កឋិនទាន មហា​សាមគ្គី​ដង្ហែ​ទៅកាន់​វត្ត​តាំង​កសាង​ខាងត្បូង​

372

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​រសៀល​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨​អង្គ​កឋិនទាន​មហា​សាមគ្គី​ដង្ហែ​ទៅកាន់​វត្ត​តាំង​កសាង​ខាងត្បូង សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​កឋិនទាន​នេះ ផ្ដួចផ្ដើម​ដោយ​សាលាខណ្ឌ​ពោធិ៍​សែន​​​ជ័យ​​រួមជាមួយ​អស់លោក លោកស្រី និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ដោយមាន​ឧបាសិកា សេង ញ៉ ឧបាសិកា សេង រី​ម ឧបាសិកា សេង រី ត្រៃ​ធំ ។

កឋិនទាន មហា​សាមគ្គី​ដង្ហែ​ទៅកាន់​វត្ត​តាំង​កសាង​ខាងត្បូង​

​ព្រះគ្រូរ​ក្ខិ​ត​វិ​ន​យោ ជឿន ចន្ថា ព្រះចៅអធិការ​វត្ត​តាំង​កសាង​ខាងត្បូង មាន​សង្ឃដីកា​រថា ក្នុងការ​ដង្ហែ​អង្គ​កឋិនទាន​មហា​សាមគ្គី​គឺ ដើម្បី​ប្រគេន​ព្រះ​ភិក្ខុសង្ឃ​ដែល​គង់​ចាំ​អស់​ត្រីមាស ក្នុង​ព័ទ្ធសីមា​និង ដើម្បី​ប្រមូល​បច្ច័យ​យកទៅ​កសាង កុដិ​ទី​សេនាសនៈ សម្រាប់​ព្រះសង្ឃ​គង់ និង​រៀនសូត្រ ។

​បច្ច័យ​ទទួលបាន​ពី​អង្គ​កឋិនទាន​មហា​សាម​គ្គឺ​ចំនួន ៦១​លាន​រៀល និង ៩៥៩៩ ដុល្លារ ។​បច្ច័យ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ៩​លាន​រៀល ដឹកនាំ​ដោយ​លោក កែវ សុភា អភិបាលរង តំណាង លោក​ហែម ដា​រិ​ទ្ធ អភិបាល​ខណ្ឌ ជា​ពិ​សេ​មានការ​ចូលរួម​ចាប់មគ្គផល​ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ច្រើន​កុះករ ។​

​ព្រះចៅអធិការ​វត្ត​បន្តទៀតថា បច្ច័យ​ទទួលបាន​ពី​កឋិនទាន មហា​សាមគ្គី សម្រាប់​ការកសាង កុដិ​ព្រះចៅ​អធិការ និង កសាង​សមិទ្ធផល​ផ្សេងៗ​ក្នុង​វត្ត ៕​សរន​

កឋិនទាន មហា​សាមគ្គី​ដង្ហែ​ទៅកាន់​វត្ត​តាំង​កសាង​ខាងត្បូង​