កម្ពស់ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ​បន្ត​ហក់​ឡើង​ក្រោយ​បាក់​ទំនប់​វ៉ា​រី​អគ្គិសនី​ពី​ប្រទេស​ឡាវ

1175
ចែករម្លែក

​ដោយ​ : ​សេង​ឃួន​/ ​ខេត្តក្រចេះ​ ៖ ​យោងតាម​តារាង​ស្ថានីយ៍​ជលសា​ស្ត្រ​ខេត្តក្រចេះ​ស្ថានភាព​កម្រិត​ កម្ពស់ ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ គិត​ត្រឹម​រសៀល ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេ​មេគង្គ​មាន​កំពស់ ២០,៣៥ ម៉ែត្រ បើ​ប្រៀបធៀប​ទៅនឹង​រសៀល​ថ្ងៃទី​២៥ ខែកក្កដា​ឆ្នាំ​២០១៨ មាន​កំពស់​ទឹក​មាន​ត្រឹមតែ ១៩,៨៥​ម៉ែត្រ ឃើញថា​ក​ម្រិត​កម្ពស់​ទឹកទន្លេ​កើនឡើង​បន្តបន្ទាប់​។​

​លោក សូម សា​រឹទ្ធ អភិបាល ស្រុក​សំបូរ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២៦ ​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​ថា គឺ​ដោយសារ​ទន្លេមេគង្គ​ទទួលរង​នូវ​ទឹក​ដែល​បាក់​ទំនប់​វ៉ា​រី​អគ្គីសនី​មកពី​ប្រទេស​ឡាវ​។ ដូច្នេះ​នៅតាម​បណ្តា​ស្រុក ក្រុង​ទាំង​៦​ក្នុង​ខេត្តក្រចេះ នៅ​មិនទាន់មាន​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ​។​
​លោក​អភិបាលស្រុក​បាន​បន្តទៀត​ថា ដោយឡែក​ក្នុងនោះ ស្រុក​សំបូរ ដែលមាន​ព្រំប្រទល់​ជាប់​ខេត្តស្ទឹងត្រែង មាន​ភូមិ​មួយចំនួន​ក្នុង​ឃុំ​កំពង់ចាម ទឹកបាន​លិច​ផ្លូវ​ជួរ​ខាងលិច​ទន្លេ​ចាប់ពី​ភូមិ​យាវ ដល់​ភូមិ​អា​ជេន ចំនួន​៥​កន្លែង​​សរុប​ប្រវែង​ជិត​៤០០​ម៉ែត្រ​ហើយ​កន្លែង ខ្លះ​ទឹក​លិច​លើ​ជង្គង់ ប៉ុន្តែ​មិនទាន់​ប៉ះពាល់​​ឈានដល់​ការ​ជំលៀស​ទៅរក​ទីទួល​សុវត្ថិភាព​នៅឡើយ​ទេ ចំពោះ​សត្វពាហនៈ ក៏​នៅ​មិនទាន់មាន​ប៉ះពាល​ដូចគ្នា​ផងដែរ ។​

​គូសបញ្ជាក់​ផងដែរ​ថា អាជ្ញាធរ​ខេត្តក្រចេះ នឹងធ្វើ​ការប្រកាស់អាសន្ន នៅពេល​ទឹកទន្លេ​ឡើងដល់​កម្រិត​កម្ពស់​ទឹក២២​ម៉ែត្រ​៕B