កន្ធាយ​យក្ស​ជួប​ស៊យ​គាប​ជាប់​ក្នុង​ប្រឡោះ​ថ្ម​រើខ្លួន​មិន​រួច​ប៊ិះ​ដល់​ក្ដី​មរណា

428
ចែករម្លែក

ក​ន្ទា​យ​យក្ស​មួយ​ក្បាល​ជួប​ស៊យ​គាប​ជាប់​ក្នុង​ប្រឡោះ​ថ្ម​រើខ្លួន​មិន​រួច ប៊ិះ​ដល់​ក្ដី​មរណា​។ ប៉ុន្តែ​សំណាងល្អ​អាយុ​មិន​អស់​ត្រូវបាន​ទេសចរ​អ​ង់​គ្លេ​ស ចិត្តបុណ្យ​ពីរ​នាក់​ឃើញ និង​ជួយសង្គ្រោះ​ទាន់ពេលវេលា​។​
​ ​
​ខណៈពេល​កញ្ញា ឆា​ឡូត យ៉ាំង (Charlotte Young) វ័យ ២៧​ឆ្នាំ​ដែលជា​អ្នក​ជីវសាស្ត្រ ជំនាញ​ខាង​សត្វ​សមុទ្រ​មកពី​ទីក្រុង​ប្រ៊ី​ស្តូ​ល (Bristol) ប្រទេស​អង់គ្លេស និង​មិត្ត​ប្រុស ច​ច ឈី​ស្លេ​ត (George Chislett) កំពុង​ដើរលេង​តាម​ឆ្នេរ​ខ្សាច់ Ras Al Jinz ប្រទេស អូ​ម៉​ង់ កាលពី​ខែ​មុន ក៏​ស្រាប់តែ​ប្រទះឃើញ​កន្ធាយ​យក្ស​នេះ​។
​ ​
​ដោយសារតែ​កន្ធាយ​យក្ស​នេះ​ធ្ងន់​ពេក ដែល​អាចមាន​ទម្ងន់​ដល់​ទៅ​ប្រមាណ ១៣០ គីឡូ ពួកគេ​ប្រឹង​យ៉ាងណា​ក៏​លើក​មិន​រួច​ឡើយ​។ ដោយមាន​ភាពវាងវៃ ពួកគេ​រកបាន កំណាត់ឈើ​អណ្តែត​ទឹក​គាស់​វា​ឡើង ដោយ​ប្រើពេល​ដល់​ទៅ​ជាង​កន្លះ​ម៉ោង​ទម្រាំ តែ​ជួយ​វា​បាន ហើយ​កន្ធាយ​ក៏​វារ​ចូល​សមុទ្រ​វិញ​បាត់ទៅ​៕ ប្រែ​សម្រួលៈ​ខុម​