កម្ពុជា​និង​ធនាគារពិភពលោក​ពិភាក្សា​ភាពជា​ដៃគូ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ សម្រាប់​រយៈពេល៥​ឆ្នាំ​បន្ទាប់​ទៀត​

142

(​ភ្នំពេញ)​៖​កម្ពុជា​និង​ធនាគារពិភពលោក (WB)​កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​តម្រូវការ​អាទិភាព​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​រយៈពេល​៥​ឆ្នាំ​បន្ទាប់​និង​ក្របខ័ណ្ឌ​នៃ​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​ជាមួយធនាគារពិភពលោក​នៅក្នុង​ការិយាល័យ​ធនាគារពិភពលោក​ប្រចាំ​ទីក្រុង​ភ្នំពេញ​ដើម្បី​ពិភាក្សា​ភាពជា​ដៃគូ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ សម្រាប់​រយៈពេល ៥ ឆ្នាំ​បន្ទាប់​ទៀត​។​

​កិច្ចប្រជុំ​នេះ​ខាង​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​អនុប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ និង​ខាង​ធនាគារពិភពលោក​ដឹកនាំ​ដោយ​លោកជំទាវ​Inguna Dobraja​នា​យិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​ដោយមាន​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា និង​មន្ត្រី​របស់​ធនាគារពិភពលោក​ប្រចាំ​តំបន់​មានទីស្នាក់ការ​នៅ​សឹង្ហ​បូរី និង​នៅ​ទី​ស្នាក់​កណ្តាល​នាទី​ក្រុង​វា​ស៊ី​ង​តោន តាម​ប្រព័ន្ធ Video Conference ផងដែរ​។​

​លោកស្រី Inguna Dobraja​មានប្រសាសន៍ថា ធនា​គារ​ពិភពលោក បានចាប់ផ្តើម​រៀបចំ​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​សម្រាប់​ប្រទេស​ជាមួយនឹង​ប្រទេស​កម្ពុជា​ហើយ​ការពិភាក្សា​ថ្ងៃនេះ​នឹង​ជួយ​ឱ្យ​យើង​ស្វែងយល់​ពី​ជម្រើស​នៃ​ការអភិវឌ្ឍ​រយៈពេល​ធ​ម្យ​ម​ហើយ​ការពិភាក្សា​ថ្ងៃនេះ​គឺជា​មធ្យោបាយ​ល្អ​ដើម្បី​ចាប់ផ្តើម​នៃ​ដំណើការ​នេះ​និង​ជា​ឱកាស​ដ៏​វិសេស​មួយ​សម្រាប់​ធនាគារពិភពលោក​ចូលរួម និង​រួមចំណែក​ក្នុងការ​រៀបចំ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​សម្រាប់​រយៈពេល ៥​ឆ្នាំ​ខាងមុខ​ទៀត​។​

​រដ្ឋលេខាធិកា វ​ង្សី វិស្សុត បាន​មានប្រសាសន៍ថា​កិច្ចប្រជុំ​ពិភាក្សា​ថ្ងៃនេះ គឺជា​វេទិកា​ដ៏​មាន​សារៈសំខាន់​សម្រាប់​យើងទាំងអស់គ្នា ធ្វើការ​បូកសរុប​នូវ​សមិទ្ធផល​ដែល​សម្រេចបាន​នៅក្នុង​រយៈពេល​៥​ឆ្នាំកន្លងមក នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨ របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ដើម្បី​រួមគ្នា​ធ្វើ​កំណត់​ទិសដៅ​អនាគត ទាំង​ក្នុង​កម្រិត​យុទ្ធសាស្ត្រ និង​ទាំង​កម្រិត​តាម​វិស័យ នៅក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខនេះ​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារពិភពលោក​ផងដែរ​។ លោក​បាន​គូសបញ្ជាក់ថា​កិច្ចពិភាក្សា​ថ្ងៃនេះ គឺជា​ធាតុ​ចូល​ដ៏​សំខាន់​សម្រាប់​ការរៀបចំ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ថ្មី​មួយទៀត​ឬ​អាចជា​ដំណាក់កាល​ទី​៤​ក៏ដូចជា​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​ដែលជា​ក្របខ័ណ្ឌ​នៃ​ការអភិវឌ្ឍ​រយៈពេល​វែង​របស់​កម្ពុជា សំដៅ​ក្តាប់​យកមក​វិញ​នូវ​មោទនភាព​ជាតិ​ជាមួយនឹង​ការកសាង​ជាតិ​មួយ​ដ៏​រស់​រវើក​ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​និង​មាន​សេដ្ឋកិច្ច​រឹងមាំ​។​ជាមួយគ្នានេះ​យើង​ក៏ត្រូវ​ភ្ជាប់​ការគិតគូរ​នេះ ទៅ នឹង​និ​ន្ន​ការ​របស់​តំបន់ និង​ពិភពលោក ជពិសេស​សមាសធាតុ​ថ្មី​ក្នុង​ពិភពលោក ផងដែរ​ដើម្បី​យើង​អាច​ធានាបាន​ថា​ក្របខ័ណ្ឌ​,​គោលនយោបាយ​និង​យុទ្ធសាស្ត្រ ដែល​យើង​ដាក់ចេញ​ពិត​ជាមាន​ភាពត្រឹមត្រូវ​និង​សមស្រប ហើយ​អា​ចស ម្រេច បាន​តាម​គោលដៅ​ដែល​បាន​ដាក់ចេញ ព្រោះ​សភាពការណ៍​នៅក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខ​អាច​នឹងមាន​ភាពខុសគ្នា​ឆ្ងាយ​ពី​ស្ថានភាព​នៅក្នុង​រយៈពេល ៥​ឆ្នាំ​កន្លងទៅ​។​

