កណ្ដុរ​ជើង​ខ្លាំង​ដេញ​ឆ្មា​កំសាក​ឱ្យ​រត់​ភ្នែក​ស​ព្រាត​គួ​ឱ្យអស់​សំណើច​

290
ចែករម្លែក

​តាំងពីណា​ពី​ណី​មក យើងទាំងអស់គ្នា​ធ្លាប់តែ​ឮថា​ឆ្មា​ដេញ​កណ្ដុរ ឬ​ឆ្មា​ស៊ី​កណ្ដុរ ប៉ុន្តែ​ដល់​តែ​ឮថា​កណ្ដុរ​ដេញ​ឆ្មា ឱ្យ​រត់​ភ្នែក​ស​ព្រាត វា​ពិត​គួរឱ្យ​អស់សំណើច និង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។ ទោះជា​យ៉ាងណា វា​ជា​ការពិត​មួយ​ដែល​បានកើត ឡើង​កាលពីពេល​ថ្មីៗ​នេះ​។ តាមរយៈ​រូបភាព​វីដេអូ​ឃ្លី​ប​មួយ​ថត​បាន​នៅ​ទីក្រុង​អ៊ី​ស្ទែ​ន​ប៊ុល ប្រទេស​តួ​ក​គី និង​ដែល គេ​បង្ហោះ​ព្រោងព្រាត​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ឆ្មា​មួយ​ក្បាល​បាន​ព្យាយាម​ចាប់​កណ្ដុរ​មួយ​ក្បាល ដើម្បី​ស៊ី ជា​ចំណី​។​
​ ​
​ពេលនោះ​កណ្ដុរ​ហាក់​ភ័យ​យ៉ាងខ្លាំង ហើយក៏​រត់​។ ប៉ុន្តែ​នៅពេល​ឆ្មា​ដេញចាប់​វា​ជិត​បាន ស្រាប់តែ​កណ្ដុរ​គិត​ថាបើ​វារ​ត់ បែបនេះ​ទៀត វា​ច្បាស់​ជា​គេច​មិន​ផុតពី​ក្រញាំ​របស់​ឆ្មា​ឡើយ​។ រំពេច​នោះ​កណ្ដុរ​បាន​បែរ​ក្បាល​យ៉ាង​អង់អាច​ក្លាហាន ដើម្បី​ប្ដូរជីវិត​តាំង​នឹង​ឆ្មា​។ ដោយ​ឃើញ​កណ្ដុរ​ក្លាហាន​ដល់​ថ្នាក់​នេះ និង​ទំនងជា​ខ្លាច​ការស្រែក​គ្រហឹម​របស់​កណ្ដុរ ទីបំផុត​ឆ្មា​បាន​រត់​ថយក្រោយ​ភ័យ​ភ្នែក​ស​ស្លែត​គួរឱ្យ​អស់សំណើច​។ ហើយ​ពេល​ឃើញ​ឱកាសល្អ​កណ្ដុរ​ក៏បាន រត់​ចូល​រន្ធ​គេចខ្លួន​ដោយ​សុវត្ថិភាព​៕ ប្រែ​សម្រួលៈ ខុម​