កម្ពុជា​ទើបតែ​បាន​មេដាយសំរិទ្ធ ៣​គ្រឿង​ប៉ុណ្ណោះ​

818
ចែករម្លែក

(​គូ​ឡា​ឡាំ​ពួរ​): គិត​ត្រឹម​យប់​ថ្ងៃទី​២០​សីហា ចំនួន​មេដាយ​របស់​កម្ពុជា សម្រាប់​ស៊ី​ហ្គេម​លើក​ទី​២៩ ដែល​កំពុងតែ​ធ្វើ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​នោះ ចំនួន​មេដាយ​របស់​កម្ពុជា ទើបតែ​ទទួលបាន​មេដាយសំរិទ្ធ ៣ គ្រឿង​តែប៉ុណ្ណោះ​។​

​សម្រាប់​ប្រទេស​ម៉ាឡេស៊ី ដែលជា​ម្ចាស់ផ្ទះ​នោះ ចំនួន​មេដាយ​នៅតែ​បន្ត​នាំមុខគេ​ដដែល​។ ម៉ាឡេស៊ី បាន​មេដាយ​សរុប​ចំនួន​៣៥ គ្រឿង ដែល​ក្នុងនោះ មេដាយមាស​១៦​គ្រឿង ប្រាក់​១១​គ្រឿង និង​សំរិទ្ធ​៨​គ្រឿង​។ សឹង្ហ​បូរី ឈរ​នៅ​លំដាប់​លេខ​២ ដោយ​ដណ្ដើមបាន​មេដាយ​សរុប​ចំនួន​១៩​គ្រឿង គឺ​មាស ៦​គ្រឿង ប្រាក់​៧​គ្រឿង និង​សំរិទ្ធ ៦​គ្រឿង​។ ថៃ​កំពុងតែ​ឈរ​នៅ​លំដាប់​ទី​៣ ដោយបាន​មេដាយ​សរុប​ចំនួន​១២​គ្រឿង គឺ​មាស​៤ ប្រាក់​៤ និង​សំរិទ្ធ ៤​គ្រឿង ឯ​ឥណ្ឌូនេស៊ី​បាន​១៤​គ្រឿង គឺ​មេដាយមាស​ចំនួន​២​គ្រឿង ប្រាក់ ៤​គ្រឿង និង​សំរិទ្ធ​៨​គ្រឿង​។ វៀតណាម​បាន​មេដាយ​សរុប​៧​គ្រឿង ដែល​ក្នុងនោះ​មាស ២​គ្រឿង ប្រាក់ ៣​គ្រឿង និង សំរិទ្ធ ២​គ្រឿង​។ មី​យ៉ាន់​ម៉ា បាន​មេដាយ​សរុប​ចំនួន​៤​គ្រឿង គឺ​មាស ២ គ្រឿង និង​ប្រាក់​២​គ្រឿង​។ ហ្វីលីពីន​បាន​៤​គ្រឿង​ដែរ គឺ​មាស ១​គ្រឿង ប្រាក់​១​គ្រឿង និង​សំរិទ្ធ ២​គ្រឿង​។ ឡាវ បាន ២​គ្រឿង គឺ​មេដាយប្រាក់​១ និង​សំរិទ្ធ​១​គ្រឿង​។ ប្រ៊ុយណេ បាន​៤​គ្រឿង គឺ​មេដាយសំរិទ្ធ​ទាំង ៤ គ្រឿង​។​

​សម្រាប់​កម្ពុជា​ដែល​កំពុងតែ​ឈរ​នៅ​លំដាប់​ទី ១០ នោះ ទើបតែ​ដណ្ដើមបាន​មេដាយសំរិទ្ធ ៣​គ្រឿង​ប៉ុណ្ណោះ ក្នុងខណៈដែល​ប្រទេស​ទី​ម័​រ​ខាងកើត មិនទាន់​រកបាន​មេដាយ​នៅឡើយ​៕L ដោយ​៖ រ៉ូ​ហ្សា​