​រដ្ឋលេខាធិការ​វ​ង្សី​វិស្សុត​បាន​បញ្ជាក់ថា​ជារួម នៅក្នុង​រយៈពេល ៥​ឆ្នាំ​កន្លង មកនេះ​រាជរដ្ឋាភិបាល​បាន​ឆ្លើយតប​ជា​សារ​វ័​ន្ត​ទៅនឹង​ឆន្ទៈ និង​បំណង​ប្រ​ថ្នា​របស់ ប្រជាជន​កម្ពុជា​ពិសេស​រាជរដ្ឋាភិបាល​សម្រេច​បានជា​អតិបរមា​នូវ​អាទិភាព​គោលនយោបាយ​ទាំងឡាយ​ដែល​បាន​ដាក់ចេញ​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ ដើម្បី កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព​នៅ​កម្ពុជា ក៏ដូចជា​បាន​បង្កើតបាន​នូវ​មូលដ្ឋាន​សម្រាប់​ទ្រទ្រង់​នូវ​ដំណើរការ​វិវឌ្ឍន៍​ឈានឡើង​របស់​កម្ពុជា​តទៅ​មុខ​ទៀត​។​យើង​បាន​ដាក់ចេញ​នូវ​គោលនយោបាយ និង យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សំខាន់ៗ​ជាច្រើន​រាប់មិនអស់​សម្រាប់​បម្រើ​ឱ្យ​ការអភិវឌ្ឍន៍​ប្រទេស​ដូចជា​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​,​គោ​លន​យោ បា យ​គាំពារ​សង្គម​,​គោលនយោបាយ​លើក​កំពស់​ភាពជា​គូរ​វាង​រដ្ឋ​និង​វិស័យ​ឯកជន​យុទ្ធសាស្ត្រ​គៀគរ​ចំណូល​និង​យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​ថវិកា​ជាដើម​។​ល​។​

​មន្ត្រី​បាន​ប្រាប់​បន្ថែមថា​ក្រៅពីនេះ​កិច្ចប្រជុំ​ក៏បាន​ធ្វើការ​ពិភាក្សា​ផងដែរ លើ​ប្រធានបទ​សំខាន់ៗ​មួយចំនួន​ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​ការរៀបចំ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ សម្រាប់ រយៈពេល​០៥​ឆ្នាំ​ខាងមុខ​ដូចជា​ការពង្រឹង​ការតភ្ជាប់​ទាំង​ផ្នែក​រឹង​និង​ផ្នែក​ទន់ ដោ យ​គ្របដណ្តប់​លើ​វិស័យ​ឡូ​ជី​ស្ទីក ហិរញ្ញវត្ថុ ដឹកជញ្ជូន ថា​ពល និង​ឌីជីថល​, ការអភិវឌ្ឍ​វិស័យ​ឯកជន​.​ការអភិវឌ្ឍ​ធនធានមនុស្ស ដោយ​គ្រប់​ដណ្តប់ លើ​វិ​ស័ យ​អបរំ ជំនាញ សុខាភិបាល និង​ការ​គាំពារ​សង្គម​, .​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​(៤).​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន ដោយ​គ្រប់​ដណ្តប់​លើ​វិស័យ​នគរូបនីយកម្ម​និង​(៥).​ការគ្រប់គ្រង​វិស័យ​សាធារណៈ​។​​ដោយ​៖ស៊ា ថាំង​/sn