កម្ពុជា​កំពុងតែ​ស្ថិតនៅលើ​វិថី​ឆ្ពោះទៅរក​សក្តានុពល​នៃ គមនាគមន៍​ដ៏​ពេញទំហឹង

178
ចែករម្លែក

ថ្ងៃនេះ ពេលនេះ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​ស្ថានភាព​នៃ​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជា​អាច​នឹង​ប្រដម​ត្រសង​នឹង​ប្រទេសមួយ​ចំនួន​តែ​ក៏​នៅមាន សភាព​អន់ថយ​ជាង​ប្រទេស មួយចំនួន ប៉ុន្តែ​បើ​និយាយ​អំពី​អនាគត ពោលគឺ​ពី​១០​ទៅ ២០ ឆ្នាំ​ខាង មុខ​ប្រសិនបើ​សន្តិភាព និង​ស្ថិរភាព នយោបាយ​អាច​រក្សាបាន​ដូច​សព្វថ្ងៃ នេះនោះ​ស្ថានភាព​នៃ​វិស័យ​ដ៏​ចម្បង​មួយ​នេះ ប្រហែលជា​អាច​នឹង​ទាន់ ប្រទេស ទាំងនោះ ហើយ​អាច​នឹងមាន​ស្ថានភាព​ប្រសើរ​ជាង​ប្រទេស មួយចំនួន​នៅក្នុង តំបន់​ផងដែរ ។
​ ​
តាម​ការប្រៀបធៀប​ដោយ​ឈរ​នៅលើ​តថភាព​ជាក់ស្តែង​រវាង​ហេដ្ឋារចនាសម្ព័ន្ធ​នា ប្រទេស​ទាំងនោះ​ជាមួយ នឹង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅក្នុង​ស្រុក របស់​យើង ថ្វីដ្បិតតែ​យើង មាន​ដូច​គេ​ដូច​ឯង ប៉ុន្តែ​សេវាកម្ម​មួយចំនួន​នៅ​មិនទាន់​រៀប ចំ​ស្រួលបួល និង មាន​ស្ថានភាព​ដូចជា​ប្រទេស​គេ​នៅ ឡើយ​មែន ។ នេះ​គឺជា​រឿង មិនអាច ប្រកែក​បាន ប៉ុន្តែ​ដោយ​ឈរ​នៅលើ នយោបាយ​ដ៏​គត់មត់ និង​ច្បាស់លាស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ ផ្តល់​អតិ​ភាព​ដល់​ការអភិវឌ្ឍន៍​លើ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​កន្លងមក​និង​ពេល អនាគត​កម្ពុជា គឺ​ពិតជា​អាច​នឹង​ធ្វើបាន​នៅក្នុង​អំឡុងពេល ពី​១០ ទៅ ២០ ឆ្នាំ ។
​ ​
ចាប់តាំងពី​សង្គ្រាមស៊ីវិល​បាន បញ្ចប់​នៅក្នុង​រង្វង់​២១​ឆ្នាំ បើ​យើង​ពិនិត្យមើល​សមិទ្ធផល នៃ​វិស័យ​ហេ​ដ្ឋា​-​រចនាសម្ព័ន្ធ​ដឹកជញ្ជូន​ដែល​បាន​រងគ្រោះ​ដោយសារតែ​សង្គ្រាម តាំងពី​ឆ្នាំ ១៩៧០​មកដល់​ចុងឆ្នាំ​១៩៩៨ មក​នោះ ផ្លូវថ្នល់​និង​ស្ពាន​ត្រូវបាន​ស្តារ និង កសាង​បន្ថែម ហើយ​វិស័យ​ដឹកជញ្ជូន ផ្លូវអាកាស​ដែល​សឹងតែ​គ្មាន​ពីមុនមក នោះ គឺ​បច្ចុប្បន្ននេះ​កាន់តែ​មមាញឹក ជាមួយនឹង​គោលដៅ​នៃ​ការហោះហើរ និង​ភ្ជាប់​ទំនាក់ ទំនង​កាន់តែ​ទូលំទូលាយ ហើយក៏​ឈានដល់​ដំណាក់កាល​មួយ​ថ្មី​ទៀត​នៅក្នុង​ការ ស្តារ​និង​ជំរុញ​ការ ដឹកជញ្ជូន​តាមផ្លូវ​ដែក និង​ផ្លូវទឹក​ថែម ទៀត ។
