កត្តា​៤​យ៉ាង​ដែល​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍ “​អង្គរ​សង្ក្រាន្ត​”​ ទទួលបាន​ជោគជ័យ​

2283
ចែករម្លែក
  • 328
    Shares

​ដោយ​: តារា​រិ​ទ្ធ សៀមរាប​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​កត់សំគាល​ថា​មាន​កត្តា ៤ យ៉ាង​ដែល​នាំ​ឲ្យ​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ខេត្តសៀមរាប​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ និង មាន​ប្រជាពលរដ្ឋ​មក​ចូលរួម​យ៉ាងច្រើន​កុះករ ។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​បែបនេះ នៅក្នុង​ការអញ្ជើញ​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៨ នៅ​ទីលាន​ប្រាសាទអង្គរធំ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖ យើង​គួរតែ​សង្កេត​មើលថា​តើ​មូលហេតុ​អ្វី​ទៅ ដែល​យើង​អាចធ្វើ​នូវ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​នៅទីនេះ​ជា​រៀងរាល់ឆ្នាំ​? និង​កន្លែង​ដទៃទៀត​នៅក្នុង​ប្រទេស​។ ហេតុអ្វី​បានជា​យើង​រៀបចំ​នូវ​កម្មវិធី​នេះ​នៅ​កន្លែង​នេះ​បាន ហើយ​ប្រជាពលរដ្ឋ​ក៏បាន​ធ្វើដំណើរ​ទៅគ្រប់​ទីកន្លែង​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​និង​ដំណើរ​កម្សាន្ត​នៅ​កាន់​តំបន់​ទេសចរណ៍​ផ្សេងទៀត ? មាន​មូលហេតុ ៤ យ៉ាង ៖ កត្តា​ទី ១.​សុខសន្ដិភាព​មាន​ពេញលេញ​នៅក្នុង​ផ្ទៃ​ប្រទេស​ទាំងមូល ដែល​អនុញ្ញាតអោយ​ប្រជាជន​កម្ពុជា​ធ្វើដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​គ្មាន​ការភ័យខ្លាច ។ សុខសន្ដិភាព​បាន​នាំមក​សម្រាប់​យើង​នូវ​ការរស់រានមានជីវិត ។ សុខសន្ដិភាព​នាំមក​អោយ​យើង​នូវ​ការបំបាត់​ភ័យខ្លាច​នៃ​សង្គ្រាម ។ សុខសន្ដិភាព​បាន​នាំមក​នូវ​ការអភិវឌ្ឍ បង្កើន​ជីវភាព កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​។ ទាំងអស់គ្នា​ចាំបាច់​ត្រូវតែ​ថែរក្សា​(​សន្តិភាព​)​អោយ​ខាន​តែ​បាន​។ កត្តា​ទី​២.​ដែល​ធ្វើអោយ​អាច​រៀបចំ និង​ធ្វើ​ឲ្យ​មាន​ប្រជាជន​ធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​ទៅ​ជួបជុំ​ក្រុមគ្រួសារ​នៅ​គ្រប់​ទីក​ន្លែ ង​ក្រៅពី​សន្ដិភាព​នៅមាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ។ នោះ​ហើយ​គឺជា​លទ្ធផល​ដែល​ផ្ដើមចេញពី​សន្ដិភាព​និង​ស្ថេរភាព ផ្ដល់អោយ​យើង​នូវ​ការអភិវឌ្ឍ​ត​ភ្ជាប់​ផ្ទៃក្នុង​ខ្លួនឯង បន្ថែម​ទៅដោយ​ការតភ្ជាប់​ជាមួយនឹង​ប្រទេសជិតខាង​។ ជាមួយនឹង​បណ្ដាញ​ផ្លូវ​ត​ភ្ជាប់​យើង​ក៏​នូវមាន​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​ទេស ចរណ៍​ជាដើម ។ ចាប់ផ្ដើម​ពី​សណ្ឋាគារ​ចាស់ៗ​តែ​ពីរ​តែប៉ុណ្ណោះ​ឥឡូវ​ខេត្តសៀមរាប មាន​សណ្ឋាគារ​ជាង ១០០ បន្ថែម​ជាមួយ​នោះ​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប​ក៏បាន​ទទួលផល​យ៉ាងច្រើន ពី​ការជួល​បន្ទប់ ផ្ទះ​ស្នាក់នៅ​របស់ខ្លួន​អោយទៅ​បងប្អូន​ជា​ភ្ញៀវទេសចរ មិន​ថា​បរទេស ឬ​ជនជាតិ​កម្ពុជា​នោះទេ​។​​ កត្តា​ទី​៣. ដែល​នាំទៅដល់​ការជួប​ជុំគ្នា​បែបនេះ​និង​ការជួប​ជុំគ្នា​នៅ​កន្លែង​ដ៏ទៃទៀត ការធ្វើដំណើរ​របស់​ប្រជាជន​ទៅកាន់​តំបន់​ឆ្ងាយៗ ដើម្បី​ជួបជុំ​ក្រុមគ្រួសារ ឬ​ទស្សនកិច្ច នោះ​គឺ​ដោយសារ​ការដែល​ប្រជាជន​របស់​យើង​មាន​មធ្យោបាយ​ធ្វើដំណើរ​។ តាមរយៈ​នៃ​សន្ដិភាព ប្រជាជន​មានឱកាស​អភិវឌ្ឍ​ខ្លួន​។ ប្រជាពលរដ្ឋ​មាន​មធ្យោបាយ​ធ្វើដំណើរ​ដោយ​ខ្លួនឯង​បង្ហាញអោយឃើញថា ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​របស់​យើង មានលទ្ធភាព​ទិញ​មធ្យោបាយ​ធ្វើដំណើរ​ទោះបីថា​វា​មិនល្អ​ឥតខ្ចោះ ប៉ុន្តែ​វា​ក៏បាន​ផ្ដល់ឱកាស​សម្រាប់​ប្រជាជន​នាំ​ក្រុមគ្រួសារ​ដើរ​កំសាន្ត ។ ប្រជាជន​យើង​មាន​ប្រាក់ចំណូល​ដែល​អាច​ដើរលេង​បាន ពិតមែនតែ​គាត់​គ្មាន​មធ្យោបាយ​ធ្វើដំណើរ​ខ្លួនឯង ក៏ប៉ុន្តែ​គាត់​មាន​ប្រាក់ចំណូល​ដែល​ផ្ដល់នូវ​ឱកាស​អោយ​គាត់​អាចធ្វើ​ដំណើរ​បាន និងកត្តា​ទី​៤ ដែល​យើង​អាចធ្វើ​បាន​នោះ​គឺមាន​ការរៀបចំ​ដោយ​កម្លាំង​យុវជន​របស់​យើង និង​បណ្ដា​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ​។ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ត្រូវបាន​រីក​ផ្សាយ​ទៅកាន់​បណ្តា​ខេត្ត ក្រុង​ជាច្រើន ដែល​ឆ្នាំនេះ​មាន​ខេត្ត​ប្រមាណ​ជាង ១០ បាន​ប្រារព្ធ​សង្ក្រាន្ត​នៅតាម​រមណីយដ្ឋាន​រប​ស់​គេ​។

​សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រ​រី​បាន​បន្តទៀតថា​៖​ការជួប​ជុំគ្នា​ជាថ្មី​ម្ដងទៀត​របស់​យើង​នៅក្នុង​រយៈពេល ៣ ថ្ងៃ គឺជា​ការជួបគ្នា​នៃ វប្បធម៌​អរូបី និង វប្បធម៌​រូបី ដោយមាន​ការរៀបចំរ​ប​ស់មនុស្ស គឺ​សហភាព​សហព័ន្ធ​យុវជន​នេះឯង ។ នេះ​បង្ហាញអោយឃើញថា​កម្ពុជា​មាន​ប្រវត្តិ​វ័យ​ចំណាស់​រាប់ពាន់​ឆ្នាំ​ហើយ​អ្វីដែល​សំខាន់ ត្រូវ​រំលេច​អោយឃើញ​នូវ​វប្បធម៌​ជាតិ​របស់​យើង បង្ហាញ​នូវ​ទីតាំង​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​បរម​បុរាណ​ដែលជា​វប្បធម៌​រូបី ហើយក៏​ក្លាយទៅជា​ទៅ​បេតិកភណ្ឌ​ពិភពលោក​។ យើង​ជួបជុំគ្នា​នៅក្នុង​ឱកាស​នៃ​អង្គរ​សង្ក្រាន្ត ដើម្បី​នាំមក​ផ្គុំ​គ្នា​នូវ​វប្បធម៌​អរូបី​ដទៃទៀត​នៅលើ​ទឹកដី​នៃ​វប្បធម៌​រូបី​។
​សម្តេច​តេ​ជោ​បន្តថា ព្រឹត្តិការណ៍​«​អង្គរ​សង្ក្រាន្ដ​» នឹង​នាំមក​នូវ​ទស្សនីយភាព​វប្បធម៌ ប្រពៃណី ល្បែង​ប្រជាប្រិយ​ខ្មែរ ដ៏​សម្បូរបែប​របស់​កម្ពុជា​នឹង​បានផ្ដល់​ឱកាស​ដល់​យុវជន​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​និង​ភ្ញៀវទេសចរ​ជាតិ​អន្ដរជាតិ​បាន​ចូលរួម​កម្សាន្ត​សប្បាយ តាម​លក្ខណ​:​ប្រពៃណីជាតិ និង ជាការ​បំផុសទឹកចិត្ត​យុវជន​កម្ពុជា​យើង ឲ្យ​ចាប់អារម្មណ៍​ស្វែងយល់​កាន់តែច្បាស់ និង​ចូលរួមចំណែក​លើកស្ទួយ​វប្បធម៌ អរិយធម៌​ដ៏​ពិសិដ្ឋ និង​ល្អ​ផូរផង់​របស់​ជាតិ ជាពិសេស​អំពី​សិល្ប​: របាំ​ប្រជាប្រិយ ល្បែង​ប្រជាប្រិយ​ខ្មែរ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា ដែល​កម្ពុជា​ធ្លាប់​ប្រតិបត្តិ និង​មាន​ភាពល្បីល្បាញ​តាំងពី​សម័យ​មហានគរ​មក​នោះ​។​

