កម្ពុជា​កំពុង​ចរចា​ទិញ​យន្តហោះ​សើ​ប​ការណ៍​ពី​ប្រទេស​ឆេ​ក និង សព្វា វុធ​​ដើម្បី​ពង្រឹង​វិស័យ​សន្តិសុខ​និង​ការពារជាតិ​

661
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​ឲ្យ​ដឹងថា​កម្ពុជា​កំពុង​ចរចា​ទិញ​យន្តហោះ​សើ​បការណ៍ L39 ប្រភេទ​ថ្មី​និង​អាវុធ​ធុន​ស្រាល​មួយចំនួន​ពី​សាធារណរដ្ឋ​ឆេ​ក​នៅក្នុង​វិស័យ​ទំនាក់ទំនង​សន្តិសុខ​និង​ការ ពារជាតិ។ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​បែបនេះ​នៅក្នុង​ស​ន្នី​សីទ​រួមគ្នា​ជា មួយ​លោក​ Andrej Babis នាយករដ្ឋមន្ត្រី​ឆេ​ក​បន្ទាប់ពី​ជំនួប​ទ្វេរ​ភាគី​នៅ​ទីក្រុង​ប្រា​ក នារសៀល​ថ្ងៃទី ១៤ ខែ តុលា​នេះ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖«​ខ្ញុំ​សុំ​យក​ការ​នេះ​បញ្ជាក់ថា​កាលពី​មុននេះ​កម្ពុជា​បាន​ទិញ​យន្តហោះ​ស៊ើបការណ៍ L 39 ចំនួន៦គ្រឿង​ពី​សាធារណរដ្ឋ​ឆេ​ក​ទៅ​កម្ពុជា​រួចហើយហើយ​ព្រឹក​មិញ​នេះ​ខ្ញុំ​ក៏បាន​ស្នើសុំ​ពិភាក្សា​អំពី​លទ្ធភាព​ដែល​កម្ពុ ជា​អាច​សុំ​ទិញ​យន្តហោះ​ស៊ើបការណ៍ L39 ប្រភេទ​ថ្មី៣​ទៅ​៤ គ្រឿង​ទៀត​រួមជាមួយ​អាវុធ​មួយចំនួន​ដែល​កម្ពុជា​កំពុង​នាំចូល និងអាច​បន្ថែម​នូវ​អាវុធ​ធុន​ស្រាល​មួយចំនួនទៀត​នៅ ក្នុង​វិស័យ​ទំនាក់ទំនង​សន្តិសុខ​និង​ការពារជាតិ​របស់​យើង​» ។​

​នៅក្នុង​សន្និសីទ​នោះដែរ​ប្រមុខ​រាជ​រដ្ឋា​ភី​បាល​កម្ពុជា​លើកឡើងថា​នេះ​ជា​លើក​ទី៤ ហើយ​ដែល​ខ្ញុំ​បានមក​ទស្សនកិច្ច​នៅ​ទីក្រុង​ប្រាក​សាធារណរដ្ឋ​ឆេ​ក។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ជំនួយ​ឧ​ប​ត្ត​ម្ភ​របស់​រដ្ឋាភិបាល​អតីត​ឆេ​កូ​ស្លូ​វ៉ា​គី​បានផ្តល់​ឲ្យ​កម្ពុជា​នៅក្នុង​អំឡុង​ឆ្នាំ១៩៧៩ពេលដែល​កម្ពុជា​ត្រូវបាន​រំដោះ​ចេញពី​របប​ប្រល័យ ពូជសាសន៍​ប៉ុលពត។​សម្តេច​ក៏បាន​អរគុណ​រដ្ឋាភិបាល​ឆែក​លេខ​ដែល​បាន​លុប​បំណុលដែ ល​កម្ពុជា​ជំពាក់​នៅក្នុង​ចន្លោះ​ទសវត្ស​រិ៍៨០ហើយ​បាន​បង្វែរ​បំណុល​នោះ​ទៅជា​ជំនួយ​សម្រា ប់​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន ។ សម្តេច​ក៏បាន​អរគុណ រដ្ឋាភិបាល​ឆេ​ក​ដែល​ផ្ដល់ជំនួយ​ដល់​កម្ពុជា ១ លាន​កន្លះ​ក្នុង​មួយឆ្នាំ​រយៈពេល៦ ឆ្នាំ​ពី​ឆ្នាំ “២០១៨-២០២៣” ។ អរគុណ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​រដ្ឋា​ភិបាល​ឆេ​ក​ដែល​បាន​បន្ត​ជ្រើសរើស​កម្ពុជា​ជា​ប្រទេស​អាទិភាព​របស់​ប្រទេ ស​ឆេ​ក​សម្រាប់​កម្មវិធី​សហប្រតិបត្តិ​ការអភិវឌ្ឍ​ឆ្នាំ​២០១៨-២០២៣ ។​អរគុណ ចំពោះ​ភាគី​ឆេ​ក​ដែល​កំពុង​បានផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ចាប់តាំងពី​ឆ្នាំ១៩៨១​ដល់​ឆ្នាំ​២០១៩ នេះ​និស្សិត​កម្ពុជា​ចំនួន៣៦២​នាក់​បាន ទទួល​ការបណ្ដុះបណ្ដាល​នៅ​សាធារណៈរដ្ឋ​ឆេ​ក ។