​ ​
​យោងតាម​របាយការណ៍​របស់ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានឱ្យដឹងថា គិត​មកដល់​ពេលបច្ចុប្បន្ន នេះ ការស្ថាបនា​ផ្លូវជាតិ​និង​ផ្លូវ​ខេត្ត​មាន ប្រវែង​សរុប​ចំនួន ១៦.២៩២ គីឡូម៉ែត្រ នោះ យើង​នៅ​មិនទាន់​គិតដល់​សំណង់​ស្ពាន​ឆ្លងកាត់​ទន្លេ​ជាច្រើន កន្លែង​ផង ដែរ ។ ផ្លូវអាកាស​ក៏​ដូចគ្នា ដោយ​រហូត មកដល់ពេលនេះ​យើង​កំពុង​តែមាន អាកាសយានដ្ឋាន​អន្តរជាតិ​បី ហើយ​បាន ទទួល​អ្នកដំណើរ​ប្រមាន​ជា​១០ លាន​នាក់​នៅ ក្នុង​មួយឆ្នាំ ។ ជាមួយនឹង កំណើន​ដ៏​ស្រួចស្រាល់​នៅពេលនេះ​កម្ពុជា ក៏បាន​សម្រេច ចិត្ត​នៅក្នុង​ការ ស្ថាបនា​ព្រលាន​យន្ត​យ៉ាងហោចណាស់ បី​កន្លែង​បន្ថែមទៀត​ដោយ រួមមាន ព្រលានយន្តហោះ​ថ្មី​នៅ​ខេត្តសៀមរាប នៅ​ភ្នំពេញ និង​មួយ​កំពុងដំណើរការ សាងសង់​នៅ​បុ​ទុម​សាគរ​ខេត្តកោះកុង​។ ដោយឡែក ផ្លូវដែក និង​ផ្លូវទឹក នៅពេលនេះ សេវាកម្ម​ទាំងពីរ​កំពុងតែ ស្ថិតនៅក្នុង​ដំណើរការ​ស្តារឡើងវិញ​ក្រោយពី​ពេលដែល បាន​បោះបង់​និង ទុក​វា​ច្រើន​ជាច្រើន​ឆ្នាំ ហើយ​យើង រំពឹងថា ការដឹកជញ្ជូន​តាមផ្លូវ​ដែក និង ផ្លូវ​ទឹកនឹង​មមាញឹក ហើយនឹង​ឈាន ទៅ​មាន​សក្តានុពល​នៅក្នុង​ចំណែក មួយ​នៃ​ចរន្ត​សេដ្ឋកិច្ច​នៅពេល​ដ៏​ខ្លី​ខាង មុខ​នេះ ។​
​ ​
​ដោយឡែក​នៅក្នុង​ថ្ងៃនេះ ថ្ងៃទី ២២ ខែមីនា ឆ្នាំ​២០១៩ មហា​ព្រឹត្តិការណ៍​មួយ​ថ្មី នៅក្នុង​វិស័យ​ដឹកជញ្ជូន គឺ​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន លឿន ភ្នំពេញ​-​ព្រះសីហនុ ក្រោម អធិបតីភាព​របស់​ស​ម្តេច​តេ​ជោ ហ៊ុន​- សែន​នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល កម្ពុជា ។ នៅពេលនេះ សមិទ្ធផល​មួយ​នេះ​និង​សក្តានុពល​ថ្មី​របស់ វា​នៅ​មិន ទាន់​មាន​រូបរាង​នៅឡើយ​ទេ ប៉ុន្តែ​នៅ ៤​ឆ្នាំក្រោយ វា​នឹង​លេច​រូបរាង​ឡើង នៅពេលនោះ​យើង​នឹង​ឃើញ​សក្តានុពល​និង​ការរួមចំណែក ក៏ដូចជា​សារសំខាន់ របស់​វា​យ៉ា់ងណា​នៅក្នុង ចរន្ត​នៃ​សេដ្ឋកិច្ចជាតិ ។
​ ​
​តើ​សមិទ្ធផល​នៃ​វិស័យ​ដឹក ជញ្ជូន​នេះ​វា​កើត​ឡើយ​ដោយ​កត្តា ចៃដន្យ​ឬ ? លោកអ្នក​អាច​ចូលរួម ឆ្លើយបាន !
