កម្ពុជា​នឹងមាន​ច្បាប់​ស្ដីពី​សណ្តាប់ធ្នាប់​នៅ​ទីសាធារណៈ ខណៈ​ក្រសួងមហាផ្ទៃ​កំពុង​រៀបចំ​ ​

1035
ចែករម្លែក
  • 6
    Shares

(​ភ្នំពេញ​) ៖ កម្ពុជា​នឹងមាន​ច្បាប់​សណ្តាប់ធ្នាប់​នៅ​ទីសាធារណៈ សម្រាប់​អ្នក​ឲ្យ​ពលរដ្ឋ​ទាំងអស់​អនុវត្ត ដើម្បី​ជំរុញ​ធ្វើ​ឲ្យ​សណ្តាប់ធ្នាប់​នៅតាម​ទីសាធារណៈ មាន​ភាពល្អ​ប្រសើរឡើង​។​

​បើតាម​ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​ក្រសួងមហាផ្ទៃ ដែល​បានផ្ដល់​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​មួយ​ថា បច្ចុប្បន្ន​ច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​នៅ​ទីសាធារណៈ បាន​នឹង​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​រៀបចំសេចក្តីព្រាង ហើយ​សម្តេច​ក្រឡាហោម ឧបនាយកមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​នឹង​កំពុង​ជំរុញ​ព​ន្លឿ​ន​ការបង្កើត​ច្បាប់​នេះ ឲ្យ​លឿនដើម្បី​ជំរុញ​សណ្តាប់ធ្នាប់​នៅតាម​ទីសាធារណៈ​មាន​ភាពប្រសើរឡើង​។



​ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា ថ្លែងបន្តថា នៅក្នុង​ប្រទេស​កម្ពុជា មាន​សកម្មភាព​បង្ក​ភាព​ឥត​សណ្តាប់ធ្នាប់​ជាច្រើន ដែល​កំពុង​អត់​មានច្បាប់​ដាក់ទោស​ទណ្ឌ​ដាក់ពន្ធនាគារ ដូចជា ការ​ចោល​សំរាម​នៅតាម​ទីសាធារណៈ ការ​ហាលអាវ​នៅតាម​ទីប្រជុំជន ការចត​យានយន្ត​នៅតាម​ទីសាធារណៈ និង​ការដាក់​របស់របរ​ល​ក់​ដូរ​ឥត​សណ្ដាប់ធ្នាប់ ធ្វើបាតុកម្ម កូដកម្ម​បិទផ្លូវ និង​ការសាងសង់​ឥត​ច្បាប់​អនុញ្ញាត​ជាដើម​។​

​លោក​បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ន​សេចក្តីព្រាង​មួយ​នេះ បាន​នឹង​កំពុង​ពិភាក្សា​រវាង​មន្ត្រី​ជំនាញ​នៅ​ថ្នាក់​ក្រសួង ហើយ​នៅពេល​ឆាប់ៗ​ខាងមុខនេះ សេចក្តីព្រាងច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​នៅ​ទីសាធារណៈ​មួយ​នេះ នឹង​យកទៅ​ពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​បណ្តា​ក្រសួង​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយចំនួនទៀត មុននឹង​យក​សេចក្តីព្រាងច្បាប់​នេះ ដាក់ជូនទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​រដ្ឋសភាជាតិ​ពិនិត្យនិង​អនុម័ត​៕ដោយ៖វិបុល/sn

#