​បំណង​បន្ទាប់​នេះ​ទៀត នាង​ចង់​នា​ន​ជំនាញ​មួយ​ដែល ទៅ​ថ្ងៃ​អនាគត គឺអាច​រកស៊ី​បើក​ជំនួញ​ផ្ទាល់ខ្លួន​មួយ ក្រៅពី​ការងារ​សិល្បៈ​។ នាង​នៅតែ​អះអាងថា នាង​ខំប្រឹង​ការងារ​សិល្បៈ​មិន​ថា​ធំ​មិន​ថា​តូច ឬ ការងារ​ម៉ូត​ដែល​នេះ​ដើម្បី​សុំ​ត្រឹម​ឈ្មោះ​ល្បី ជា​តារា​ម្នាក់ មហាជន​ស្គាល់ និង រាប់អាន​។​

​ក្នុងពេល​កំពុង​លេចមុខ​ក្នុង​ការងារ​សិល្បៈ​បាន​រយៈពេល​ប្រហែល​ពីរ​ឆ្នាំ ជាមួយ​អាយុ​វ័យ​២០​ឆ្នាំ ស្រអែម ស្រស់ គង់ ស្រី​ពៅ បាន​ទម្លាយ​រឿង​មាន​មនុស្ស​ប្រុស​តាម​សុំ​ស្រលាញ់​ផងដែរ​។​

​ជាមួយគ្នា​នោះ អ្នក​បង្ហាញ​សិច​ស៊ី​ញញឹម​ស្រស់​ស្ទើរ​លង់​ស្នេហ៍​ទៅហើយ​បាន​បង្ហើប​ថា “​បុរស​ដែល​ខ្ញុំ​អាច ស្រលាញ់​នោះ គ្រាន់​ជា​បុរស​សុភាព​ហើយ​មានចិត្ត​ល្អ ស្រលាញ់​ខ្ញុំ​ដោយ​មិន​គិតពី​រូប​សម្រស់​របស់ខ្ញុំ​នឹង ទ្រព្យសម្បត្តិ​ថា​ខ្ញុំ​មាន​ឬ​ក្រ​យ៉ាងណា​ឡើយ​”៕ ដោយ​: បូ​រិ​ន​