កម្ពុជា​គ្រោង​បង្កើត​មន្ទីរពេទ្យ​បរទេស​ទំនើប​ព្យាបាល​ឥតគិតថ្លៃ​ដល់​អ្នកក្រីក្រ​

1061
ចែករម្លែក

​ដោយ:​ដេប៉ូ​/​ភ្នំពេញ ​៖ ​នៅ​ថ្ងៃ​ខាងមុខនេះ​កម្ពុជា​នឹងមាន​មន្ទីរពេទ្យ​ទំនើប ​ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​បរទេស ដែល​មិន​ត្រឹមតែ​ជួយ​ព្យាបាល​ដល់​អ្នកក្រីក្រ​មិន​យក​ថ្លៃ​ទេ​ប៉ុន្តែ នាពេលនោះ​យើង​ក៏មាន​មន្ទីរពេទ្យ​បែប​ទំនើប​និង​គ្រូពេទ្យ​ជំនាញៗ​មកពី​បរទេស ដោយ​ពលរដ្ឋ​កម្ពុជា​ដែលមាន​ជីវភាព​ធូរធា​មួយចំនួន​ មិនចាំបាច់​ចេញទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​ទៀតឡើយ​។​
ការលើកឡើង​បែបនេះ​ធ្វើឡើង​ដោយ លោកបណ្ឌិត ​ស៊ា​ង ​ប៊ុន​លាង អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ​ក្នុង​ពិធី​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការអភិវឌ្ឍន៍​សាខា សាកលវិទ្យាល័យ​និង​មន្ទីរពេទ្យ​វេជ្ជសាស្ត្រ​CAITLAN RAU​ កាលពី​ល្ងាច​ថ្ងៃទី​១២​ខែវិច្ឆិកា ​ឆ្នាំ​២០១៨​កន្លងមក​។​
បញ្ជាក់​ក្នុង​ពិធី​នេះ​លោក បណ្ឌិត ស៊ា​ង ​ប៊ុន​លាង ​បានឲ្យដឹងថា​ក្រោម​កិច្ចសហប្រតិបត្តិការ​គ​ម្រោ​ង​បង្កើត មន្ទីរពេទ្យ​វេជ្ជសាស្ត្រ​CAITLAN RAU​ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​UDECM Inc ​មកពីសហរដ្ឋអាមេរិក​ នឹង​សាងសង់​នៅ​កម្ពុជា ហើយនឹង​ធ្វើការ​ព្យាបាល​ជូន​ពលរដ្ឋ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។​ ផ្តើមចេញពី​សេវា​មិន​គិតថ្លៃ​នេះដែរ​នឹង​ជួយ​កាត់បន្ថយ​នូវ​ភាពក្រីក្រ ​ដល់​ពលរដ្ឋ​កម្ពុជា​និង​ពិសេស​វា​ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យមាន​ការងារ​ធ្វើ​មួយចំនួនទៀត​ដល់​ពល​រដ្ឋ​កម្ពុជា​។​

​លោកបណ្ឌិត ​ស៊ា​ង ​ប៊ុន​លាង បានឲ្យដឹង​ដែរ​ថា ​ក្រៅពី​ធ្វើការ​ព្យាបាល​ដល់​ពលរ​ដ្ឋ​កម្ពុជា​ឥតគិតថ្លៃ​ក្រុមហ៊ុន​មួយ​នេះ ​ក៏​នឹងមាន​សាកលវិទ្យាល័យ​សម្រាប់​ផ្តល់នូវ​ការបណ្តុះបណ្តាល​ផ្នែក​វេជ្ជសាស្ត្រ​ដល់​គ្រូពេទ្យ​សម្រាប់​បង្កើន​លើ​សមត្ថភាព​បន្ថែម​ទៀតផង​។​ ជាមួយគ្នា​ក្រុមហ៊ុន​នេះ​ក៏​នឹង​បង្កើត​បន្ថែម​នូវ​មន្ទីរពេទ្យ​ថ្នាក់​អន្តរជាតិ​សម្រាប់​ព្យាបាល​ជូន​ពលរដ្ឋ​កម្ពុជា​ក៏ដូចជា​ជនជាតិ​បរ​ទេសនា​ថ្ងៃ​ខាងមុខ​ថែមទៀត​។​

