កម្ទេច​ផលិតផល​ចំណីអាហា​ខូចគុណភាព​និង​មាន​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​ចំនួន​១០០​តោន

216

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ការកម្ទេច​ផលិតផល​ចំណីអាហារ ដែល​ខូចគុណភាព​ខុសច្បាប់​ដែលមាន​សារធាតុ​គីមី​ចំនួន​១០០​តោន នៅ​ចំណុច​ភូមិ​ថ្មី​ពីងពុង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ក្រោម​អធិបតីភាព​ដ៏​ខ្ព​ង​ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​ប្រមាណ​៩៥០​នាក់​មកពី​៩​ភូមិ​។​

​លោក​វ៉ី​សំណាង​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ការកម្ទេច​ផលិតផល​ចំណីអាហារ​ខូចគុណភាព​ខុសច្បាប់​មាន​សារធាតុ​គីមី​ចំនួន​១០០​តោន ដែល​បាន​ចាប់តាំងពី​ចុងឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​ថ្មី​ពីងពុង​ឃុំ​ដំណាក់​រាំង​ស្រុក​ឧដុង្គ ហើយ​បាន​ដកហូត​សម្បក់​សាច់ក្រក​ខូចគុណភាព និង​មាន​សារធាតុ​គីមី​យកមក​កម្ទេចចោល​។​

​លោក មៀ​ច ផាន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជា​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ឲ្យ​ដឹងថា ការកម្ទេច​ផលិតផល​ចំណីអាហារ​ខូចគុណភាព​ខុសច្បាប់​ទាំងនេះ ដែល​ត្រូវកម្ទេច​នាពេលនេះ គឺជា​ការ​ឆ​ន្ទះ​នៃ​ការខិតខំ​ប្រឹងប្រែង​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​ក្រុម​សមត្ថកិច្ច​ចំរុះ នៃ​គណៈកម្មាធិកា​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែ​ក្លាយ​។ លោក​បាន​បន្តថា គណៈកម្មាធិការ​សូម​អំពាវនាវ​ដល់​សាធារណជន​មេត្តា​ចូលរួម និង​សហការ​ផ្តល់ព័ត៌មាន​អំពី​ទីតាំង ឬ​ជន​ដែល​ផលិតផល​ចែកចាយ​ផលិតផល​ក្លែងក្លាយ​ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព និ​សុវត្ថិភាព​សង្គម​ដោយ​ទំនាក់ទំនង និង​ផ្តលព័ត៌មាន​ដល​សមត្ថកិច្ច​។​

​នៅក្នុង​ឪ​កាស់​នោះដែរ សម្តេច​ក្រឡាហោម​សខេង បាន​មានប្រសាសន៍ថា បងប្អូន​ប្រជាពលរដ្ឋ​មិនត្រូវ​ដាំ​ដំណាំ​ប្រើប្រាស់​សារធាតុ​គីមី​នោះទេ ព្រោះថា​កា​ប្រើប្រាស់​សារធាតុ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ការរស់នៅ​របស់​បងប្អូន ឬ​ការ​ចិញ្ចឹមសត្វ​មាន់​ទា​ជ្រូក​គោក្របី​។​ល​។ មិនត្រូវ​ឲ្យ​ចំណី​ដែលមាន​សារធាតុ​គីមី​ធ្វើ​ឲ្យ​សត្វ​ឆាប់​ធំ​មុន​អាយុ​នោះទេ អាចធ្វើ​ឲ្យ​បងប្អូន​បរិភោគ​ជួប​ទៅ នឹង​ជំងឺ​ផ្សេង​ដែល​អាច​បង្ក​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​។ គប្បី​ត្រូវ​ចិញ្ចឹមសត្វ​ទាំងនោះ ដោយ​តាមរបៀប​ធម្មជាតិ ទើប​ធ្វើ​ឲ្យ​បងប្អូន​មិន​ខាតបង់ និង​មិន​បានធ្វើ​ប៉ះពាល់​ដល់​សុខភាព​ទាំង​ខ្លួន​យើង​ផង និង​ទិញ​ទៅ​បរិភោគ​ផង​៕ ល​