នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៨ សមយុទ្ធយោធា នាគមាស ឆ្នាំ ២០១៨ និងសកម្មភាពសង្គ្រោះ បន្ទាន់មនុស្សធម៌ រវាងប្រទេសកម្ពុជា និងចិនបានចាប់ ផ្តើមនៅខេត្តកំពង់ស្ពឺនៃប្រទេសកម្ពុជា ។ នេះជាសមយុទ្ធយោធារួមលើកទី ២ រវាងប្រទេសកម្ពុជា និងចិនក្រោយពីប្រទេសទាំងពីររួមគ្នា ធ្វើសមយុទ្ធនៅឆ្នាំ ២០១៦ រៀងមក ។
តាមប្រភពព័ត៌មានបានឱ្យដឹង ថា សមយុទ្ធយោធានាគមាស នេះនឹង រៀបចំរយៈពេល ១៧ ថ្ងៃ ក្រោមប្រធាន បទ“ប្រឆាំងនឹងភេរវកម្ម” ។ ក្នុងឱកាស នេះ ភាគីទាំងពីរនឹងរួមគ្នាធ្វើសមយុទ្ធ អំពីយុទ្ធសាស្ត្រប្រឆាំងនឹងភេរវកម្ម ការ បញ្ជាសកម្មភាពបង្ក្រាបបទភេរវកម្មសមយុទ្ធយោធា អំពីការបង្ក្រាបបទ ភេរវកម្ម និងសកម្មភាពសង្គ្រោះបន្ទាន់ មនុស្សធម៌ ដើម្បីកសាងសមត្ថភាព របស់កងទ័ព ប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំង នឹងភេរវកម្ម និងការបំពេញភារកិច្ច សង្គ្រោះបន្ទាន់ផ្នែកមនុស្សធម៌ ។
គួរបញ្ជាក់ថា កងទ័ពចិន និង កម្ពុជា ដែលចូលរួមក្នុងសមយុទ្ធនេះ បានផ្តល់ដល់អ្នកភូមិ និងសិស្សានុសិស្ស នូវសម្ភារៈសម្រាប់ការរស់នៅ និង សិក្សារៀនសូត្រ ហើយបានជួយគេ ជួសជុលផ្ទះ និងព្យាបាលជំងឺដោយឥត គិតថ្លៃ ៕ ដោយ ម៉ាវ ភឺងហ្វី (ស៊ីនហួ ចិន)