កម្ពុជា​និង​អាល្លឺម៉ង់​បន្ត​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ដំណាក់កាល​ទី​៤

1234
ចែករម្លែក
  • 42
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​កម្ពុជា និង​ទី​ភា្ន​ក់​ងារ​សហ​ប្រតិ​ប​តិ្ត​កា​រប​ចេ្ច​ក​ទេស​អាល្លឺម៉ង់ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​ចុះហត្ថលេខា​ជាមួយគ្នា​លើ​កិច្ចព្រមព្រៀង អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​-​ដំណាក់កាល​ទី​៤ (Regional Economic Development Program Phase IV – RED IV) ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​របស់​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​និង​សហព័ន្ធ​ស្វី​ស​សរុប​ចំនួន​៨,៣៦៥​លាន​អឺរ៉ូ​។​

​យោងតាម​សេចក្តី​ជូន​ព័ត​មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​បានបញ្ជាក់​ទៀតថា ពិធី​ចុះហត្ថលេខា​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រវាង​លោក ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នីតិសម្បទា​និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក Günter W. Riethmacher ប្រធាន​ទី​ភា្ន​ក់​ងារ​សហ​ប្រតិ​ប​តិ្ត​កា​រប​ចេ្ច​ក​ទេស​អាល្លឺម៉ង់ (GIZ) និង​លោក Stefan Hanselmann ប្រធាន​ដឹកនាំ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​-​ដំណាក់កាល​ទី​៤ នៃ​ទី​ភា្ន​ក់​ងារ GIZ ដោយមាន​ការចូលរួម​ពី​តំណាង​សា្ថ​ន​ទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​, ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ (SDC) និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

​ប្រភព​ដដែល​លើកឡើង​បន្តថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ គឺជា​សក្ខីភាព​នៃ​ការអនុវត្ត​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ចចរចា​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សា​ធា​រដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ កាលពី​ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ ដែល​ភាគី​ទាំងពីរ​បាន​ឯកភាព​បន្ត​អនុវត្ត​កម្មវិធី​សម្រាប់​ដំណាក់កាល​ទី​៤ រយៈពេល​០៣​ឆ្នាំ (២០១៨-២០២១) ដោយ​បន្តសកម្មភាព​ក្នុង​ខេត្ត​ក​បន្ទាយមានជ័យ​, ឧ​ត្ត​មានជ័យ និង​ខេត្តសៀមរាប (​គាំទ្រ​តែ​វិស័យ​ទេសចរណ៍​) និង​ពង្រីក​វិសាលភាព​ក្នុង​ខេត្ត​ថ្មី​មួយទៀត គឺ​ខេត្តព្រះវិហារ​។​

​សម្រាប់​គោលដៅ​ចម្បង​នៃ​កម្មវិធី​ខាងលើ​គឺ​ការបង្កើន​ឱកាស​ការងារ​និង​លើ​កម្ពស់​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រជាជន​នៅតាម​ជនបទ​ក្នុង​ខេត្ត​គោលដៅ តាមរយៈ​ការពង្រឹង​អភិបាលកិច្ច​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ការលើកកម្ពស់​បរិយាកាស​អំណោយផល​សម្រាប់​ធុ​រះ​កិច្ច​មូលដ្ឋាន និង​ការលើកកម្ពស់​ផលិតកម្ម​កសិកម្ម​។

​កម្មវិធី​នេះ​មាន​ថវិកា​សរុប​៨,៣៦៥​លាន​អឺរ៉ូ ស្មើនឹង​ប្រមាណ​៩,៦២​លាន​ដុល្លារ ក្នុងនោះ​ភាគី​អាល្លឺម៉ង់​បានផ្តល់​ចំនួន​៥,១៤​លាន​អឺរ៉ូ និង​ភាគី​ស្វី​ស​ចំនួន​៣,២២៥​លាន​អឺរ៉ូ ព្រមទាំង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​រង្វង់​១០​ភាគរយ នៃ​ថវិកា​សរុប​របស់​កម្ម​វិធី​នេះ​៕