កម្ពុជា​នឹងមាន​សួនឧទ្យាន​លំដាប់​អន្តរជាតិ​តម្លៃ​៦០​លាន​ដុល្លារ​ឆាប់ៗ​នេះ​

1317

(​ភ្នំពេញ​) ៖ នៅពេល​ឆាប់ៗ​ខាងមុខនេះ កម្ពុជា​នឹងមាន​ឧទ្យាន​កម្សាន្ត​ស្តង់ដា​អន្តរជាតិ មួយ​ដោយ​ចំណាយ​ប្រាក់​៦០​លាន​ដុល្លារ​អាមេរិក ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ប៉េង​ហួត​គ្រុប​។​
​ ​
​បើតាម​ការបញ្ជាក់​ពី​លោក ថៃ ម៉េង​លី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប៉េង​ហួត​គ្រុប ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹងថា ឧទ្យាន​កម្សាន្ត​នេះ​សាងសង់​លើ​ផ្ទៃដី​ទំហំ​៨​ហិកតា ស្ថិតនៅក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ រាជធានី​ភ្នំពេញ​។ ឧទ្យាន​កម្សាន្ត​នឹងមាន​សាល​
​សន្និសីទ និង​អគារ​សម្រាប់ រៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍ ដោយមាន​រចនាបទ​តាមបែប​អឺរ៉ុប ការដាំ​ដើមឈើ​ធំៗ លក្ខណៈ​ធម្មជាតិ និង​ផ្លូវ​ដើរ​តាម​ដងស្ទឹង ដែលមាន​លក្ខណៈ​ថ្មី​ទំនើប និង​ស៊ីវីល័យ​បំផុត​។​
​ ​
​លោក​ក៏បាន​បញ្ជាក់​ពី​គោលបំណង​សំខាន់​របស់​ក្រុមហ៊ុន វិនិយោគ​លើ​គម្រោង​ឧទ្យាន​កម្សាន្ត​នេះ គឺ​ដើម្បី​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​ទីក្រុង ផ្តល់នូវ​គម្រោង​ស្អាត សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មិន​ធ្លាប់មាន​ពីមុន នៅ​កម្ពុជា​៕​ដោយ​៖​វិបុល​/sn