​អង្គរ​សង្ក្រាន្ត​បាន​អោយឃើញ​អំពី​តម្លៃបន្ថែម​សម្រាប់​ខេត្តសៀមរាប ចាប់តាំងពី​ការរៀបចំ​ឆ្នាំ​ទី ១ រហូតមកដល់​ពេលនេះ​មាន​រយៈពេល ៥ ឆ្នាំ ។ ខេត្តសៀមរាប​បានក្លាយ​ជា​ខេត្ត​ទាក់ទាញ​មួយ​ដ៏​សំខាន់​នៃ​វិស័យ​ទេសចរណ៍​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ។ ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ល្អប្រសើរ​ដើម្បី​ទ្រ ទ្រង់ ជាមួយនឹង​មនុស្ស​ដ៏​ច្រើន ដែល​មកកាន់​សៀមរាប​។

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​សៀមរាប​បាន​ក្លាយជា​តំបន់​នៃ​ការទាក់ទាញ​ក្នុង​វិសយ​ទេសចរណ៍ ។ តាមរយៈ​ជំនួប​រវាង​មនុស្ស និង​វប្បធម៌​អ​រូបិយ និង​វប្បធម៌​រូបិយ ជាពិសេស​មនុស្ស បាន​នាំមក​នូវ​វប្បធម៌​ជាច្រើន​ដែល​យោងទៅលើ​របាយការណ៍​មាន​រហូតដល់ ១២ មុខ​ឯណោះ​មិន​គ្រាន់តែ​ជា​របាំ​ល្បែង​មួយចំនួន​នោះទេ​ក៏ប៉ុន្តែ​ក្បាច់បុរាណ​ខ្មែរ​ល្បុក្កតោ និង ការធ្វើ​ម្ហូបចំណី​នានា ដែលជា​ម្ហូបចំណី​នំ​របស់​ខ្មែរ​ក៏បាន​រៀបចំ​នៅទីនេះ ។​

​តាម​ការគូសបញ្ជាក់​ពី​លោក ឃឹម ប៊ុន​សុង អភិ បាល​ខេត្ត​សៀ​បរាប បង្ហាញថា​៖ ឧត្តមភាព នៃ​វប្បធម៌ និង​ការ ផ្សព្វផ្សាយ ព្រឹត្តិការណ៍​នេះ កន្លងមក​បាន​បង្កើន​នូវ​ភាព​ទាក់ទាញ​ថ្មីៗ​ថែមទៀត ដល់​ភ្ញៀវ​ទេសចរណ៍ ក្នុង និង​ក្រៅប្រទេស ឱ្យមក​ទស្សនា​ខេត្តសៀមរាប​កាន់តែ​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​។