​ ​
ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ និង​សមិទ្ធផល នៃ​វិស័យ គមនាគមន៍​ទាំងអស់ គឺ​សុទ្ធតែ​ដើរ​តាម ផែនការមេ​មួយ​ច្បាស់លាស់​និង​ឆ្លង តាម​ការវិភាគ​ដ៏​ត្រឹមត្រូវ ដោយមាន​ការ ចូលរួម​ពី​សហគមន៍ជាតិ​និង​អន្តរជាតិ ផងដែរ ។
​ ​
ជាក់ស្តែង​ដូចជា ផ្លូវ​ល្បឿន លឿន​ភ្នំពេញ​-​ព្រះសីហនុ​នេះ​ជាដើម​ទម្រាំ​ឈាន​មកដល់ ការ​ពិធីបើកការដ្ឋាន​នេះ គឺថា​វា​ឆ្លងកាត់​នូវ​ការសិក្សា ជាច្រើន​ទើប​អាច​ទទួលបាន គម្រោង មួយ​ដែលមាន​ប្រវែង​សរុប ១៩០ គីឡូម៉ែត្រ នៅលើ​ទឹកប្រាក់​វិនិយោគ រហូតដល់​ទៅ​២​ពាន់​លាន​ដុល្លារ ដោយ កាត់​បង្រួម ហើយ​ចំណេញ​ពេល​ជូន ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​នៅលើ ផ្លូវជាតិ​លេខ​៤​ចំនួន​៥០​គីឡូម៉ែត្រ​ហើយ​ល្បឿន វិញ ក៏​លឿន​ជាង​ផ្លូវជាតិ លេខ​៤ ដូច្នេះ​រយៈពេល​នៃ​ការតភ្ជាប់​រវាង​រាជធានី​ភ្នំពេញ ដែលជា​បេះដូង នៃ​កម្ពុជា​ទៅកាន់​ខេត្ត​ព្រះសីហនុ ដែល ជា​ក្រុង​កំពង់ផែ​សមុទ្រ​នោះ គឺ​កាន់តែ លឿន រហ័ស ស្របតាម​សេចក្តីត្រូវការ នៃ​ការធ្វើ​ពាណិជ្ជកម្ម និង​សកម្មភាព សេដ្ឋកិច្ច​ផ្សេងៗ​ទៀត ។

​ចុះ​នៅពេល​អភិវឌ្ឍន៍​ផ្លូវ​នេះ ហើយ សួរថា​តើ​កម្ពុជា​បញ្ចប់​គម្រោង​វិនិយោគ​ត្រឹមតែ ប៉ុណ្ណឹង​ទេ ឬ​យ៉ាងណា ?
​ ​
​ចម្លើយ​១០០​ភាគរយ​គឺ​អត់​ទេ ។ ដូចដែល​បានលើកឡើង​ខាងលើ រាជរដ្ឋាភិបាល គឺមាន​ផែនការ​ជំរុញ និង​អភិវឌ្ឍន៍​វិស័យ​គមនាគមន៍​នេះ​ឱ្យ​ក្លាយជា​ចំណុច​ប្រកួត ប្រជែង​មួយ ។ ក្រៅពី​ផ្លូវ​នេះ កម្ពុជា​អាច​នឹងមាន គម្រោង​កសាង​ផ្លូវ​ល្បឿន​លឿន​មួយ ទៀត​ពី​ភ្នំពេញ​ទៅ​បាវិត ក្រោម​គម្រោង ដែល​ចៃ​ការបស់​ជប៉ុន​បាន​សិក្សា​រួចមក ហើយ​ថា វា​មានតម្លៃ​រហូតដល់ ទៅ​ជាង​៣,៨ ពាន់​លាន​ដុល្លារ នៅលើ ចម្ងាយ​ផ្លូវ​ត្រឹមតែ ១៦០ គីឡូម៉ែត្រ ។ ហើយ​ក្រៅពីនោះ នៅមាន​គម្រោង​ជាច្រើន​ទៀត​ដែលមាន​ទឹកប្រាក់ សរុប រហូតដល់​ទៅ ២៦ ពាន់​លាន​ដុល្លារ ។ តាម​ផែនការមេ​ដែលមាន​ស្រាប់ នៅមុន ឆ្នាំ​២០២០ កម្ពុជា​គ្រោង​នឹង​កសាង​ផ្លូវ ល្បឿន​លឿន​នេះ​ឱ្យបាន​ប្រវែង ៨៥០ គីឡូម៉ែត្រ ជាមួយនឹង​ទឹកប្រាក់​ប្រមាណ ជា​៩​ពាន់​លាន​ដុល្លារ ហើយ​បន្ត​ពង្រីក ឱ្យដល់​២.២៣០ គីឡូម៉ែត្រ នៅមុន​ឆ្នាំ ២០៤០ ជាមួយនឹង​ទឹកប្រាក់ ប្រមាណ ជា ២៦ ពាន់​លាន​ដុល្លារ ។
​ ​
​ស​រុម​មកវិញ ដោយ​ឈរ​នៅ លើ​គម្រោង​ផែនការមេ​ដែលមាន និង​ការអនុវត្ត​គម្រោង ដ៏​ប្រត្យក្ស​ខាងលើ ទាំងនេះ កម្ពុជា​កំពុងតែ​ស្ថិតនៅលើ​វិថី​ឆ្ពោះទៅរក​សក្តានុពល នៃ​គមនាគមន៍ ដ៏​ពេញទំហឹង​នៅក្នុង​តំបន់​មួយ​នៅក្នុង រង្វង់​ពី​១០​ទៅ​២០​ឆ្នាំ​ខាងមុខ ដូច្នេះ សូម​ចូលរួម​រក្សា​សន្តិភាព និង​ស្ថិរភាព នយោបាយ ដើម្បី​យើងទាំងអស់គ្នា រួមគ្នា​ប្រែក្លាយ​ក្តី​ស្រមៃ​របស់​យើង​ឱ្យ ទៅដល់​គោលដៅ​នៅ​ក្នុងការ​ក្លាយជា ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ៕ ដោយៈ ខាន់ សុភីរម្យ