កម្ពុជា​តែងតែ​ស្ថិតនៅក្នុង​ក្រសែភ្នែក​ដ៏​វិជ្ជមាន​នៃ​នយោបាយ​ការ​ប​រទេស​របស់​មេដឹកនាំ​សារ​ធារ​ណ​រដ្ឋ​កូរ៉េ​

408
ចែករម្លែក
  • 1
    Share

ចាប់តាំងពី​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ​បាន​បង្កើត​ចំណងទាក់ទង​ផ្នែក​ការទូត​នឹង​គ្នា​នៅក្នុង​ឆ្នាំ ១៩៩៧ មកដល់ពេលនេះ កម្ពុជា​តែងតែ​ស្ថិតនៅក្នុង​ក្រសែ ភ្នែក​ដ៏​វិ​ជ្ជ មាននៅ​ក្នុង​នយោបាយ​ការបរទេស​របស់​មេដឹកនាំ​នៃ​សាធារណរដ្ឋ​កូរ៉េ ។ នៅក្នុង​រយៈពេល ២២ ឆ្នាំ កន្លងមកនេះ មាន​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ ពីរ រូប​បានមក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​កម្ពុជា​។ ដោយឡែក​ប្រធានាធិបតី​សាធារណ រដ្ឋ​កូរ៉េ​មួយរូប​ទៀត​គឺ​លោក មូ​ន ចេ​អ៊ី​ន ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ជាថ្មី ម្តងទៀត​នៅ​ល្ងាច​ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ​២០១៩ នេះ ។

​ទំនាក់ទំនង​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ​បាន​បង្កើតឡើង​នៅក្នុង ពេលដែល​លោក​ប្រធានាធិបតី គីម យុង​សាម កំពុងតែ​ដឹកនាំ​ប្រទេស​នេះ ប៉ុន្តែ​លោក​មិន​បានមក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា​ទេ​ដោយសារ​នៅក្នុង​អំឡុង​ពេលនោះ អាច​ថា​ជា​ចុង​អាណត្តិ​របស់លោក ពីព្រោះ​លោក​បាន​ដឹកនាំ​ប្រទេស​នេះ​ពី​ឆ្នាំ ១៩៩៣ ដល់ ឆ្នាំ ១៩៩៨ ។​ប្រទេស​ទាំងពីរ បាន​បង្កើត​ត្រឹមតែ​ទំនាក់ទំនង​ការទូត​ផ្លូវការ ដែលជា​ការបើក​នូវ ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​កូរ៉េ ។

​ក្រោយមក​នៅក្នុង​អាណត្តិ​ដឹកនាំ​របស់លោក គីម ដេ​ជុង ដែល​បាន​បន្ត​ដឹកនាំ​នូវក្នុង​ថា​នៈ ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ ពី​ឆ្នាំ ១៩៩៨ ដល់ ឆ្នាំ ២០០៣ ក៏​មិន​បានមក​បំពេញ ទស្សនកិច្ច​នៅ​ក​ម្ព​ជា​ដែរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​រដ្ឋបុរស​ដែល​ទទួលពាន រង្វាន់​ណូបែល​សន្តិភាព​រូបនេះ​ក៏​មិន​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នោះទេ តែ​យ៉ាងណាក៏ដោយ មាន​ទឡ្ហីករណ៍​ជាច្រើន​ដែល​បង្ហាញថា នយោបាយ​ការ​រប​ទេស របស់ លោក គីម ឆ្ពោះ​មក​កម្ពុជា​ក៏មាន​ភាព​វិជ្ជមាន​ដោយ​វិនិយោគ​គិ​ន​និង​ភ្ញៀវទេសចរ កូរ៉េ ចាប់ផ្តើម​មក​បណ្តាក់ទុន​និង​មក​ដំណើរ​កម្សាន្ត​ទេសចរ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា យ៉ាងគំហុក​។​សាធារណរដ្ឋ​កូរ៉េ​ក៏បាន​ក្លាយជា​ប្រភព​នៃ​កម្លាំងចលករ​សេដ្ឋកិច្ចកម្ពុជា​ដ៏​មាន​សក្តា​នុ ពល​នេះ ចាប់តាំងពី​ពេលនោះ​មក ដល់ពេល​បច្ចុប្បន្ន​។

​បន្ទាប់ពី​លោក គីម ដេ​ជុង បានបញ្ចប់​អាណត្តិ​រួចមក​បណ្តា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ កូរ៉េ​នៅក្នុង​តំណែង គ្រប់រូប គឺ​សុទ្ធតែ​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​គ្រប់រូប លើកលែង តែ​លោកស្រី ប៉ាក ជុង​ហេ មួយ​ចេញ​ដែល​មិន​បានមក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា ជា​ផ្លូវរដ្ឋ ។

