កណ្ដាប់ដៃ​យក្ស មាស សុជាតិ ជឿថា ឈ្នះ​អ្នក​ប្រដាល់​អ៊ីរ៉ង់ នៅ​ព្រឹក​ថ្ងៃអាទិត្យ​

394
ចែករម្លែក
  • 10
    Shares

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កណ្ដាប់ដៃ​យក្ស មាស សុជាតិ ក្លិប​ឃ្លាំងមឿង​កីឡា បាន​និយាយ ដោយមាន​ជំនឿ​ចិត្ត​ថា រូបគេ នឹង​យកឈ្នះ អ្នក​ប្រដាល់​អ៊ីរ៉ង់ ហ្គា​ហ្វា​រី ហ្គោ​លោ​ហ្គេ​ហ៍ (Ghafari Goloogeh) ឲ្យ​ទាល់តែ​បាន​។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ត្រូវ​ប្រកួត​គ្នា លើស​ង្វៀន Boostrong Foghter on Fire របស់​អាស៊ីអាគ្នេយ៍ នៅ​ព្រឹក​ថ្ងៃទី​២៤ មីនា ។ សុជាតិ​ជឿថា ហ្គា​ហ្វា​រី ពិត​ជាមាន​កណ្ដាប់​ធ្ងន់​មែន តែ​គេ​នឹង​ប្រើ​កណ្ដាប់ដៃ ដ៏​ធ្ងន់​របស់គេ ដើម្បី​យកឈ្នះ អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ ឲ្យ​ទាល់តែ​បាន​។​

​សុជាតិ បើ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ គេ​អាចមាន​ឈ្នះ មាន​ចាញ់ តែ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ គេ​ហាក់ដូចជា មាន​ជំនឿ​ចិត្ត​ខ្លាំងណាស់ ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ និយាយថា អាច​អ្នកខ្លះ គេ​រិះគន់​រូបគេ​ថា គេ​អួត មុនពេល​ប្រកួត តែ​គេ​នឹងធ្វើ​ឲ្យ​បាន ដើម្បី​ឲ្យ​អ្នកគាំទ្រ​រូបគេ កាន់តែ​មានការ​ជឿជាក់ មកលើ​រូបគេ ឲ្យ​កាន់តែខ្លាំង​ថែមទៀត ។​

​ហ្គា​ហ្វា​រី ហ្គោ​លោ​ហ្គេ​ហ៍ គេ​ទើបតែ​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ ហើយ​សមត្ថភាព និង​របៀប​វ៉ៃ​របស់គេ យ៉ាងណាៗ​នោះ មិនមាន​នរណា​ដឹង​ឡើយ ។ គេ​ទើប​តែមាន​ប្រវត្តិ​ប្រកួត ចំនួន​១៨​ដង ឈ្នះ​១១​ដង និង​ចាញ់ ៧​ដង ។​

​ចំពោះ មាស សុជាតិ វិញ គេ​ជា​អ្នក​ប្រដាល់ ចាស់វស្សា​បន្តិច​ហើយ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៥​ដង ឈ្នះ ៦៣​ដង ចាញ់​៧​ដង​។ ការប្រកួត​នេះ សុជាតិ អាចធ្វើ​បានសម្រេច ដូច​ការអះអាង​របស់​ខ្លួន​ឬទេ ?​។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ឡូញ វ៉ាន់ឌី ក្លិប​ពន្លឺ​វិបុល​ប្រកួត​ជាមួយ ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ជំនួប​រវាង​អ្នក​ប្រដាល់​ចិត្តធំ ទាំង​២​រូបនេះ មិនដឹងថា ជ័យជំនះ​ធ្លាក់​ទៅក្នុង កណ្ដាប់ដៃ ឡូញ វ៉ាន់ឌី ឬ ក៏​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ ថន ភឿ​ត នោះឡើយ ។​

​សេន កុសល ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សុខ សុវណ្ណ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​ក្រសួងការពារជាតិ ។ អ្នក​ប្រដាល់ ទាំង​២​រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ពួកគេ​សុទ្ធតែជា អ្នក​ប្រដាល់​ជើង​ខ្លាំង ដូចគ្នា ហើយ​ការប្រកួត​នេះ គេ​ជឿថា រវាង​អ្នកឈ្នះ និង​អ្នកចាញ់ ប្រាកដជា​ទ្រមខ្លួន ដូចគ្នា​មិនខានឡើយ ។​

​នួន ម៉ារ​ឌី ក្លិប​ភារ​ម្យ​គុន​ខ្មែរ ប្រកួត​ជាមួយ សេក សារ៉ាន់ ក្លិប​អង្គ​ង​មានជ័យ​ខេត្តសៀមរាប ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១​គីឡូក្រាម ។ ឆាំ ស៊ីណា ក្លិប​កុលបុត្រ​គុន​ខ្មែរ ប្រកួត​ជាមួយ ខាំ សុវណ្ណ​និ​ត ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ៕v

មាស សុជាតិ និង ហ្គា​ហ្វា​រី ហ្គោ​លោ​ហ្គេ​ហ៍​