កន្លែង​ស្តុ​ប​ប្រេង​និង​លក់​គ្រឿងសំណង់​មួយកន្លែង ត្រូវ​អគ្គិ​ភ​យ័​ឆាបឆេះ​ខ្ទេច​អស់​

648
ចែករម្លែក

​ដោយ​: ពស / ពោធិ៍សាត់​: កន្លែង​ស្តុ​ប​ប្រេងម៉ាស៊ូត​និង​លក់​គ្រឿងសំណង់​មួយកន្លែង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ផ្ទះ​ចេក ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​តាម​ការសន្និដ្ឋាន អាច​បណ្តាលមកពី​ភ្លើង​បារី​។​

​យោងតាម​របាយការណ៍​នគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា កន្លែង​ស្តុ​ប​ប្រេងម៉ាស៊ូត​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់​ស្រុង​នោះ សង់​អំពី​ថ្ម ដំបូល​ប្រក់​ស័ង្កសី ទំហំ​១០​ម៉ែត្រ គុណ​នឹង​១២​ម៉ែត្រ ដែលមាន​ម្ចាស់​ឈ្មោះ ផុន ផល ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ប្រពន្ធ​ឈ្មោះ ផុន សុភាព អាយុ ៤៩​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​។

​ប្រ​ភ​ព័ត៌មាន​ឲ្យ​ដឹងថា ការខូចខាត​រួមមាន​៖ បន្ទប់​ស្តុ​ប​ប្រេងម៉ាស៊ូត​ចំនួន ១​ខ្នង​ឆេះ​អស់ទាំង​ស្រុង ប្រេងម៉ាស៊ូត​ចំនួន ០៥​ពុ​យ ស្មើនឹង​ចំនួន ១០០០​លីត្រ រថយន្ត ១​គ្រឿង​ម៉ាក នីសា​ន់ មួយ​បាំង​កន្លះ គោយន្ដ​កន្ត្រៃ​ចំនួន ១​គ្រឿង និង​គ្រឿងសំណង់​ចំនួន ៦០​ទៅ​៧០​ភាគរយ គិត​ជា​ទឹកប្រាក់​អស់​ជាង​៣​ម៉ឺន​ដុល្លា​។ ចំពោះ​មូលហេតុ​អាច​បណ្ដាលមកពី​កូនប្រុស​ឈ្មោះ ផុន សុ​ភោគ អាយុ ២២​ឆ្នាំ ជក់បារី​នៅក្នុង​នោះ ប៉ុន្តែ​ទោះជា​យ៉ាងណាក្ដី មិន​បង្ក​ការគ្រោះថ្នាក់​ដល់​មនុស្ស​នោះឡើយ​។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០១៩ សាខា​កាកបាតក្រហមកម្ពុជា​ខេត្តពោធិ៍សាត់ បាន​នាំយក​អំណោយ​សង្គ្រោះបន្ទាន់ ទៅ​ចែកជូន​គ្រួសារ​រងគ្រោះ ក្នុងនោះ​មាន​អង្ករ​៥០​គីឡូក្រាម​តង់​១​កន្ទេល​១ ឃី​ត​១​កញ្ចប់​ទឹក​ស៊ី​អី​វ​១​យួរ សម្ភារៈប្រើប្រាស់​ផ្ទះបាយ និង​ថវិកា​២០​ម៉ឺន​រៀល​៕ ល​