កម្ពុជា​និង​UN ចុះហត្ថលេខា​រួមគ្នា​លើ​គម្រោង​គាំទ្រ​ការអភិវឌ្ឍ​ដំឡូង​មី​កម្ពុជា​

1347
ចែករម្លែក

ដោយ : ពៅ និមល/ ​ភ្នំពេញ ៖ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម នា​រសៀល​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន ចិន Green Leader Holdings Group Limited (Green Leader) និង​អង្គការសហប្រជាជាតិ (UNDP) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ សម្រាប់​កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅកាន់​ការអភិវឌ្ឍ និរន្តរភាព​នៃ​វិស័យ​ដំឡូង​មី​នៅ​កម្ពុជា ដើម្បី​ជួយ​ធានាបាន​សិ​មិទ្ធ​ផល​គ្រោង​ក្នុង​ឆ្នាំ​២០៣០​ខាងមុខ​។​

​ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​រវាង​លោក Nick Beresford នាយក​អង្គការ UNDP ប្រចាំ ប្រទេស​កម្ពុជា និង​លោក Tse Michael Nam នាយក​ប្រតិ​ប​តិ្ត​ក្រុមហ៊ុន Green Leader ក្រោម​អធិបតី ភាព លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។​
​ ​
​ចំពោះ​នៃ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ខាងលើនេះ ក្នុង​គោលបំណង បង្កើន​ផលិតភាព​របស់​កសិក​រ​ដំឡូង​មី​ខ្នាតតូច តាមរយៈ​ការផ្ទេរ​សមត្ថភាព និង​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ឲ្យ​មាន​ប្រព័ន្ធ​ផលិតកម្ម​ជា​និរន្តរភាព​, ធ្វើ​ឲ្យ​គុណភាព​កាន់តែ​ល្អប្រសើរ​និង​បង្កើន​ទំនុកចិត្ត​លើ ការផ្គត់ផ្គង់ តាមរយៈ​ការពង្រឹង​សមាគម​កសិករ ដំឡូង​មី និង​សមត្ថភាព​លើ​កិច្ចសហប្រតិបត្តិការ ដោយ​ការជំរុញ​ឲ្យ​មាន​គំរូ​កសិកម្ម​កិច្ចសន្យា និង​ជំរុញ​ការស្រាវជ្រាវ និង​អភិវឌ្ឍ​លើ​អេតាណុល​និង ទស្សនៈ​ដើម្បី​ជំរុញ​គោលនយោបាយ​ជាតិ​ឥន្ធនៈ​៕B