កន្លែង​ជិះ​ខ្សែ​រ៉ក​ផ្តាច់​ព្រលឹង Jebel Jais Flight សម្រូត​ខ្លួន​ចុះ​ក្នុង​ល្បឿន ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​…​អ្នកខ្សោយ​បេះដូង​ហាម​ជិះ​

1644
ចែករម្លែក

“​កាល​នៅ​តូច ខ្ញុំ​ចង់​ហោះ​”​។ ប៉ុន្តែ​លោក រ៉ា​ស់ អាល់ ខាយ​ម៉ា មកពី​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​អាចបំពេញ​នូវ​មហិច្ឆតា​នេះ​បាន​ដោយសារ​ខ្សែ​រ៉ក​វែង​បំផុត​លើ​ពិភពលោក ប្រវែង ២,៨២ គីឡូម៉ែត្រ និង​ខ្ពស់ជាង​នីវ៉ូ​សមុទ្រ ១,៣ គីឡូម៉ែត្រ​។​

​អ្នក​ត្រូវ​ជិះ​ខ្សែ​រ៉ក​នេះ​ក្នុង​ជំហរ “Superman” ដោយ​សម្លឹង​ចុះទៅ​ជ្រលង​ភ្នំ​យ៉េ​បែ​ល​ចា​អ៊ី​ស (Jebel Jais) ជា​ភ្នំ​ខ្ពស់បំផុត​របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។​

​នៅពេល​ជិះ​ខ្សែ​រ៉ក​នេះ មាត់​របស់​ខាយ​ម៉ា​ស្ងួត បេះ​ដួង​លោត​ដុក​ដាក់ ហើយ​ស្រែក​ចង់​បែក​បំពង់ក ពេល​សម្រូត​ខ្លួន​ចុះ​តាម​ខ្សែ​រ៉ក​ក្នុង​ល្បឿន ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ទីតាំង​ជិះ​រ៉ក​នេះ​មាន​ឈ្មោះថា Jebel Jais Flight បើក​សម្ភោ​ធ​កាលពី​ប៉ុន្មាន​ខែ​មុន ដោយ​ចំណាយ​ដើមទុន ៥,៤ លាន​ដុល្លារ ហើយ​ទទួលបាន​វិញ្ញាបនបត្រ​ពី​អង្គការ​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស ចំពោះ​ការធ្វើឱ្យ​មនុស្ស​មក​ជិះ​ភ័យ​បះសក់​មួយថ្ងៃ ២៤០ នាក់​ឡើងទៅ​៕ ដោយ៖ កញ្ញាដាលីស

កន្លែង​ជិះ​ខ្សែ​រ៉ក​ផ្តាច់​ព្រលឹង Jebel Jais Flight បើក​ដំណើរការ​កាលពី​ប៉ុន្មាន​ខែ​មុន