កត្តា​ដែល​ធ្វើឱ្យ​អ្នក​ងាយ​នឹង​កើត​ជំងឺ​លាន​ទ្រនាប់​ឆ្អឹង​កង​ខ្នង​

1536
ចែករម្លែក

​ទ្រនាប់​ឆ្អឹង​កង​ខ្នង គឺជា​សរីរាង្គ មួយ​ប្រភេទ​ដែល​ស្ថិតនៅ​ចន្លោះ​ឆ្អឹង កង​ខ្នង​នីមួយៗ​ដែល​វា​មាន​នាទី យ៉ាងសំខាន់​ក្នុងការ​ជំនួយ​ដល់​ការធ្វើ​ចលនា ដងខ្លួន​បាន​យ៉ាង​ល្អ ។ យ៉ាងណាមិញ បើសិនជា​ទ្រនាប់ មួយ​នេះ​លាន​ចេញមក ខាងក្រៅ​វា​អាច​នឹង​ទៅ​សង្កត់​លើ សរសៃប្រសាទ​ក្បែរ​នោះ និង​បង្ក​ជាការ ឈឺចាប់​បាន​។​
​ ​
​ខាងក្រោម​នេះ គឺជា​កត្តា​ប្រឈម មុខ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​ធ្វើឱ្យ​អ្នក​កើត​ជំងឺ​លាន ទ្រនាប់​ឆ្អឹង​កង ខ្នងៈ​

– លើក​របស់​ធ្ងន់ៗ​ដោយ​ប្រើ​ជំហរ មិន​ត្រឹមត្រូវ​
– •​ជា​អ្នក​ជក់បារី​
– •​កំពុងតែ​ធាត់​
– ការដាក់​សម្ពាធ​លើ​ឆ្អឹង​កង​ខ្នង​ភ្លាមៗ​
– •​ការដែល​ខំប្រឹង​ប្រើ​សាច់ដុំ ខ្នង ម្តង​ហើយ​ម្តងទៀត​ជា​ញឹកញាប់ ៕ ​ដោយៈ www.health.com.kh