កន្លែង​កំណើត​របស់​ពួក​និ​ន​ចារ កំពុង​ប្រឈម​កង្វះ​និ​ន​ចារ​

896
ចែករម្លែក

​អ៊ី​ហ្គា (Iga) ជាទី​ក្រុង​តូច​មួយ​នៅ​ខេត្ត មី​អិ (Mie Prefecture) ប្រទេស​ជប៉ុន​ដែល​គេ​អះអាងថា ជា​ប្រភព​កំណើត​នៃ​ក្រុម​និ​ន​ចារ មាន​ផែនការ​ជំរុញ​វិស័យ​ទេសចរណ៍​តាមរយៈ​និ​ន​ចារ ប៉ុន្តែ​កំពុង ប្រឈម​បញ្ហា​ធំ​មួយ នោះ​គឺ​កង្វះ​និ​ន​ចារ​ហ្នឹងឯង​។​

​លោក សា​កែ អូ​កា​ម៉ូ​តុ (Sakae Okamoto) ចៅហ្វាយក្រុង​អ៊ី​ហ្គា កំពុង​ពឹង​ផ្អែកលើ​ចំណាប់ អារម្មណ៍ របស់​អន្តរជាតិ ចំពោះ​បេតិកភណ្ឌ​និ​ន​ចារ​របស់​ទីក្រុង​នេះ​នៅក្នុង​ការជំរុញ​វិស័យ ទេសចរណ៍​។ ទីក្រុង​នេះ តែងតែ​ប្រារព្ធ​ពិធីបុណ្យ​និ​ន​ចារ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ទាក់ទាញ​ភ្ញៀវ ទេសចរ​។ ភ្ញៀវទេសចរ​ត្រូវបាន​ផ្តល់ឱកាស​ឱ្យ​ស្លៀកពាក់​ជា​និ​ន​ចារ ហើយ​សិក្សា​ស្វែងយល់​ពី បេតិកភណ្ឌ និ​ន​ចារ​របស់​ទីក្រុង​នេះ​មួយថ្ងៃ​ពេញ​។ ប៉ុន្តែ​លោក​ចៅហ្វាយក្រុង​គិតថា​ទម្រង់ ទេសចរណ៍ នេះ​មិនទាន់​គ្រប់គ្រាន់​ទេ​។​

​សូមបញ្ជាក់ថា ទីក្រុង​នេះ​ល្បីល្បាញ​ដោយសារ​ទេសចរណ៍​និ​ន​ចារ ប៉ុន្តែ​បច្ចុប្បន្ន ខ្លួន​កំពុង​ប្រឈម ការប្រកួត ប្រជែង​ពី​ទីក្រុង​ផ្សេងៗ​ទៀត​របស់​ជប៉ុន​។ តួយ៉ាង ទីក្រុង​ណា​ហ្គោ​យ៉ា (Nagoya) បាន​បើក​សាលា​និ​ន​ចារ​ដែល​ទាំង​ទេសចរ​ជាតិ និង​អន្តរជាតិ​អាច​ហ្វឹកហាត់​ធ្វើជា​និ​ន​ចារ ចំណែកឯ ក្រុង​តូ​ក្យូ ក៏​កំពុង​សាងសង់​សារមន្ទីរ​និ​ន​ចារ​មួយ​ដែល​ស្រដៀង​សារមន្ទីរ​និ​ន​ចារ នៅ​ក្រុង​អ៊ី​ហ្គា​។ ហើយ​ជាងនេះទៅទៀត ទីក្រុង​កូ​ហ្គា (Koga) ក៏​កំពុង​អះអាង​ដែរ​ថា ខ្លួន​ជា “​ប្រភព​កំណើត​នៃ ក្រុម​និ​ន​ចារ ផងដែរ​”៕ ប្រែ​សម្រួល​: ខុម​