កត្តា​ទាំងនេះហើយ​ប្រហែលជា​ដើមហេតុ​នាំ​ឲ្យ​មាន​សុ​បិ​ន្ត​អាក្រក់​

1136
ចែករម្លែក

ការ​សុ​បិ​ន្ត​អាក្រក់​ប្រហែលជា​រឿង​គួរ​ឲ្យ​ខ្លា​ចណាស់​បើសិនជា​អ្នកជា​កូនក្មេង និង​មិន​យល់ថា មាន​អ្វី​នៅ​ពីក្រោយ​រឿងនេះ​។ យ៉ាងណាមិញ​មូលហេតុ​ខ្លាំងក្លា​ដែល​នាំ​ឲ្យ​មាន​សុ​បិ​ន្ត​អាក្រក់ មានដូចជា​៖ ព្រឹត្តិការណ៍​ប្រចាំថ្ងៃ​ដែល​ធ្វើ​ឲ្យ​ស្ត្រេ​ស ឬ​ផ្លាស់​ប្តូរជីវិត​ខ្លាំង (​ដូចជា​ការផ្លាស់ប្តូរ កន្លែង​រស់នៅ ឬ​បាត់បង់​សមាជិកគ្រួសារ​) គ្រោះថ្នាក់​ចរាចរណ៍ ឬ​របួស​ដែលមាន​ការប៉ះទង្គិច ដែល​ប៉ះពាល់​ដល់​ផ្លូវចិត្ត គេង​មិនបាន​គ្រប់គ្រាន់ ថ្នាំ​មួយចំនួន​ដូចជា ថ្នាំ​បំបាត់​ការបាក់​ទឹកចិត្ត​​ ជំងឺ​ថប់​អារម្មណ៍ លេង​ថ្នាំ ឬ​ផ្តាច់​ថ្នាំ ឬ​ផ្តាច​គ្រឿង​ស្រវឹង មើល​រឿង​ភ័យរន្ធត់ ឬ​អាន​សៀវភៅ ភ័យរន្ធត់​៕ ដោយ​: health.com.kh