កញ្ញា ឡូ​រ៉ា ម៉ម ក្លាយជា​ឯ​អគ្គរាជ​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន​នាំ​ឡាន​ចូល​ល្បីឈ្មោះ​មួយ​

1121
ចែករម្លែក

(​ភ្នំពេញ​)៖ កំពូល​តារាចម្រៀង​ដែល​មិនមាន​ការចម្លង​ពី​គេ​( Original Song )​កញ្ញា ឡូ​រ៉ា ម៉ម ត្រូវបាន​ក្រុមហ៊ុន Precision Cars ដែល​នាំចូល​ផ្តាច់មុខ​រថយន្ដ​ផ​ច​( Porsche) នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​ម៉ាក​ល្បីល្បាញ បាន​ជ្រើសតាំង​ជា ឯកអគ្គរាជទូត​សុ​ឆន្ទៈ របស់​ក្រុមហ៊ុន ដើម្បី​ជួយ​បន្ថែម ការផ្សព្វផ្សាយ លើ​ក្រុមហ៊ុន​ឲ្យ​កាន់តែ​ល្បីល្បាញ​បន្ថែមទៀត​។​

​ជាមួយនឹង​ការ​ជ្រើស​ដ៏​កម្រ​នេះ​កញ្ញា ឡូ​រ៉ា ម៉ម បាន​ថ្លែង​ឲ្យ​ដឹងថា “​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប រីករាយ​ជាខ្លាំង ដែល​ក្រុមហ៊ុន​រថយន្ដ Porsche បានជ្រើសរើស​នាង​ខ្ញុំ ឲ្យ​ក្លាយទៅជា ឯកអគ្គរាជទូត សុ​ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន​។ Porsche ជា​ក្រុមហ៊ុន​ម៉ា​ល្បី​មួយ​នៅ កម្ពុជា​…​ខ្ញុំ​សប្បាយចិត្ត​ព្រោះ​ខ្ញុំ ជា​សិល្បករ​ខ្មែរ ហើយ​នេះ​ជា​លើក​ទី​១ ដែល​ធ្វើជា​ឯកអគ្គ​រាជ​ទុ​ត​សុ​ឆន្ទៈ​របស់ Porsche”​។ កញ្ញា​បន្ដទៀតថា “​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ខ្លាំង​មែនទែន ការធ្វើជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​នេះ​ក្រុមហ៊ុន បានប្រគល់​រថយន្ដ​ដល់​នាង​ខ្ញុំ សម្រាប់​ប្រើប្រាស់​ទៀតផង​ដែរ​”​។​

​កញ្ញា​និយាយទៀតថា​ផ​ច មាន​គម្រោងការ​ជាច្រើន ដោយ​ដំបូង​ឡើយ​យើង​នឹង​ណែនាំ កម្ពុជា​ឲ្យ​ស្គាល់​រថយន្ដ Porche ព្រោះ Porche ជា​ម៉ាក​ល្បី​មួយ​នាំចូល​ពី​ប្រទេស​អាឡឺម៉ង និង​ជា​ម៉ាក​ល្បី​ល្អ​មួយ​ដែល​នៅ​អឺរ៉ុប​។ ជាមួយគ្នា​នោះ​លោក Michael Vetter នាយក​ទីផ្សារ​ក្រុមហ៊ុន Porsche ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា ការជ្រើសរើស​កញ្ញា ឡូ​រ៉ា ម៉ម នេះ​ដោយសារតែ​កញ្ញា​គឺជា តារាចម្រៀង Original song ហើយ​ក្រុមហ៊ុន Porsche ក៏​ជា​ម៉ាក Original ដូចគ្នា ហើយ ឡូ​រ៉ា ម៉ម នឹង​ជួយ​យើង​ច្រើន​ក្នុងការ​ផ្សព្វផ្សាយ Porsche នេះ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​លោក​បន្ដទៀតថា សម្រាប់​ការលក់​វិញ គឺមាន​ចំនួន​ដូចគ្នា​ទាំង​ឆ្នាំនេះ និង​ឆ្នាំមុន​គឺ​លក់បាន​ចំនួន​២២​ឡាន ហើយ​ឡាន​ដែល​នាំចូល គឺ​មានតែ​ត្រឹមតែ​១០​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ទីផ្សារ ហើយ​សម្រាប់​សេវាកម្ម ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​ភ្ញៀវ យើង​សង្ឃឹមថា​ទៅ​ថ្ងៃមុខ​ភ្ញៀវ​នឹង​ជួយ​ជាវ រថយន្ដ​បន្ថែមទៀត​។​
​លោក​បាន​បញ្ជាក់ទៀតថា ថ្មីៗ​នេះ​ក្រុមហ៊ុន​បានរៀបចំ​ឲ្យ​ម្ចាស់​រថយន្ដ Porsche ទាំងអស់ បើករថយន្ដ​ទៅ​បូកគោ ហើយ​នៅ​ចុងឆ្នាំ​នេះ ក៏មាន​កម្មវិធី​សប្ប​រសធម៌​ដោយ​កញ្ញា ឡូ​រ៉ា ម៉ម នឹង​អញ្ជើញ​ចូលរួម​ជាមួយ​ពួកយើង ដោយ​កម្មវិធី​នេះ បានរួម​ចំណែក​ជួយ​ដល់​សង្គម​ជាច្រើន​៕ ដោយ​៖ សុផល​