កម្ពុជាជោគជ័យក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍Filmart នៅ ហុងកុងបើទោះបីជាមិនទាន់ឈានដល់ចំនុចចង់បាន

370
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តក្នុងទីក្រុងហុង កាលពីពេលកន្លងទៅ បានបង្ហាញថា ភាពយន្តកម្ពុជាមិនទាន់មានលទ្ធភាពធ្វើអោយមានសន្ទុះ ក្នុងការចូលរួមក្នុងកម្មវិធី Filmart ឡើយ នេះបើតាមការអោយដឹងពី អ្នកស្រី សរ កេសរា និង លោក រ៉េមី ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២១ ២០១៩ គ្រាដែលអ្នកស្រីទើបតែត្រឡប់មកពីចូលរួមព្រឹត្តិការណ៍មហោស្រពភាពយន្ តអន្តរជាតិនៅទីក្រុងហុងកុង។

អ្នកស្រី សរ កេសរា និងលោក រ៉េមី បានថ្លែងបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍តាំង បង្ហាញលក់ភាពយន្ត ដែលបានធ្វើឡើងនៅហុងកុង កម្ពុជាពិតជាទទួលបានការ ទាក់ ទាញខ្លាំង ក្នុងការបង្ហាញអោយអន្តរជាតិបានឃើញថា កម្ពុជាពិតជាមានភាពយន្តល្អៗ និងមានធនធានអ្នកផលិត ដែលអាចចាប់ដៃជាមួយផលិតករបរទេស ដើម្បីអាចផលិតភាពយន្តមួយដ៏ល្អ តាមការចង់បានរបស់ផលិតករបរទេសបាន ប៉ុន្តែអ្នកទាំងពីរបានបញ្ជាក់ស្របគ្នា ថា ធៀបនឹងប្រទេសទាំងអស់ ដែលបានយករឿង ទៅដាក់តាំងលក់នៅក្នុងព្រឹត្តិការណ៍នោះ គឺកម្ពុជាមិនទាន់មានភាពយន្តណា មួយត្រូវ បានផលិតករបរទេសទិញយកទៅផលិត ឬ ទិញយកទៅប្រើជាភាពយន្តផ្ដាច់មុខរបស់ ប្រទេសណាមួយឡើយ។

អ្នកស្រី សរ កេសរា ម្ចាស់ផលិតកម្មកេសរាភាពយន្ត បានថ្លែងបញ្ជាក់ថា ភាពយន្តរបស់កម្ពុជា នៅមិនទាន់ត្រូវបានប្រទេសណាមួយសុំទិញតាមរយៈវេទិកា ដែលបាន តាំងស្តង់នៅក្នុងទីក្រុងហុងកុងនោះទេ ប៉ុន្តែអ្នកស្រីកត់សម្គាល់ថា ផលិតករ បរទេសជាច្រើនចាប់ផ្ដើមដឹងពីកម្ពុជា យល់ពីកម្ពុជា ថាយើងមានសមត្ថភាពអាច ផលិត រឿង តាមការចង់បានរបស់គេ។ អ្នកស្រីថាព្រឹត្តិការណ៍ Filmart ដែលទើប បញ្ចប់នៅក្នុងទឹកដីហុងកុងឆ្នាំនេះ កម្ពុជាអត់មានតម្រុយលក់រឿងដាច់ទេ ប៉ុន្តែផលិតករបរទេស អាចនឹងពិចារណាអោយភាពយន្តរបស់ខ្មែរ ទៅដាក់បញ្ចាំង ក្នុងរោងទំនើបៗគេបាន ប្រសិនបើយើងចង់យក រឿងណាមួយយកទៅ បញ្ចាំងលក់ សំបុត្រ ហើយស្នើតាមរយៈផលិតករទាំងនោះ។

អ្នកស្រីថា កម្ពុជាបើចង់លក់រឿងបានក្នុងទីផ្សារអន្តរជាតិ គឺលុះត្រាតែប្ដូរការផលិត ពី រឿង បែបកំប្លែង និងរឿងបែបខ្មោចទៅជារឿងបែប Action ជាជំនួសវិញ ដោយអ្នកស្រីបង្ហើបថា ប្រទេសជិតខាងរបស់កម្ពុជា គេមានទិន្នន័យលក់រឿងបាន តម្លៃខ្ពស់ៗ មិនធម្មតានោះទេ ព្រោះតែគេមានសមត្ថភាពផលិតរឿង តម្រូវតាម ទីផ្សារអន្តរជាតិ។ អ្នកស្រីថា ព្រឹត្តិការណ៍Filmart នៅហុងកុង គឺជាការដាក់បង្ហាញ លក់ រឿងជាអន្តរជាតិ ដោយភាពយន្តណាដែលគេពេញចិត្ត គឺគេនឹងចចារទិញ ក្នុងតម្លៃមួយខ្ពស់ ដើម្បីយកទម្រង់រឿងទាំងមូលទៅផលិតតាមលំនាំទាំងស្រុង ឬទិញយកទៅធ្វើចរាចរដាក់បញ្ចាំងលក់នៅក្នុងប្រទេសរបស់គេតែម្ដង ដែល រឿង នីមួយៗគឺអ្នកផលិតអាចទារបានតម្លៃខ្ពស់ៗតាមការចចារ។ អ្នកស្រីថា ភាពយន្តកម្ពុជា គេអាចនឹងចាប់អារម្មណ៍ទិញ ប្រសិនប្ដូរការផលិតអោយ ត្រូវនឹងការចង់បានរបស់ ទីផ្សារ អន្តរជាតិ ដូចដែលអ្នកស្រីលើកឡើង។ យ៉ាងណាមិញ អ្នកស្រីសម្រាប់ ជោគជ័យក្នុងព្រឹត្តិការណ៍ Filmart គឺជោគជ័យខ្លាំង ពោលគឺបានបង្ហាញអន្តរជាតិ អោយ មើលឃើញពីការរីកចំរើនរបស់កម្ពុជា ក្នុងវិស័យភាពយន្ត ហើយអ្វីដែលកម្ពុជា នឹងទទួលបាន គឺផលិតករបរទេសពិតជាចុះមកផលិតភាពយន្តនៅ កម្ពុជាកាន់តែច្រើន ៗយ៉ាងពិតប្រាកដ៕