កម្ចាត់​ខ្លាញ់​ត្រង់​ក​ឆាប់រហ័ស​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​

491
ចែករម្លែក

ខ្លាញ់​ត្រ​ង់ក ឬ​ភាគច្រើន​នៃ ពួកយើង​តែង​ហៅថា “​ណ​ង់ក​” គឺ​ស្ថិតនៅក្រោម​ស្បែក​នៃ​ក​។ ខ្លាញ់ ត្រង់​ក​អាច​បណ្តាលមកពី​កត្តា​ជា ច្រើន ប៉ុន្តែ​មូលហេតុ​ចម្បង​នោះ គឺ​ការ​កើន​ទម្ងន់ និង​ជំងឺ ធាត់​ជ្រុល​។ ការកើនឡើង​នៃ​ខ្លា​ញ់ក ក៏​អាចជា សញ្ញា​មួយ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ​រួមទាំង​ការ កើនឡើង​នូវ​ហានិភ័យ នៃ​បញ្ហា​បេះដូង​។ ថា​តើ​យើង​អាច ដោះស្រាយ​បញ្ហា​ខ្លាញ់​ត្រង់​ក​បែប ណា​ទៅ​? កុំ​បារម្ភ​! អត្ថបទ​ថ្ងៃនេះ នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប ធម្មជាតិ និង​លំ​ហាត់ប្រាណ ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជួយ​កម្ចាត់ ខ្លាញ់​ត្រង់​កបាន​យ៉ាង​ឆាប់រហ័ស​៖

១. ប្រទាល​កន្ទុយក្រពើ​
ជំនួស​ឱ្យ​ការ​ស្តុក​ទុក​នូវ​ខ្លាញ់ និង​កាបូ​អ៊ី​ដ្រា​ត ប្រទាល​កន្ទុយក្រពើ ជួយ​បំ​លែង​វា​ទៅជា​ថាមពល ជំនួស​វិញ​។ ប្រទាល​កន្ទុយក្រពើ​ក៏ ជំរុញ​បង្កើន​ការផលិត​កូ​ឡា​ជែ​ន និង​បង្កើនល្បឿន​នៃ​ការដុត រំលាយ អាហារ​ក្នុង​រាងកាយ​ផងដែរ​។ អ្វី ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ទឹក​ប្រទាល កន្ទុយក្រពើ​ស្រស់ មួយ​ពែង ឱ្យបាន​ពីមួយ​ទៅ​ពីរដង ក្នុង​មួយថ្ងៃ​ជាប្រចាំ​។​
​ ​
២. ការ៉ុត​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ និង​វី​តា​មី​នៅ​ដែល​ត្រូវការ​ពេល​ច្រើន ដើម្បី​រំលាយ​ធ្វើឱ្យ​អ្នក ឆ្អែត​បានយូរ​។ ជា​លទ្ធផល​ជួយ​ឱ្យ​ស្រក​ទម្ងន់​។ អ្វី ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួល ទាន​ការ៉ុត ឬ​ទឹក​ការ៉ុត​ស្រស់​។​
​ ​
៣. ទឹកក្រូច​ឆ្មារ​ស្រស់​
ទឹកក្រូច​ឆ្មារ​មាន​ប្រសិទ្ធភាព ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​បាន​យ៉ាង ប្រសើរ​។ វីតាមីន C ដែលមាន​ផ្ទុក ក្នុង​ក្រូចឆ្មារ​ជា​សារធាតុ​ប្រឆាំង អុកស៊ីតកម្ម​មួយ ដែល​ជួយ​បង្កើន ការរំលាយ​អាហារ និង​ដុតបំផ្លាញ ខ្លាញ់​ដែល​លើស​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់ មួយ​ចំហៀង​ចូលក្នុង​ទឹក​ក្តៅ​ឧណ្ហៗ មួយ​កែវ រួច​បន្ថែម​ទឹកឃ្មុំ​ចូល​បន្តិច​។ កូរ​ឱ្យ​សព្វ​សឹម ទទួលទាន​រាល់​ព្រឹក​មុន ពេល​ទទួលទាន​អាហារ​ពេលព្រឹក​។ អនុវត្តន៍​រូបមន្ត​នេះ​យ៉ាងហោច ណាស់​ម្តង​ក្នុង​មួយថ្ងៃ​។​
​ ​
៤. លំ​ហាត់ប្រាណ​ចង្កា​
ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធ​-​ភាព​ខ្ពស់បំផុត​មួយ​ជួយ​កម្ចាត់​ខ្លាញ់ ត្រង់​កបាន​យ៉ាង​ឆាប់រហ័ស​។ អ្វីដែល អ្នក​ត្រូវធ្វើ គឺជា​ដំបូង​ត្រូវ​ទប់​ក្បាល ឱ្យនៅ​កណ្តាល​រវាង​ស្មា​ទាំង​សង ខាង​។ បន្ទាប់មក អោន​ចង្កា​ចុះក្រោម ហើយ​រុញ​មុខ​ទៅមុខ រួច​បង្វែរ​ក្បាល យឺត​ទៅខាង​ឆ្វេង សឹម​ត្រឡប់មក កណ្តាល ឬ​ទីតាំង​ដើម​វិញ​។ អនុវត្តន៍ ដូចគ្នា​ចំពោះ​ផ្នែក​ខាងស្តាំ​។ ដើម្បី​ទទួលបាន​លទ្ធផល ប្រសើរ ចូរ​អនុវត្តន៍​លំ​ហាត់ប្រាណ​នេះ​ឱ្យបាន ពី​៥​ទៅ​១០​ដង​រាល់ថ្ងៃ​។​

៥. លំ​ហាត់ប្រាណ​សន្ធឹង​ក​
អ្វីដែល​អ្នក​ត្រូវធ្វើ គឺជា​ដំបូង ត្រូវ​អង្គុយ​តម្រង់​ខ្នង និង​ក​ឱ្យ​ត្រង់​។ បន្ទាប់មក​បង្វែរ​ក្បាល​យឺតៗ​ទៅ ខាងស្តាំ​រហូតដល់​អ្នក​មាន​អារម្មណ៍ ថា តឹង​នៅត្រង់​-​ក និង​ស្មា រួច​ទប់ ឬ​នៅ​ស្ងៀម​ក្នុង​ទីតាំង បែបនេះ សម្រាប់​រយៈពេល​ពី​១៥​ទៅ​៣០ វិនាទី​សឹម​ត្រឡប់មក​សភាព​ដើម​វិញ​។ អនុវត្តន៍​ដូចគ្នា ចំពោះ​ផ្នែក​ខាងឆ្វេង ៕ ដោយ​៖ health.com.kh​