​លោក រ៉ូ មូ យ​ន ដែលជា​ប្រធានាធិបតី​កូរ៉េ នៅក្នុង​តំណែង​នា​អាណត្តិ​ពី ឆ្នាំ ២០០៣ ដល់ ២០០៨ គឺ​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ខែ វិច្ឆិកា ឆ្នាំ ២០០៦ ។ នៅក្នុង អាណត្តិ នៃ​ការដឹកនាំ​របស់លោក កម្ពុជា​ត្រូវបាន​គេ​ដឹងថា ជា​ប្រទេសមួយ​ដែល​ត្រូវបាន គេ​គិត ថា មាន​តួនាទី​មួយ​ដ៏​សំខាន់​នៅក្នុង​ការស្វែងរក​សន្តិ​ភាព​នៃ​ឧបទ្វីប​កូរ៉េ ។ បើទោះបីជា តួនាទី​ពិតប្រាកដ​របស់​កម្ពុជា​មិនត្រូវ​បាន​គេ​ដឹង​ពិតប្រាកដ ប៉ុន្តែ​ដោយ លក្ខណៈពិសេស​នៃ ទំនាក់ទំនង​ល្អ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​កូរ៉េ និង សារ​ធាណ​រដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​កូរ៉េ​ពោលគឺ​រវាង​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នឹង សារ​ធារ​ណ​រដ្ឋ​កូរ៉េ និង ព្រះករុណា​ព្រះ​បរម​រតនៈ​កោដ្ឋ នរោត្តម សីហនុ និង សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ មាន​អ្នកវិភាគ​នៅក្នុង​ស្រុក និង អន្តរជាតិ​ជាច្រើន​នៅក្នុង​ពេលនោះ បាន​ផ្សារភ្ជាប់​តួនាទី​កម្ពុជា​នៅក្នុង​ដំណើរការ ស្វែងរក​សន្តិភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ ។​

​ក្រោយមក​បន្ទាប់ពី លោក រ៉ូ មូ​យ​ន បានបញ្ចប់​អាណត្តិ​ដឹក​នាំទៅ លោក លី មី​យុង​បាក បាន​បន្ត​ជាប់ឆ្នោត​ហើយ​បាន​ក្លាយជា​មេដឹកនាំ​សាធារណរដ្ឋ​កូរ៉េ​ថ្មី ពី​ឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១៣ ។ នៅក្នុង​អាណត្តិ​ដឹកនាំ​របស់លោក ។ លោក លី មី​យុង​បាក​បាន​អញ្ជើញ​មក កម្ពុជា​ចំនួន​ពីរលើក គឺ​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​មួយ​លើក កាលពី អំឡុង​ខែ តុលា ឆ្នាំ​២០០៩ និង មក​ចូលរួម​ប្រជុំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ មួយលើកទៀត នៅ ក្នុង​អំ​ឡូង​ខែ វិច្ឆិកា ឆ្នាំ​២០១២ ។​

​លោកស្រី ប៉ាក ជុង​ហេ ដែល​បាន​បន្ត​តំណែង​ពី​លោក លី មី​យុង​បាក​ថ្វីត្បិតតែ​មិន បានមក បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក៏ពិតមែន​ប៉ុន្តែ​នៅក្នុង​អំឡុងពេល​ដឹកនាំ សា​ធា​រាណ​រដ្ឋ​កូរ៉េ ពី​ឆ្នាំ​២០១៣ ដល់ ឆ្នាំ​២០១៧​លោកស្រី​ក៏បាន​គ្រោង​នឹង​មក​បំពេញ ទស្សនៈកិច្ច​នៅ​កម្ពុជ ផងដែរ ពោលគឺ​នៅក្នុង​អំឡុង​ខែ តុលា ឆ្នាំ ២០១៦​ប៉ុន្តែ​បាន​ខកខាន ។​

​ដោយឡែក​នៅ​រសៀល ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៩​នេះ លោក មូ​ន ចេ​អ៊ី​ន ដែល​កំពុងតែ​ដឹកនាំ​សាធារណរដ្ឋ​កូរ៉េ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ កម្ពុជា​ចាប់ពី​រសៀល​ថ្ងៃនេះ រហូតដល់ ដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា​ក្នុងអំឡុងពេល នៃ​ទស្សនកិច្ច​នេះ លោក មូ​ន ចេ​អ៊ី​ន នឹង​ចូលគាល់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះ​បរម រាជវាំង ហើយ​និង​ជួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ។ លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ពិភាក្សា​អំពី​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​ការពង្រីក កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែមទៀត​ហើយក៏​ផ្លាស់ប្តូរ​យោបល់ គ្នា​ផងដែរ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​កង្វល់ និង​ផលប្រយោជន៍​រួម​។ បន្ទាប់ពី បញ្ចប់​ជំនួប ថ្នាក់ដឹកនាំ​ទាំងពីរ​នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច ព្រមព្រៀង​មួយចំនួន និង​ធ្វើ​សេច​កី្ត​ប្រកាស​ព័ត៌មាន​រួមគ្នា​។​