​ទ​ន្ទឹ​ម​ជាមួយគ្នានេះ​លោក​បណ្ឌិត​បានលើកឡើង​ផង​ថា​ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រទេសជាតិ​កម្ពុជា​មិន​ត្រឹម​តែមាន​សុខសន្តិភាព​ទេ គេ​ឃើញ​មានការ​រីកចម្រើន​គ្រប់​វិស័យ​ក្នុងនោះ​វិស័យ​សុខាភិបាល​ត្រូវ​បានទទួល​ការរីកចម្រើន​ជា​បន្តបន្ទាប់​និង​ពិសេស​មិន​ថា​ ទីក្រុង​ភ្នំពេញ​ទេ​សូម្បីតែ​នៅតាម​ទីជនបទ​ដាច់ស្រយាល​ក៏ត្រូវ​បានទទួល​អ​ភ​វិ​ឌ្ឍ​ន៍​លើ​វិស័យ​សុខាភិបាល ​និង​យកចិត្តទុកដាក់​យា់ង​ខ្លាំងក្លា​ផងដែរ​។​
ដោយឡែក​លោក​អា​ប៊េ​ត​រ៉ាវ (Albert rau)​ប្រធាន​ក្រុមហ៊ុន​UDECM Inc​មក​ប្រទេស​សហរដ្ឋអាមេរិក​បាន​ឲ្យដឹងថា កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំងពីរ​គឺ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​មួយ​នៅក្នុង​កិច្ចសហការ​និង​ភាពជា​ដៃគូ​ដើម្បី​បង្កើតបាន​នូវ​មណ្ឌល​សុខភាព​និង​គោលនយោបាយ​ថែទាំ​សុខភាព​នៅ​កម្ពុជា​។ ​ក្រុមហ៊ុន​UDECM​នេះ​បានធ្វើ​ដំណើរ​យ៉ាង​វែងឆ្ងាយ​នៅក្នុង​បណ្តាញ​សុខភាព ហើយ​ពេលនេះ​គឺជា​ពេលវេលា​ដ៏​សំខាន់​នៅក្នុង​ការវិនិយោគ​និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ប្រព័ន្ធ​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​ សម្រាប់​ប្រជាជន​កម្ពុជា ​ដើម្បី​ពង្រឹង​និង​លើកកម្ពស់​សុខភាព​សាធារណៈ​ជាទូទៅ ​ជាមួយ​គោលនយោបាយ​ថែទាំ​សុខភាព​ប្រកបដោយ​ចី​រ​ភាព​។​
លោក​បាន​បន្ថែមថា​” ក្រុមហ៊ុន​យើង​និង​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវបាន​ផ្សារភ្ជាប់​គ្នា​និង​បំពេញបន្ថែម​គ្នា​នូវ​ចក្ខុវិស័យ​រួមមួយ​សម្រាប់​សុខភាព​ប្រកបដោយ​និរន្ត​ភាព​ សម្រាប់​សុខុមាលភាព​ប្រជាជន​កម្ពុជា​ទាំងមូល​។​យើង​មាន​គោលដៅ​ប្រកបដោយ​មហិច្ឆតា​ ដែល​តម្រូវឲ្យមាន​ដៃគូ​គិតគូរ​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​”​។​
លោក​បាន​បន្ថែមថា​សាកលវិទ្យាល័យ​និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ថែទាំ​សុខភាព ​នឹង​រួមបញ្ចូល​គ្នា​នូវ​ការថែទាំ​សុខភាព​គ្រប់​ប្រភេទ​ដោយ​ផ្តល់ឲ្យពលរដ្ឋ​កម្ពុជា ​នូវ​សេវា​ថែទាំ​សុខភាព​កាន់តែ​ទូលំទូលាយ​ជាង​មុន​មិន​ធ្លាប់​ដែល​កាលពីមុន​និង​វា​ក៏​ជា​កម្រិត​អន្តរជាតិ​ដែរ​។​ វា​ជា​អាទិភាព​របស់​យើង​ក្នុងការ​វិនិយោគ​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​សម្រាប់​ប្រទេស​កម្ពុជា​៕​B/