កម្ចាត់​បញ្ហា​ស្នាម​មុន​ឆាប់រហ័ស ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​

366
ចែករម្លែក

ជាធម្មតា​នរណាៗ​ក៏​ចង់បាន​ស្បែក​មុខ​សរ​លោង​ស្រស់ស្អាត​ដែរ​! ប៉ុន្តែ​ការ​ស្រមៃ​នេះ តែង​ត្រូវបាន​រំខាន ដោយសារ​បញ្ហា​ស្នាម​មុន​ដែល​ពិបាក​ព្យាបាល​កម្ចាត់​ចេញ​។ ទោះជា​យ៉ាងណា ឈប់​បារម្ភ​ខ្លាំង​ថា​នឹង ត្រូវ​ចំណាយ​ប្រាក់​អស់​ច្រើន​, ទទួលរង​ផល ប៉ះពាល់​ពីសារ​ធាតុគីមី​នៃ​ផលិតផល​កម្ចាត់​ស្នាម​មុន និង​ខាត​ពេលវេលា​យូរ​ដើម្បី ដោះស្រាយ​បញ្ហា​នេះ​ទៀត​ទៅ​!

​អត្ថបទ​នេះ នឹង​បង្ហាញ​ឱ្យដឹងពី​វិធីសាស្ត្រ​ងាយៗ​បែប​ធម្មជាតិ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព ខ្ពស់ ជួយ​កម្ចាត់​ស្នាម​មុន​បាន​យ៉ាង​ឆាប់រហ័ស ហើយ​ធ្វើឱ្យ​អ្នកទទួលបាន​ស្បែក​ភ្លឺ រលោង​ស្រស់ស្អាត​ដូច​បំណង ៖

១. ប្រទាល​កន្ទុយក្រពើ​
អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ជែ​ល ឬ​សាច់​ប្រទាល​កន្ទុយក្រពើ​លើ ស្បែ​កមុខ ហើយ​ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ ទឹក​ធម្មតា​ជាការ​ស្រេច​។​

២. ម្ស៉ៅ Baking Soda
លាយ​ម្ស៉ៅ Baking Soda ចំនួន ២ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ធម្មតា​រហូតដល់​ក្លាយ ជា​ល្បាយ​ខាប់ៗ​។ បន្ទាប់មក​លាប​ម៉ាស្សា​ល្បាយ​នេះ​លើ​ស្បែក និង​ទុកចោល​សម្រាប់ រយៈពេល ៣ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​

៣. ប្រេងដូង​
អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ប្រេងដូង​បន្តិច​លើ​ផ្ទៃមុខ​ដោយ​ប្រើ​ចុង​ម្រាម ដៃ​។​

៤. ត្រសក់​
ហាន់​ត្រសក់​ជា​ចំណិត​ស្ដើងៗ រួច​បិត​ផ្ទាល់​លើ​ផ្ទៃមុខ​តែម្ដង​។ ទុកចោល​សម្រាប់​រយៈ ពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​ជាការ​ស្រេច​។​

៥. ទឹកឃ្មុំ​ឆៅ​
អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ទឹកឃ្មុំ​បន្តិច​លើ​ស្បែ​កមុខ​ហើយ​ទុកចោល សម្រាប់​រយៈពេល៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​៕ ដោយៈ health.com.kh