​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​រំពឹងថា​នឹងអញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើកទឹក ចិត្ត​ឱ្យ មានការ​វិនិយោគការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង​រវាង​ប្រទេស ទាំងពីរ​។ ទស្សនកិច្ច​លើកដំបូង​មកកាន់​កម្ពុជា របស់​ឯកឧត្ដម​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន គឺជា​ព្រឹ​តិ្ត​ការណ៍​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​ដែល​នឹង​ពង្រឹង មិត្តភាព ហើយនឹង​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​វិសាលភាព ទូលំទូលាយ និង​ស៊ីជម្រៅ​។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិត​ជាង​មួយ​ម៉ឺន​នាក់​មកពី​រោងចក្រ សហគ្រាស​ចំនួន​៧ កាល​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស កោះកុង ស្ថិតនៅ​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង សម្ដេច​តេ​ជោ ក៏​ថ្លែងថា កត់សំគាល់​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក មូ​ន ចេ​អ៊ី​ន នៅ​ព្រះរាជា​ណា ចក្រ​កម្ពុជា​ផងដែរ ។ សម្តេច​តេ​ជោ បាន​វាយតម្លៃ​ខ្ពស់​នៃ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ ហើយនឹង​ត្រៀម​ការស្វាគមន៍​មេដឹកនាំ​សាធារណរដ្ឋ​កូរ៉េ យ៉ាង​កក់ក្តៅ​ដោយ​សម្តេច​នៅ ពេល​នោះបាន​ថ្លែងថា ប្រធានាធិបតី​កូរ៉េខាងត្បូង​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​កម្ពុជា ហើយ​ខ្ញុំ​ក៏ត្រូវ​ពិសា​បាយ​មិត្ត​ភាពជា​លក្ខណៈ​គ្រួសារ​ជាមួយ និង​ប្រធានាធិបតី និង​ភរិយា​របស់គាត់ ហើយ​ថ្ងៃ​បន្ទាប់ និង​ធ្វើ​ការចរចា​ជាមួយគ្នា ព្រមទាំង​ធ្វើជា​សាក្សី នៃ​ការចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​និង​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​ជាមួយគ្នា​ផងដែរ​។​

​ទាក់ទិន​នឹង​ដំណើរ​ទស្សនកិច្ច របស់លោក មូ​ន ចេ​អ៊ី​ន​នេះដែរ លោក អូ ណាក់​យ៉ុង ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ក៏បាន​វាយតម្លៃ​ខ្ពស់​នៃ​ទំនាក់ទំនង របស់​ប្រទេស​ទាំងពីរ ។

​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយនឹង កាសែត​រស្មី​កម្ពុជា លោក អូ ណាក់​យ៉ុង បាន​ថ្លែងថា ប្រទេស​កម្ពុជា​គឺជា ខ្លា​ថ្មី​នៃ​អាស៊ី (New Tiger of Asia) ដែល​សម្រេចបាន​នូវ​កំណើន សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម ៧,៦​ភាគរយ ជា​បន្តបន្ទាប់​គ្នា​នា រយៈពេល​២០​ឆ្នាំកន្លងមក និង​កំពុងតែបន្ត​សម្រេច​កំណើនសេដ្ឋកិច្ច​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ឈរលើ​មូលដ្ឋាន ‘​យុទ្ធសាស្ត្រ​ចតុកោណ (Rectangular Strategy)’​។ លោក​គិតថា កូរ៉េ និង​កម្ពុជា​ជា​ដៃគូ​ដ៏ សមស្រប​សម្រាប់​ថ្ងៃ​អនាគត ដើម្បី​កសាង​វិបុលភាព​ជារួម​ក្នុង​ការរស់នៅ​ជាមួយគ្នា​។​

