កម្ពុជា​គ្រោង​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បន្ថែម​នៅក្នុង​ទីក្រុង​ធំៗ​ប្រទេស​ចិន​ដើម្បី​ដាក់​បង្ហាញ​ផលិតផល​ខ្មែរ​

1140
ចែករម្លែក
  • 29
    Shares
កម្ពុជា​ចង់​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ចិន​ឲ្យ​បាន​ច្រើន

ដោយ​:​សុផល / ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​កំពុង​រៀបចំ​បើក​បន្ថែមទៀត​នៃ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា ប្រចាំ​នៅក្នុង​ទីក្រុង​ធំៗ​របស់​ប្រទេស​ចិន ដើម្បី​ដាក់តាំង​បង្ហាញ​ផលិតផល​ដែល ជា​ស្នា ដៃ​របស់​ប្រជាជន​កម្ពុជា ។

​លោក ស៊ា​ង ថៃ អគ្គនាយក​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ក្នុង​សិក្ខា សាលា​ស្តីពី វិនិយោគ​នៅ​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​៣០ ខែមីនា នៅ​សាលសន្និសិទ​កោះ​ពេជ្រ ថា បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ប្រចាំ នៅក្នុង​ទីក្រុង​ធំៗ ចំនួន​ពីរ​នៅ​ប្រទេស​ចិន​កាល​ឆ្នាំ​២០១៧​កន្លងមក ពេលនេះ​ក្រសួង​បាន​កំពុង​រៀប​ចំប​ង្កើ តម ជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ជាច្រើន​កន្លែង​បន្ថែមទៀត​នៅក្នុង​ប្រទេស​ចិន​។

​លោក​បញ្ជាក់ថា​«​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ បានរួម​ចំណែក​យ៉ាង​ធំធេង ក្នុងការ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា ឲ្យ​មាន​កំណើន​ជា​មធ្យម ប្រចាំឆ្នាំ​ក្នុង​រង្វង់​៧% ក្នុ ងរ យៈ​ពេ ល ២០​ឆ្នាំ កន្លងទៅ​»​។​
​លោក​បន្តថា​ក្រសួងពាណិជ្ជកម្ម បាន​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ធំៗ ក្នុងប្រទេស​ចិន បាន​ចំនួន​២​កន្លែង ក្នុង​ឆ្នាំ​២០១៧ គឺ​នៅ​ទីក្រុង​ក្វាង​ចូ​វ ខេត្ត​ក្វាង​ទុន និង​ទី​ក្រុ ង​ស៊ី​អាន ខេត្ត​សាន​ស៊ី ហើយ​កំពុង​រៀបចំ​បើក​បន្ថែមទៀត​នៅ ទីក្រុង​ប៉េកាំង ទីក្រុង​សៀង​ហៃ ទីក្រុង​ម៉ា​កាវ ទីក្រុង​យូ​ណាន និង​ទីក្រុង​មួយចំនួនទៀត​។​

​បើតាម​ការអះអាង​រប​ស់លោក ស៊ា​ង ថៃ បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល ពាណិជ្ជកម្ម​កម្ពុជា នៅក្រៅ​ប្រទេស គឺជា​កន្លែង​តាំង បង្ហាញ​នូវ​ផលិតផល​ខ្មែរ ជា​អចិន្ដ្រៃយ៍ ជា​កន្លែង​ផ្សព្វផ្សាយ ឯកសារ​ទាក់ទង នឹង​វិស័យ​វប្បធម៌ វិនិយោគ និង​ទេសចរណ៍​នៅ​កម្ពុជា ជូន​ភ្ញៀវ​បរទេស សិក្សា​ស្វែងយល់ មុននឹង​ធ្វើដំណើរ​មក​កម្ពុជា​ផ្ទាល់​។​
​សូមជម្រាបថា​ក្នុង​សិក្ខាសាលា​ក៏មាន​ការចូលរួម​ពី​តំណាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC និង​អ្នក​វិយោគ​ចិន​ជាច្រើនរូប ដើម្បី​ធ្វើការ​ពិភាក្សាគ្នា​ពី​លទ្ធភាព​នៃ​ការ ធ្វើ​វិ​យោ គ​នៅ កម្ពុជា​។ អ្នកវិនិយោគទុន​កម្ពុ​ជា និង​ចិន​បានធ្វើ​ជំរុញ​ឲ្យ​មានការ​វិ និ​យោគ ពី​ប្រ ទេស​ចិន​មក​កម្ពុជា​ឲ្យ​បាន​ច្រើន​លើ​វិស័យ​ពាណិជ្ជកម្ម​ផងដែរ ។​

​បើតាម​មន្ត្រីជាន់ខ្ពស់​CDC​បាន​ឲ្យ​ដឹងថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើកឱកាស​ដល់​អ្នកវិនិយោគ​បរទេស​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ហើយក៏​មានការ​ធានា និង​ថែមទាំង​ដល់​អ្នក វិ និ​យោគ​ដែល​មានចែង​ក្នុង​ច្បាប់​ផងដែរ ។

​បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បញ្ជាក់ថា វិនិយោគិន​ចិន​បាន​ឈរ​លំដាប់​ទី​១ ដែល​បាន​បណ្តាក់ទុន​រកស៊ី នៅ​កម្ពុជា​ច្រើនជាងគេ ដែល​រហូតដល់​ជិត​១៥​ប៊ី​លា ន​ដុល្លា អាមេរិក​។
​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៤ ម ក​វិ និ​យោគិន​ចិន​ឈរ​នៅ​លំដាប់​ទី​១ ក្នុងចំណោម​វិនិយោគ​ផ្ទាល់​ពី​បរទេស ដោយបាន បណ្តាក់ទុន នៅ កម្ពុជា ប្រមាណ​ជិត​១៥​ប៊ី​លាន​ដុល្លារ​អាមេរិក​។ វិនិយោគិន​ចិន​ភាគច្រើន មក​បណ្តាក់​ទុក​នៅ​កម្ពុជា​ដោយ ផ្តោតលើ​វិស័យ​ថាមពល ឧស្សា ហ​កម្ម​កាត់ដេរ ធនាគារ និង​ហិរញ្ញវត្ថុ ទូរគមនាគមន៍ សំណង់​និង​អចលនទ្រព្យ ទេសចរណ៍ និង​វិស័យ​កសិកម្ម ជាដើម​៕L