​ជាក់ស្តែង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ មាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​១​លាន​៦​សែន​នាក់ តួលេខ​នេះ បានបង្ហាញ​ឱ្យឃើញ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​មួយ​លើកៗ មាន​កំណើន​ភ្ញៀវ​ទេសចរណ៍​ទាំង​ក្នុង និង​ក្រៅប្រទេស ក្នុង​ង​ត្រា​គួ​ឱ្យ​មោទនភាព ដែល​យើង​មាន​ជំនឿ​រំពឹងទុក​ថា អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរណ៍​ដែល​ចូលរួម ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ជាមួយនឹង​ការ​ទស្សនា នៅលើ​ទីតាំង​ផ្សេងៗ​ជាច្រើន​កន្លែង​ក្នុង​តំបន់​រមណី​ដ្ឋា​ន អង្គរ នៅក្នុង​ក្រុ​ងៀ​ម​រាប​ទាំងមូល នឹង​អាច មានការ​កើនឡើង ប្រមាណ​២​លាន​នាក់ ។

​ទន្ទឹមនឹងនេះ ឥទ្ធិពល​នៃ​ការផ្សព្វផ្សាយ​វប្បធម៌​អង្គរ​សង្ក្រាន្ត មិន​គ្រាន់តែ​ជា​ឧបករណ៍ សម្រាប់​ទាក់ទាញ​ភ្ញៀវ ឱ្យមក កំសាន្ត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប៉ុណ្ណោះ​ទេ តែ​ភ្ញៀវទេសច​ណ៍​ដែល​មក​កំសាន្ត​សប្បាយ​ទាំង នោះ នឹង​ក្លាយជា​ឃោសនិក ទេសចរ ណ៍ យ៉ាងសំខាន់ ក្នុងការ​ជំរុញឱ្យមាន​កំណើន​ភ្ញៀវ​នៅ​ខេត្តសៀមរាប ក៏ដូចជា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានអោយដឹងថា មាន​ក្រុមការងារ និង យុវជន​ស្ម័គ្រចិត្ត ៤២៤៩​នាក់ បាន​អនុវត្ត​ការងារ​ក្នុង​រយៈពេល​ជាច្រើន​ខែ ដើម្បី​រៀបចំ ព្រឹត្តិការ​ណ៌​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ មរតក​ដូនតា ដែលមាន​កម្មវិធី និង​ទស្សនីយភាព​សំខាន់ ចំនួន​៣៣ រួមមាន ៖ កម្មវិធី​សាសនា​៖ ដូចជា ក្រុង​ពាលី​បើក​ការដ្ឋាន​! ពិធីបួងសួង​សុំ​សេចក្តីសុខ​! ពិធី​ទទួល​ទេវតា​! ពិធី​ទៅ​វត្ត និង​វា​លុក​ចេ​តី​យ​! និង​ពិធី​ដង្ហែ​ព្រះ​ពុទ្ធបដិមា និង​ស្រង់​ព្រះ​។ កម្មវិធី​សិល្បៈ វប្បធម៌​៖ ដូចជា កម្មវិធី ព្រៃ​ប្រសិទ្ធី​! ភូមិ​ខ្ញុំ​! របាំ​ប្រជាប្រិយ ប្រពៃណី និង​បុរាណ​! ក្បួន​ដង្ហែ​អង្គរ​សង្ក្រាន្ត​! ល្បែង​ប្រជាប្រិយ​! ភូមិ​បេ​ត​ភ័​ណ្ឌ​វប្បធម៌​! គុន​ល្បុក្កតោ​! ធ្នូ​បុរាណ​ខ្មែរ​! សហ​វិចិត្រ​វាយ​នោ​! គោម​បណ្តែត​ទឹក​! មហោស្រប​សិល្បៈ​វប្បធម៌​បុរាណ​! របាំ​មរតក​ដូនតា​! តន្ត្រី​សួស្តី​ឆ្នាំ​ថ្មី​! តន្ត្រី​អង្គរ​សង្ក្រាន្ត​! ល្ខោន​បុរាណ​រឿង​មហា​ស្សន្តរ​ជាតក​! ល្ខោន​រឿង អ​ច្ឆិ​រយ​អង្គរ​! ការប្រណាំងរ​ទេ​គោ និង​ក្របី​។ កម្មវិធី​តាំង​ពិ​ព័រ​ណ៌​នានា​៖ រួមមាន ពិ​ព័រ​ណ៌​អង្គរ​សង្ក្រាន្ត​! ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​។ កម្មវិធី​ពិសេស​ផ្សេងទៀត ៖ មានដូចជា តោះ​លេង​ទឹក​! អុកចត្រង្គ ! ទាញព្រ័ត្រ​មិត្តភាព​អង្គរ​សង្ក្រាន្ត​! ភូមិ​អាហារ​នៃ​ក្តី​ស្រឡាញ់​! និង សួន​ញញឹម​អង្គរ​៕ ល​