កម្ចាត់​ជាតិ​ខ្លាញ់ និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ឈាម​ដោយ​គ្រាន់តែ​ទទួលទាន​តែ​រុក្ខជាតិ​ទាំងនេះ

375
ចែករម្លែក
  • 3
    Shares

​ជំងឺ​សរសៃឈាម​បេះដូង កើន​ឡើងជា​លំដាប់​មកទល់​សព្វថ្ងៃ នេះ ហើយ​កត្តា​ហានិភ័យ​ចម្បង​មួយ នៃ​ជំងឺ​នេះ បណ្តាលមកពី​ការ​កើន ឡើង​នូវ​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល ខ្ពស់​ក្នុង​ឈាម ។ ប៉ុន្តែ​កុំ​បារម្ភ​! ក៏ ព្រោះ​អ្នក​អាច​សម្អាត​សរសៃឈាម និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល ចៀស​ផុតពី​បញ្ហា​ស្ទះ សរសៃឈាម​បាន​យ៉ាង​មាន ប្រសិទ្ធភាព ដោយ​គ្រាន់តែ​ទទួល ទាន​តែ​រុក្ខជាតិ​បែប​ធម្មជាតិ​មួយ ចំនួន ។ អត្ថបទ​ខាងក្រោម​នឹង បង្ហាញ​ឱ្យដឹង​តែ​រុក្ខជាតិ​ដែលមាន ប្រសិទ្ធិភាព​បញ្ចុះ​កម្រិត កូ​ឡេ​ស្តេ​រ៉ូ​ល មិនល្អ​៖
​ ​
១-​តែ​ខ្ញី
ក្រៅពី​មាន​ប្រសិទ្ធភាព ដោះស្រាយ​បញ្ហា​ចង្អោរ​ចង់​ក្អួត​, ពិបាក​រំលាយ​អាហារ​, ក្អួត និង​រាក ហើយ​នោះ តែ​ខ្ញី​ក៏មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល មិនល្អ​ក្នុង​ចរន្តឈាម​បាន​យ៉ាង ប្រសើរ​ផងដែរ ។​
​ ​
២-​តែ​រមៀត​
ការទទួល​ទាន​តែ​រមៀត ជាប្រចាំ អាចជួយ​កាត់បន្ថយ​កម្រិត នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​បាន​គួរឱ្យ​កត់ សម្គាល់ ហើយ​នោះ ក៏​ព្រោះតែ វា​មាន​ផ្ទុក​លក្ខណសម្បត្តិ​ប្រឆាំង នឹង​ការ​រលាក ។​
​ ​
៣-​តែ​ខ្ទឹមស​
​តែ​ខ្ទឹមស​ជួយ​រក្សា សុខភាព​សរសៃឈាម​បេះដូង​ល្អ ប្រសើរ ដោយ​វា​មាន​ផ្ទុក​សារធាតុ ប្រឆាំង អុកស៊ីតកម្ម និង​ការ​រលាក ដែល​ជួយ​កាត់បន្ថយ​បញ្ហា​រលាក ផ្សេងៗ​ក្នុង​សរសៃឈាម ក៏ដូចជា កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ព្រម ទាំង​ទប់ស្កាត់​ការបំផ្លាញ​ដល់​ជញ្ជាំង​ខាងក្នុង​នៃ​សរសៃឈាម ផងដែរ ។​
​ ​
៤-​តែ​ឈើអែម​
​ឈើអែម​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ការ​រលាក និង សមាសធាតុ​កាត់បន្ថយ​កម្រិត​នៃកូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ដោយ​រក្សា ស្ថិរភាព​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ។ ដូច្នេះ​អ្នក​គួរ​បន្ថែម​តែ​ឈើអែម មួយ​ពែង ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ប្រសិនបើ ចង់​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ក្នុង​ឈាម ។​
​ ​
ទោះជា​យ៉ាងណា តែ រុក្ខជាតិ​មួយចំនួន​ខាងលើ​អាច បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ប្រកប ដោយ​ប្រសិទ្ធភាព​បាន​លុះត្រាតែ អ្នកមាន​របប​អាហារ​ត្រឹមត្រូវ និង​តែង​ធ្វើ​លំ​ហាត់ប្រាណ ជាប្រចាំ​ផងដែរ ៕ ដោយ​៖ health.com.kh​