កម្ពុជាអាមេរិក ប្រគំតន្ត្រីរួមគ្នា ចែករំលែកប្រពៃណីសិល្បៈ និងពង្រឹង ទំនាក់ទំនងប្រទេសទាំងពីរ

281
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា រួមសហការជាមួយ The Sound Initiative នឹងរៀបចំការ​ប្រគំតន្ត្រីកម្ពុជា អាមេរិក រវាងក្រុមតន្ត្រីអាមេរិក Henhouse Prowlers និងសិល្បករកម្ពុជា SmallWorld Small Band។

ការប្រគំតន្ត្រីនេះ នឹងធ្វើនៅថ្ងៃសៅរ៍ ទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នា Futures Factory ក្នុងអង្គការ Friends International ក្រោយវត្តឧណ្ណាលោម រាជធានីភ្នំពេញ។កម្មវិធីបើកការប្រគំតន្ត្រី ចូលរួមដោយលោកឯកអគ្គរដ្ឋទូត W. Patrick Murphy។

សេចក្តីប្រកាសពត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានឱ្យដឹងថា៖ការប្រគំតន្ត្រីនេះមានគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយដល់យុវជនកម្ពុជាដោយចែករំលែកនូវប្រពៃណីសិល្បៈដ៏សំបូរបែបរបស់សហរដ្ឋអាមេរិកតាមរយៈក្រុមតន្រ្តីអាមេរិចឈ្មោះ“ ហេនហោស៍ប្រាវលើស៍” ។

កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹង និងសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងរវាងពលរដ្ឋ និងការយល់ដឹងតែមួយ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក៕B/