​សម្តេច​ក៏បាន​កោតសរសើ​រ​ចំពោះ​សាធារណរដ្ឋ​ឆេ​ក​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​ជាមួយនឹង​អត្រា​អ្នកគ្មានការងារ​ធ្វើ​មាន​ចំនួន​ទាប​នៅក្នុង​សហភាព​អឺរ៉ុបនិងជា​ប្រទេស​ដែលមាន​សុវត្ថិភាព​បំផុត​ទី​៦នៅលើ​ពិភពលោក​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖​គោលបំណង​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នៅពេលនេះ​គឺ​ដើម្បី​ផ្ដល់​ថាមភាព​បន្ថែមទៀត​នូវ​មិត្តភាព​ដ៏​យូរលង់​រវាង​ប្រទេស​ទាំ ងពីរពង្រឹង​ទំនុកចិត្ត​ខាង​នយោបាយ និង​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​ឈានដល់​កម្រិត​មួយទៀត​នៅក្នុង​បរិបទ​ថ្មី។​វត្តមាន​នៃ​ការទទួល​ការអប់រំ​របស់ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សា​ធា រណរ​ដ្ឋ​ឆែក​បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​រឹតបន្តឹង​ចំណងមិត្តភាព​ដ៏​យូរលង់​រវា ង​ប្រទេស​យើង​ទាំងពីរ​ផងដែរ​។


​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា​៖​មុននេះ​បន្តិច​សម្តេច​នឹង​លោកនាយក​រដ្ឋមន្ត្រី​ឆេ​កបាន​ជួបពិភាក្សា​ទ្វេរ​ភាគី​ក្នុង​បរិយាកាស​រីករាយ​និង​ស្និទ្ធស្នាល​ក្នុងការ​នោះ​ភាគី​ទាំង​ពីរបាន​ផ្លាស់ប្ដូរ​យោបល់​លើ​បញ្ហា​ទ្វេភាគី​និង​ពហុភាគី​ដែល​ផ្តល់​ផលប្រយោជន៍​រួម​ដល់​ប្រទេសទាំងពីរ​។​ភាគី​ទាំង​ពីរបាន​សំដែង​ការពេញចិត្ត​ចំពោះ​ការរីកចំរើន​ជា​លំដាប់​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​តាមរយៈ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​នៃ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​និង​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​មាន​ទំហំ​ធំ​ឡើង​។​

​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹងថា​ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​និង​អនុ ស្សារណៈ​លើ​ឯកសារ​ចំនួន ៣ បន្ថែមទៀត​៖​ទី​១.​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ ចសហប្រតិបត្តិការ​រ​វាង​ក្រសួងសុខាភិបាល​កម្ពុជា​និង​ទីភ្នាក់ងារ​អនុវត្ត​គម្រោង​សុខាភិ បាល​ឆែក​VAMED ។​ទី​២.​អនុស្សា រណៈ​នៃ​ការយោគយល់​គ្នា​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា​និង​សភាពាណិជ្ជកម្ម​ឆែក​និង​ទី​៣.​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាងវិទ្យាស្ថាន​ការទូត​នៃ​ក្រសួងការបរទេស​កម្ពុ​ជា​ជាមួយនិង​បណ្ឌិត្យសភា​ការ​ទូច​នៃ​ក្រ សួងការបរទេស​សាធារណរដ្ឋ​ឆេ​ក ។

​ក្នុង​បរិបទ​កម្ពុជា​និង​សហភាព​អឺរ៉ុប​សម្តេច​តេ​ជោ​សង្ឃឹមថា​សាធារណរដ្ឋ​ឆេ​ក​និង​ជា​មិត្ត​ចាស់​មិត្ត​ជិតស្និទ្ធ​របស់​កម្ពុជា​នឹង​បន្ត​គាំទ្រ​កម្ពុជា​ដើម្បី​ធានាថា​ដំណើរ​របស់​កម្ពុជា​ឆ្ពោះទៅកាន់​ប្រជាធិបតេយ្យ​ប្រកបដោយ​សន្តិភាព​និង​កិច្ច​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បន្ត​ទៅមុខទៀត​ដោយ​គ្មាន​ការរាំងស្ទះ​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ឆេ​ក​ដែល​បាន​អះអាង​ជាថ្មី​នូវ​ជំហរ​គាំទ្រ​កម្ពុជា​ក្នុង​ក្របខណ្ឌ​សហភាព​អឺរ៉ុប​។​សម្តេច​សង្ឃឹមថា​បណ្ដា​ប្រទេស នៅ​អឺរ៉ុប​នឹង​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌​ចំពោះ​កម្ពុជា​ដូច​អ្វី​ដែរ​លោកនាយក​រដ្ឋមន្ត្រី​សាធារណរដ្ឋ​ឆេ​ក​បានលើកឡើង ។ សម្តេច​បាន​បន្តថា​សម្តេច​រីករាយត្រៀម​ស្វា គមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​ឆេ​កនៅ​កម្ពុជា​ក្នុង​ពេលវេលា​សមស្រប​នាពេលខាងមុខ​ដើម្បី​បន្ត​ផ្លាស់ប្ដូរ​យោបល់​និងទស្សនៈវិស័យ​របស់​យើង​ទាំងពីរ​សំដៅ​ពង្រឹ ងពង្រីក​និង​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​ឆេ​ក​ឲ្យ​ឈានដល់​កំរិត​ថ្មី​មួយ។សម្តេច​តេ​ជោ​សង្ឃឹមថា​លោកនាយក​រដ្ឋមន្ត្រី​ឆេ​ក​នឹង​បាន​ជួប​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​ព្រះអង្គ​នឹង​ទៅ​ចូលរួម​ការឡើង​គ្រង​រាជ​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុនដែល​ពេលនោះ​ព្រះអង្គ​នឹងមាន​បន្ទូល​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជា​ភាសា​ឆែក​តែម្ដង៕​