កម្ពុជា​ទទួលបាន​រង្វាន់​បី​ប្រភេទ​ពី​សមាគម​ទេសចរណ៍ អាស៊ាន​

610
ចែករម្លែក
កម្ពុជា​ទទួលបាន​រង្វាន់​បី​ប្រភេទ​ពី​សមាគម​ទេសចរណ៍ អាស៊ាន​(រូបថតក្រសួងទេសចរណ៍)

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​បេក្ខភាព​បី​រូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ត្រូវបាន​ជ្រើសរើស​ដោយគណៈកម្មការ​ទាំង​១០​ប្រទេស​របស់​ស​មាគ​ទេសចរណ៍​អាស៊ាន ដើម្បី​ទទួល​រង្វាន់​ល្អ​បំផុត​ឆ្នាំ​២០១៩ របស់សមាគម​ទេសចរណ៍​អាស៊ាន​(ASEAN Award for Excellence 2019)​។​នេះ​បើតាម​ការបញ្ជា​ក់ដោយក្រសួង ទេសចរណ៍​កម្ពុជា​ កាលពី​ថ្ងៃទី​២៦​ខែមេសា​។​


​ប្រភព​ដដែល​បន្តថា​ ពិធី​ប្រគល់​រង្វាន់​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៥​ខែមេសា ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រុមប្រឹក្សា​ទេសចរណ៍​របស់​ប្រទេស​ម៉ាឡេស៊ី ប្រធាន​សមាគម​ទេសច​រណ៍​នៃ​បណ្តា​ប្រទេស​អាស៊ាន និង​ក្រុមហ៊ុន​អាកាសចរ​។​


​រង្វាន់​ដែល​កម្ពុជា​ទទួលបាន​ពី​សមាគម​ទេសចរណ៍​អាស៊ាន​រួមមាន​៖១.​រង្វាន់​សម្រាប់​ការសរសេរ​អត្ថបទ​ទេសចរណ៍​ល្អ​បំផុត (Best ASEAN Travel Article) ដែល​បាន​ទៅលើ​ទស្សនា​វ​ដ្តី​ទេសចរណ៍​កម្ពុជា​(Cambodia Tourism Magazine),២. រង្វាន់​សម្រាប់​ការថត​រូបល្អ​បំផុត (Best ASEAN Tourism Photo) ដែល​បាន​ទៅលើលោក សួង ម៉ារ​ឌី អ្នក​ថតរូប​អាជីព​ ​និង​ទី​៣. រង្វាន់​ល្អ​បំផុត​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ថែរក្សា​វប្បធម៌ (Best ASEAN Cultural Preservation Effort) ដែល​បាន​ទៅលើលោក ម៉ៅ សុខ​នី ស្ថាបត្យករ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។​


​នេះ​ជា​មោទនភាព​មួយ​សម្រាប់​ប្រទេស​កម្ពុជា​៕សរន/Ha