កញ្ញា វុ​ទ្ធ សុគន្ធា ចេញទៅ​ច្រៀង​នៅ​អូស្ត្រាលី​លើក​នេះ​ប្រជុំ​ជាមួយ​តារា​ល្បីៗ​

478
ចែករម្លែក
កញ្ញា វុ​ទ្ធ សុគន្ធា ចេញទៅ​ច្រៀង​នៅ​អូស្ត្រាលី​លើក​នេះ​ប្រជុំ​ជាមួយ​តារា​ល្បីៗ​

ដោយ​: បូ​រិ​ន​/ភ្នំពេញ​:​ដំណើរ​ចេញទៅ​ច្រៀង​ក្នុង​ព្រឹត្តិការណ៍​ជាច្រើន​នៅ​ប្រទេស​អូស្ត្រាលី​លើក​នេះ​តារាចម្រៀង​កញ្ញា វុ​ទ្ធ សុគន្ធា ចាក​ចេញពី​មាតុភូមិ​ហើយដោយ​ទៅលើ​ក​នេះ​ជាមួយ​តារា​ល្បីៗ ជាច្រើន​នាក់​ទៀត សុទ្ធតែជា​តារា​នៅក្នុង​បេះដូង​របស់​ទស្សនិកជន​។


​កញ្ញា វុ​ទ្ធ សុគន្ធា បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​ឱ្យដឹងថា សម្រាប់​ការចេញ​ទៅ​សម្តែង​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​លើក​នេះ​គឺ ជា​លើក​ទី​២​ហើយ ហើយ​នាង​ពិតជា​សប្បាយចិត្ត​ដែល​បងប្អូន​ខ្មែរ​យើង​នៅ​បន្ត​ចូលចិត្ត​គាំទ្រ​នាង​។ លើក​នេះ​ក៏​ពិសេស​ដែល​វត្តមាន​តារា​ល្បី​របស់​យើង​ត្រូវបាន​អញ្ជើញ​មាន​វត្តមាន​ទៅ​ដូចគ្នា​គឺ​តារាចម្រៀង​ល្បី​លោក សៅ ឧ​ត្ត​ម​,​លោក សាម ប៉ី​ទី​, តារា​សម្តែង​ល្បី​កញ្ញា ព្រះកាយ​ច័ន្ទ និង​លោក អេ​ឡិច ចន្ទ​ត្រា​។


​តារាចម្រៀង​ស្រី​រូបនេះ​បាន​ប្រាប់ថា ដំណើរ​ចេញទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​លើក​នេះ នាង​ត្រូវ​ចំណាយ​រយៈពេល​ប្រហែល​ប្រាំ​សប្តាហ៍ ឬ មួយខែ​កន្លះ​។ ព្រោះ​ត្រូវ​ទៅ​ច្រៀង​តាម​ការប្រគំ​តន្ត្រី​នៅ​រដ្ឋ​ជាច្រើន​ខុសគ្នាៗ ដែល​បងប្អូន​ខ្មែរ​យើង​ចាំ​ទទួល​នាង​ថ្ងៃ​ខាងមុខនេះ​។ នាង​ក៏​សូម​អគុណ​ដល់​បងប្អូន​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ដែល​ស្រលាញ់​ពេញចិត្ត​នាង និង នៅតែ​បន្ត​អញ្ជើញ​នាង​សម្រាប់​កម្មវិធី​ការប្រគំ​ន្ត្រី​នៅ​ទីនោះ​។


​សូម​រំលឹកថា​កញ្ញា វុ​ទ្ធ សុគន្ធា ជា​តារាចម្រៀង​វ័យក្មេង​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្រៅ​ប្រទេស ហើយ​ជាពិសេស​គឺ អូស្ត្រាលី តែម្តង​ដែលមាន​បងប្អូន​ខ្មែរ​យើង​គាំទ្រ​នាង​។ មិន​ថា​កម្មវិធី​តន្ត្រី​នានា​របស់​ស្ថានីយទូរទស្សន៍​ឡើង​នាង​ក៏​ជា​តារាចម្រៀង​ទទួល​ការគាំទ្រ​ខ្លាំង​នៅ​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​( Youtube) ៕SRN