កម្ចាត់​ឬ​ស ឬ​សាច់​ដុះ​លើ​ស្បែក​ឆាប់រហ័ស ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​

227
ចែករម្លែក

ការកើត​ឬ​ស​លើ ឬ​សាច់​ដុះ​លើ​ស្បែក​អាចជា​បញ្ហា​គួរអោយ​រំខាន និង​អាម៉ាស​មួយ ជាពិសេស ប្រសិនបើ​វា​លេចឡើង​ត្រង់​កន្លែង​ងាយ​នឹង​មើលឃើញ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! មាន​វិធី​ច្រើន ណាស់​ក្នុងការ​កម្ចាត់​ឬ​ស​លើ​ស្បែក ហើយ​រូបមន្ត​បែប​ធម្មជាតិ គឺ​ប្រសើរ​បំផុត​ដោយ​អ្នក​មិនចាំបាច់ ចំណាយ​ថវិការ​អស់​ច្រើន​។​

​អត្ថបទ​នេះ នឹង​បង្ហាញ​អោយដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ព្យាបាល កម្ចាត់​ឬ​ស ឬ​សាច់​ដុះ​លើ​ស្បែក​បាន​យ៉ាង​ឆាប់រហ័ស ៖

១. ថ្នាំ​គ្រាប់​វីតាមីន C
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​ថ្នាំ​គ្រាប់​វីតាមីន C ប៉ុន្មាន​គ្រាប់​អោយ​ម៉ដ្ឋ រួច​បន្ថែម​ទឹក​ធម្មតា​ចូល បន្តិច​រហូតដល់​ខាប់ៗ​។ លាប​ល្បាយ​នេះ​លើ​ឬ​ស ឬ​សាច់ដុំ​លើ​ស្បែក បន្ទាប់មក​ប្រើ​ស្បៃ​ស្អាត ឬ​បង់​រុំ​របួស​មក​រុំ​អោយ​ជិត​ជាការ​ស្រេច​។ វីតាមីន C មិន​ត្រឹមតែ​ជួយ​កម្ចាត់​ឬ​ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្លាប់​បាក់តេរី​ដែល​បង្ក​ការរីក​រាលដាល​ផងដែរ​។​

២. ទឹកឃ្មុំ​
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ទឹកឃ្មុំ​លើ​ឬ​ស ឬ​សាច់​ដុះ​លើ​ស្បែក រួច​ប្រើ​ស្បៃ​ស្អាត ឬ​បង់​រុំ​របួស មក​រុំ​អោយ​ជិត​សម្រាប់​រយៈពេល​មួយ​យប់​ជាការ​ស្រេច​។​

៣. ខ្ទឹមស​
​បុក​ខ្ទឹមស​ប៉ុន្មាន​កំពឹស​អោយ​ម៉ដ្ឋ​ចេញ​ទឹក​រួច​លាបទឹក​ខ្ទឹម​លើ​ឬ​ស ឬ​សាច់ដុំ​លើ​ស្បែក​អោយបាន យ៉ាងហោច ណាស់ ២ ដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​។​

៤. ទឹក​ម្នាស់​ស្រស់​
​ជាតិ​អាស៊ីត​ស៊ី​ទ្រិ​ក​ក្នុង​ផ្លែ​ម្នាស់​អាច​ស៊ី​ឬ​ស ឬ​សាច់​ដុះ​បន្តិច​ម្ដងៗ​រហូតដល់​អស់​គួរអោយ​កត់ សម្គាល់​។ ហើយ​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ផ្លែ​ម្នាស់​ស្រស់​លើ​សាច់​ដុះ​ជាការ​ស្រេច​។​

៥. ប្រេង​ដើម​តែ​
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ប្រេង​ដើម​តែ​ជាមួយ​ប្រេង​អូ​លីវ រួច​បន្តក់​ល្បាយ​ប្រេង​នេះ​ពី ៣ ទៅ ៤ ដំណក់​លើ​ដុំ​សំឡី​។ បន្ទាប់មក​ដាក់​ទប់​វា​លើ​ឬ​ស ឬ​សាច់​ដុះ​លើ​ស្បែក​សម្រាប់​រយៈពេល​ពី ៥ ទៅ ១០ នាទី ហើយ​អនុវត្ត​សារ​ឡើងវិញ​អោយបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​៕ ដោយៈ health.com.kh