កម្ពុជា​ឈរ​នៅ​លំដាប់​លេខ​១០​នៅឡើយ​ទេ​

816
ចែករម្លែក
កីឡាករ​សុខ ចាន់​មៀន និង កីឡាការិនី​អ៊ុន ស្រី​យ៉ា (​រូបថត​:​ហែម សោរ​វុ​ឌ្ឍ​ន៍​-​អគ្គនាយកដ្ឋាន​កីឡា​)

(​ភ្នំពេញ​): ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៧ ដែល​កំពុងតែ​ធ្វើ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០​នៅឡើយ​ទេ​។​

​កម្ពុជា បាន​ប្ដេជ្ញាចិត្ត​ថា លើក​នេះ​បើ​មេដាយ​មិនបាន​កើនឡើង​ទេនោះ ក៏ត្រូវ​រក្សា​តំណែង​លេខ​៨ គឺ​លើ​ប្រទេស​ឡាវ​ដូច​ស៊ី​ហ្គេម​លើក​ទី​២៨​ដែរ​។ ពេលនេះ ប្រទេស​ម៉ាឡេស៊ី​ដែលជា​ម្ចាស់ផ្ទះ​បន្ត​ឈរ​នៅ​តំណែង​កំពូល ដោយ​កំពុង​គ្រប់គ្រង​មេដាយមាស​បណ្ដោះអាសន្ន​ចំនួន​៤០​គ្រឿង ប្រាក់​៣១ និង​សំរិទ្ធ​២២​សរុប​៩៣​គ្រឿង​។​

​ប្រទេស​សឹង្ហ​បូរី ឈរ​នៅ​លំដាប់​លេខ​២ ដោយមាន​មេដាយមាស​ចំនួន​២០​ប្រាក់​២០ និង​សំរិទ្ធ​១៩​សរុប​៥៩​គ្រឿង​។ វៀតណាម​ឈរ​នៅ​លំដាប់​ទី​៣ ដោយមាន​មេដាយមាស​ចំនួន​១៦ ប្រាក់​១១ និង សំរិទ្ធ​១៩​សរុប​៤៦​គ្រឿង​។ ថៃ​នៅ​ចំណាត់ថ្នាក់​ទី​៤ ដោយមាន​មេដាយមាស​ចំនួន​១៣ ប្រាក់​១៨ និង សំរិទ្ធ​២៥​សរុប​៥៦​គ្រឿង​។​

​ឥណ្ឌូនេស៊ី​ឈរ​នៅ​លំដាប់​ទី​៥ ដោយមាន​មេដាយមាស​ចំនួន​១២ ប្រាក់​១៤ និង​សំរិទ្ធ​២៣​សរុប​៤០​គ្រឿង​។ ហ្វីលីពីន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៦ ដោយមាន​មេដាយមាស​ចំនួន​៨ ប្រាក់​១១ សំរិទ្ធ​១២​សរុប​៣១​គ្រឿង​។ មី​យ៉ាន់​ម៉ា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៧ ដោយមាន​មេដាយមាស​ចំនួន​៤ ប្រាក់​៤ សំរិទ្ធ​៥ សរុប​១៣​គ្រឿង​។​

​ប្រ៊ុយណេ ឈរ​នៅ​ចំនាត់ថ្នាក់​លេខ​៨ ដែលមាន​មេដាយប្រាក់​១ សំរិទ្ធ​៥ សរុប​៦​គ្រឿង​។ ឡាវ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៩ ដោយមាន​មេដាយប្រាក់​១ សំរិទ្ធ​១​។ កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០ ដែលមាន​មេដាយសំរិទ្ធ​ចំនួន​៥​។ ទី​ម័​រ​ខាងកើត​មិនទាន់មាន​មេដាយ​នៅឡើយ​ទេ​។​

​មេដាយ​ទាំង​របស់​កម្ពុជា គឺ​ប្រភេទ​កីឡា​ឈិន​ឡូ​ន​បាន ២​គ្រឿង ប្រណាំងសេះ ១​គ្រឿង និង ប៉េតង់​២​គ្រឿង​។ កីឡា​ប៉េតង់ សុខ ចាន់​មៀន បាន​មេដាយសំរិទ្ធ បន្ទាប់ពី​ប្រកួត​វិញ្ញាសា​ម្នាក់​ទល់​ម្នាក់​ចាញ់​ម៉ាឡេស៊ី​១០​ទល់​១៣ និង​កីឡាការិនី អ៊ុន ស្រី​យ៉ា ក៏​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចាញ់​វៀតណាម​៥ ទល់​១៣៕L ដោយ​៖ រ៉ូ​ហ្សា​