កញ្ញា វ៉ាន់ នី​ឡា ទទួលយក​ការសម្រេច​របស់​តុលាការ

1175
ចែករម្លែក

(​ភ្នំពេញ​)៖​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៥ ខែសីហា ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ កូនប្រុស​លោក​គុយ ប៊ុនសន អតីត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដាក់ពន្ធនាគារ​១​ឆ្នាំ​និង​បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ចំនួន​២០០​លាន​រៀល នោះ កញ្ញា សុខ ចិន្ដា ហៅ​វ៉ាន់ នី​ឡា បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក ទទួលយក​ការសម្រេច​របស់​តុលាការ និង សម្តែង​ការរីករាយ ។​

​កញ្ញា វ៉ាន់ នី​ឡា សរសេរថា ” Hello everyone this is good news ! តុលាការ​បានប្រកាស​សាលក្រម​រួចហើយ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​គុយ សិទ្ធិ​សក្តិ​ចំនួន​១​ឆ្នាំ សំណង​ជំងឺ​ចិត្ត​២០០​លាន​រៀល ” ។

​នាង​ខ្ញុំ​សូម​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​អរគុណ​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ក្រុមគ្រួសារ​តារា​​កម្ពុជា លោក​មេធាវី បូរ៉ា និង​លោក​ធា​វី​សុខ​ចាន់ ក៏ដូចជា​បងប្អូន​សិល្បៈករ ដែល​បាន​ផ្តិតមេដៃ​លើ​ញត្តិ​ចំនួន​៦០០​នាក់ តាមរយៈ​លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ដើម្បី​ជំរុញ​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ​។

​នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​មែនទែន​។​នាង​ខ្ញុំ​នឹង​ផ្តល់ព័ត៌មាន​ក​លម្អិត​នាពេល​បន្តិចទៀតនេះ ” ៕​ដោយ​៖​ឆា​យ៉ានា​ដ​/sn​