កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​«​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​»

842
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF)​នឹង​រៀបចំ​ព្រឹត្តិការណ៍​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ប្រចាំឆ្នាំ​២០១៨​នៅ​ថ្ងៃទី​០១​ខែធ្នូ​។​ការបញ្ជាក់​នេះ​ធ្វើឡើង​មុន​ថ្ងៃ​កម្មវិធី​មកដល់​អង្គការ​AHF​បានរៀបចំ​នូវ​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ដើម្បី​បង្ហាញ​ពី​សកម្មភាព​នានា​ដែល​បាន​គ្រោងទុក​។​

​ជា​រៀងរាល់ឆ្នាំ​នៅតែមាន​មនុស្ស​ប្រមាណ​១​លាន​នាក់​បាន​ស្លាប់​ដោយសារ​មេរោគ​អេដស៍​និង​ជំងឺអេដស៍​និង​ជាង​១​លាន​៨​សែន​នាក់​បាន​ឆ្លង​ជំងឺអេដស៍​ក្នុង​មួយឆ្នាំៗ​។​នៅ​ថ្ងៃ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្នុងប្រទេស​កម្ពុជា​នឹង​បង្កើត​ឲ្យ​មាន​សកម្មភាព​ជាច្រើន​រួមមាន​ការប្រគំ​តន្ត្រី​អបអរ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​បាន​ជួយ​ក្នុងការ​គាំពារ​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​បាន​ចំនួន​១​លាន​នាក់​។​

ក្នុងពេល​បច្ចុប្បន្ន​និង​ពិធី​សម្ពោធ​គម្រោង​តេស្ត​ឈាម​រក​មេរោគ​អេដស៍​ដោយ​រថយន្ត​ចល័ត​របស់​អង្គការ​AHF​នៅ​កម្ពុជា​។​អង្គការ​AHF​កម្ពុជា​រៀបចំ​សន្និសីទ​សារព័ត៌មាន​និង​ការប្រកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​អេដស៍​ឆ្នាំ​២០១៨​ដែល​ប្រព្រឹត្តទៅ​ថ្ងៃ​សៅរ៍​ទី​០១​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​ទីលាន​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​។​

​ចាប់ពី​ម៉ោង​៣​រសៀល​ទៅនឹង​មានការ​ចូលរួម​ពី​ស្ថាប័ន​រដ្ឋាភិបាល និង​សហគមន៍​ចំនួន​ជិត ១​ពាន់​នាក់​ជួបជុំគ្នា​និង​បើក​យុទ្ធនាការ​ដោយ​លោក​អៀង​មូលី​ទេសរដ្ឋមន្ត្រី​និង​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ដង្ហែរ​ក្បួន​នៅ​បរិវេណ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ការ​រាំ​កន្ត្រាក់​អារម្មណ៍ ការ​រាំ​ហែ​ក្បួន​និង​ការធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​។​ខណៈដែល​ចាប់ពី​ម៉ោង​៦​កន្លះ​ល្ងាច​ទៅនឹង​មានការ​ប្រគុំ​តន្ត្រី​ដោយ​កំពូល​តារា​ល្បីៗ លោក​ខេមរៈ សេរី​មន្ត លោក​អូន ក្រុម​កំប្លែង និង​តារា​ផ្សេងៗ​ទៀត ហើយ​មហាជន​ទូទៅ​អាច​ចូលរួម​ទស្សនា​ដោយ​សេរី​។​

​លោក​វេជ្ជបណ្ឌិត ឈឹម​សារ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី​មានប្រសាសន៍ថា “​យើង​សង្ឃឹមថា ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នេះ​នឹងធ្វើ​ឲ្យ​យុទ្ធនាការ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍​កាន់តែ​ប្រសើរឡើង ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ទូទាំង​ពិភពលោក​” ។ “​បច្ចុប្បន្ន​មាន​មនុស្ស​ប្រមាណ​ជា ៦៧០០០​នាក់​នៅក្នុង​ប្រទេស​កម្ពុ​ជា​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ហើយ​យើងខ្ញុំ​ពិត​ជាមាន​មោទនភាព​ក្នុងការ​បង្ហាញ​ជា​សាធារណៈ​ថា​ក្នុងចំណោម​អ្នកជំងឺ​ជាង​ពាក់កណ្តាល​កំពុង​ទទួល​ការថែទាំ និង​ព្យាបាល​ដោយមាន​ការគាំទ្រ​ពី​អង្គការ AHF ។

​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF)​ជា​អង្គការ​ធំ​បំផុត​នៅលើ​ពិភពលោក​ហើយ​បច្ចុប្បន្ន​AHF កំពុងផ្តល់​ការថែទាំ​សុខភាព និង / ឬ​សេវាកម្ម​ថែទាំ​ដល់​មនុស្ស​ជាង​១​លាន​នាក់ ក្នុង ៤១​ប្រទេស ទូទាំង​ពិភពលោក ដូចជា​នៅ​សហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិក​ឡាទីន ការី​ប​បៀ​ន តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​អឺរ៉ុប​ខាងកើត​៕S/​

#