កន្លែងជិះ​រថយន្ដក្រុង​សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ត​នានា​ក្នុងឱកាសចូលឆ្នាំថ្មី

1461
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖​​ទីតាំង​ចំណតរថយន្ដ​របស់រ​ដ្ឋា​ករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្ដក្រុង​សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ត​នានា​សម្រាប់​ដឹក​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ទៅតាម​បណ្ដា​ខេត្ត ក្នុងឱកាស​បុណ្យចូលឆ្នាំ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨​ខែមេសា​ខាងមុខនេះ។
​នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្ដីជូនដំណឹង​ផ្លូវការ ពី​ការកែសម្រួល​ខ្សែ​រត់ និង​ទីតាំង​ចំណត​រថយន្ដក្រុង របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្ដក្រុង រាជធានី​ភ្នំពេញ ដែល​ត្រូវ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​ភ្នំពេញ ទៅតាម​បណ្ដា​ខេត្ត​នានា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ​។
​ ចំពោះទីតាំង​ដែល​បងប្អូន​ប្រជាពលរដ្ឋ​អាច​ឡើង​ជិះ​រថយន្ត​បាន​នោះ​រួមមាន​៖ ផ្លូវជាតិ​លេខ​១៖ ឡើង​រថយន្ត​នៅ​មហា​វី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ទល់មុខ​ក្រុមហ៊ុន ម៉ែ​ក​ស៊ឺ​ដេ​ស​បី​ន សម្រាប់​បងប្អូន​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​១ ឆ្ពោះទៅ​ខេត្តកណ្តាល ព្រៃវែង និង​ខេត្តស្វាយរៀង​។នៅ​ផ្លូវជាតិ​លេខ​៣៖ ឡើង​រថយន្ត​នៅមុខ​ទីបញ្ជាការដ្ឋាន​កងពល​តូច​ថ្មើរជើង​ង​៧០ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ផ្លូវជាតិ​លេខ​៤៖ ឡើង​រថយន្ត​ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ (​កប់​ស្រូវ​) សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ផ្លូវជាតិ​លេខ​៥៖ ឡើង​រថយន្ត​ចំណត​សួនច្បារ​ឬ​ស្សី​កែវ (​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​) សម្រាប់​បងប្អូន​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះទៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ និង​ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ (​កប់​ស្រូវ​) សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែកផ្លូវជាតិ​លេខ​៦៖ ឡើង​រថយន្ត​នៅ​ម្តុំ​រង្វង់​ព្រំ​មុខ​បួន​គល់ស្ពាន​ជ្រោយចង្វា ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​ក្រុមហ៊ុន OCIC៕​