​លោក​បាន​បន្តថា​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ​និង​កម្ពុជា​បាននិងកំពុង​តែ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស បន្ទាប់ពី​មានការ​បង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ​កាលពី​ឆ្នាំ​១៩៩៧ ទំហំ​នៃ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បានសម្រេច​៩៧៥​លាន​ដុល្លា​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំមុន ដោយមាន​ការកើនឡើង​ជិត​២០​ដង​ធៀប​នឹង​ឆ្នាំ​១៩៩៧ ហើយ​មាន​សហគ្រាស​កូរ៉េ​ចំនួន ប្រមាណ​២០០​សហគ្រាស ដែល​បាន​បណ្តាក់ទុន​នៅ​កម្ពុជា​កំពុងតែ​ចូលរួមចំណែក​ក្នុង ការបង្កើត​វិបុលភាព​ជារួម​ក្នុង​ការរស់នៅ​ជាមួយគ្នា​ព្រមទាំង​មានការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​ប្រចាំឆ្នាំ​បច្ចុប្បន្ន​ជិត​៤០​ម៉ឺន​នាក់ គឺ​ត្រូវបាន​កើនឡើង​ជាង​២០០​ដង ដោយ​មានតែ​ប្រមាណ​ជាង​១.០០០​នាក់​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​១៩៩៧​។​

​លោក​បាន​បន្តថា​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើក​នេះ គឺជា​លើក​ទី​៣ បន្ទាប់ពី​ដំណើរ​ទស្សន កិច្ច​ក្នុង​ឆ្នាំ​២០០៦​និង​ឆ្នាំ​២០០៩ គឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​នៃ សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ធ្វើឡើង​ក្រោយពី​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​កាលពី ១០​ឆ្នាំមុន ដូច្នេះ​លោក​រំពឹងថា ដំណើរ​ទស្សនកិច្ច​លើក​នេះ នឹង​ជួយ​ពង្រឹង​កិច្ច​សហ ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ​ក៏ដូចជា​លើកកម្ពស់​ទំនាក់ទំនង​របស់ ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ឈានឡើង​ខ្ពស់ជាង​មុន​មួយកម្រិត​ទៀតផង​ដែរ​។​

​ជាមួយគ្នានេះដែរ ដំណើរ​ទស្សនកិច្ច​លើក​នេះ មាន​អត្ថន័យ​ក្នុង​ការរៀបចំ​មូលដ្ឋាន ដើម្បី​ប្រារព្ធ​កិច្ចប្រជុំ​កំពូល​ពិសេស​កូរ៉េ​-​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​កូរ៉េ​-​មេគង្គ​ដែល​គ្រោង នឹង​ប្រារព្ធ​នៅក្នុង​ប្រទេស​កូរ៉េ​នៅ​ឆមាស​ទី​២​នា​ឆ្នាំនេះ​។ កិច្ចប្រជុំ​កំពូល​ពិសេស កូរ៉េ​-​អាស៊ាន​គ្រោង​នឹង​ប្រារព្ធ​ដើម្បី​រំលឹក​ទំនាក់ទំនង​កិច្ចសន្ទនា​រយៈពេល​៣០​ឆ្នាំ កន្លងមក​រវាង​កូរ៉េ និង​អាស៊ាន ឯ​កិច្ចប្រជុំ​កំពូល​កូរ៉េ​-​មេគង្គ​នឹងមាន​ការលើក​កម្រិត​ពី​ថ្នាក់ រដ្ឋមន្ត្រីការបរទេស​ឲ្យ​ទៅជា​ថ្នាក់​កំពូល ហើយ​នេះ​គឺជា​ចំណុច​ដ៏​មាន​អត្ថន័យ​យ៉ាងខ្លាំង ដោយសារ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​អ្នក ផ្តួចផ្តើម​គំនិត​នេះ​។​

​សរុប​មកវិញ តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក មូ​ន ចេ​អ៊ី​ន​មក​កម្ពុជា​លើក​នេះ នឹង​បន្ត​ពូន​ជ្រុំ​នៃ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី និង ពហុភាគី​រវាង​ព្រះរាជា ណា​ចក្រ​កម្ពុជា និង សាធារណរដ្ឋ​កូរ៉េ នឹង​បន្ត​ពូន​ជ្រុំ និង​រីកចម្រើន​ថែមទៀត ។ ទោះបី ជា​កម្ពុជា​ជា​ប្រទេស​តូច មាន​ប្រជាជន​តិច ប៉ុន្តែ​យើងខ្ញុំ​សង្ឃឹមថា​កម្ពុជា​តែងតែ​ស្ថិត នៅក្នុង​ក្រសែភ្នែក​ដ៏​វិជ្ជមាន​នៃ​នយោបាយ​ការ​រប​ទេស​របស់​មេដឹកនាំ​នៃ​សារ​ធា​រណរដ្ឋ​កូរ៉េ​៕ ដោយៈ ខាន់ សុ​ភី​រម្យ/Ha