កម្ពុជា​ចូលរួម​ពិភាក្សា​លើ​ប្រធានបទ​សេដ្ឋកិច្ច​ឌីជីថល​ជាមួយ​ពិភពលោក​ក្នុង​សន្និសីទ​បច្ចេកវិជ្ជា​នៅ​បារាំង​

642
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​លោក​បណ្ឌិត​កាន​ច័ន្ទ​មេត្តា​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ កាលពីពេល​ថ្មីៗ​នេះ​បាន​ដឹកនាំ​គណៈប្រតិភូ ក្រសួង​ប្រៃសណីយ៍ និង ទូរ​គម​នា គម​ន៍​ចូលរួម​កម្មវិធី VIVA Technology 2019 ដែល​បាន​ប្រព្រឹត្តទៅ​នៅ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌ Porte de Versailles ទីក្រុង ប៉ារីស ប្រទេស​បារាំង​។​

​កម្មវិធី​VIVATechnology2019​គឺជា​កម្មវិធី​កម្រិត​ពិភពលោក​ដ៏​ធំ​មួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​សម្រាប់​អាជីវកម្ម​បង្កើត​ថ្មី​វិស័យ បច្ចេកវិទ្យា (Tech Startups) និង​ថ្នាក់ដឹកនាំ​ទូទាំង​ពិភព​លោ ក​មកពី វិស័យ​ឯកជន​និង​វិស័យ​សាធារណៈ​។​កម្មវិធី​នេះ​ក៏​ជា​វេទិកា​បង្ហាញ​អំពី​នវានុវត្តន៍​ថ្មី​និង​មាន​ការតាំង​ពិ​ព័ណ៌​បច្ចេកវិទ្យា​ដោយមាន​វត្តមាន​អ្នកចូលរួម​សរុប​ប្រមាណ​ជាង ១០​ម៉ឺន នាក់​, អាជីវកម្ម​បង្កើត​ថ្មី​ប្រមាណ ៩០០០, វិនិយោគិន​ចំនួន​ជាង ១៩០០ និង​អ្នកសារព័ត៌មាន​ប្រមាណ ១៩០០ នាក់​។​

គណៈប្រតិភូ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដឹកនាំ​ដោយ លោក បណ្ឌិត កាន ច័ន្ទ​មេត្តា បាន​ចូលរួម​ក្នុង​កម្មវិធី​សន្និសីទ​បើក​កម្មវិធី​និង​ការពិភាក្សា​លើ​ប្រធានបទ​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ឌីជីថល ដោយមាន​ការចូលរួម​ពី​វាគ្មិន​កំពូលៗ​មួយចំនួន​រួមមាន លោក Emmanuel Macron ប្រធានាធិបតី​នៃ ប្រទេស បារាំង​, លោក Justin Trudeau នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កាណាដា​, លោក Jack Ma នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​AlibabaGroup,​លោកស្រី​GinniRometty​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន IBM និង​វាគ្មិន​ជា​នាយក​ប្រតិបត្តិ​ជាច្រើន​ទៀត​។

​ជាមួយគ្នានេះដែរ គណៈប្រតិភូ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក៏បាន​ទស្សនាការ​ពិ​ព័រ​ណ៌ បច្ចេកវិទ្យា និង​បាន​ពិភាក្សា​ជាមួយ​សហគមន៍ La French Tech អំពី​ការចូលរួម​របស់​សមា​គម​ន៍ La French Tech នៅ​កម្ពុជា​ក្នុងការ​រួមចំណែក​ជំរុញ​ដល់ Tech Starts up Ecosystem នៅ​កម្ពុជា​ផងដែរ​។​

ក្នុងការ​ចូលរួម​កម្ម​វិធី​នេះ​លោក​បណ្ឌិត​កាន​ច័ន្ទ​មេត្តា​ក៏បាន​ទទួល​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោកស្រី Alisee de Tonnac នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Seedstars ផងដែរ​។ ដោយ​ពិនិត្យឃើញថា Tech Startups Ecosystem​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​រួមផ្សំ​នឹង​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មកនេះ​, ក្រុមហ៊ុន Seedstars នឹង​សហការ​ជាមួយ​កម្ពុជា​ដើម្បី​រៀបចំ Regional Seedstars Summit 2019 ដែល​គ្រោង​នឹងធ្វើ​នា​ចុងឆ្នាំ​២០១៩ នៅក្នុង​រាជធានី​ភ្នំពេញ​៕S/

​ចំណងជើង​រូបថត​៖​គណៈប្រតិភូ ក្រសួង​ប្រៃសណីយ៍ និង ទូរ​គម​នា គម​ន៍​ចូលរួម​កម្មវិធី VIVA Technology 2019 nO​ទីក្រុង ប៉ារីស ប្រ​ទេ​