កម្ពុជា​ចូលចិត្ត​ផលិតផល​ជប៉ុន​

965
ចែករម្លែក
  • 51
    Shares

ដោយៈ​សុផល / ភ្នំពេញ​៖ ដោយសារតែ​គុណភាព​ខ្ពស់​និង​ការ​ឌី​ហ្សា​ញ​ល្អ របស់​ផលិតផល​នៃ​ប្រទេស​ជប៉ុន បាន​ទាក់ទាញ​ប្រជាជន​កម្ពុជា​កាន់តែច្រើន​ឡើង​ឱ្យ​ប្រ​ប្រាស់​ផលិតផល​ជប៉ុន​។​

​ផលិតផល​ជាច្រើន​ម៉ាក​របស់​ជប៉ុន ដែល​ប្រជាជន​កម្ពុជា​ដក់ចិត្ត​ស្រឡាញ់​ចូលចិត្ត មាន​តាំងពី​គ្រឿងយន្ត​ដូចជា​រថយន្ត ម៉ូតូ កង់ រហូតដល់​គ្រឿង​អេឡិចត្រូនិក ដូចជា​ទូរទស្សន៍ ទូរ​ទឹកកក ជាដើម​។​
​ក្នុងចំណោម​ម៉ាក​ល្បីៗ​របស់​ជប៉ុន រួមមាន​ម៉ាក​តូ​ស៊ី​បា​ផងដែរ​ដែលមាន​ដូចជា​ទូរទស្សន៍ គ្រឿង​បរិក្ខា​ប្រើប្រាស់​នៅក្នុង​ផ្ទះ ទូរ​ទឹកកក ទូរ​បោក​សម្លៀកបំពាក់ និង​សម្ភារៈ​ផ្ទះបាយ​។​

​លោក សាយ គឹម​សេង អគ្គនាយក​ក្រុមហ៊ុន អេស​.​ខេ​.​អេស អេ​ឡិច​ត្រូ​និ​ច បាន​មានប្រសាសន៍​នៅក្នុង​ពិធីជប់លៀង​ជូន​អតិថិជន​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែ មីនា ឆ្នាំ​២០១៨​នៅ​ឌឹ​ធើ​រ៉េ​ស​ថា​៖ ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន បាន​ប្រឹងប្រែង​ដើម្បី​បំពេញ​នូវ​តំរូវការ​របស់​អតិថិជន ដោយ​ការនាំ​យកមក​នៅ​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ដែលមាន​គុណភាព​ជាមួយ​ផ្លាកសញ្ញា​ផលិតផល TOSHIBA របស់​ប្រទេស​ជប៉ុន នឹងមាន​ការគាំទ្រ​ទ្រ​យូរណាស់​មកហើយ​ពី​សំណាក់​ប្រជាជន​កម្ពុជា ហើយ​ក្រុមហ៊ុន​តែងតែ​គិតគូ និង​សន្យា​បន្ត​ប្រឹងប្រែង​បន្ថែមទៀត ទៅលើ​ការយកចិត្តទុកដាក់​ក្នុង​ការផ្ដល់​សេវាកម្ម​ជូ​ន​អតិថិជន បន្ត​ទៅមុខទៀត​។

​លោក​អគ្គនាយក ក៏បាន​ថ្លែង​អរគុណ​ទៅដល់​ដៃគូ​អាជីវកម្ម គឺ​ក្រុមហ៊ុន TOSHIBA របស់​ប្រទេស​ថៃ និង​ប្រទេស​សិង្ហ​បុរី ដែលជា​និច្ចកាល​តែង​ជួយ​ជ្រោមជ្រែង​សហការ និង បន្ថែម​ការវិនិយោគ​នៅក្នុង​ទីផ្សារ​របស់​ប្រទេស​កម្ពុជា ស្រប​ពេលដែល​ការវិនិយោគ​កំពុងមាន​កំណើន​ខ្លាំងខ្លា និង​សន្ទុះ នៃ​ការអភិវឌ្ឍន៍​របស់​ប្រទេស​មានការ​រីកចម្រើន​គ្រប់​វិស័យ នៅក្រោម​ការដឹកនាំ​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​៕L