កម្ពុជា​នឹង​បញ្ជូន​ពលករ​ជំនាញ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​

313
ចែករម្លែក
  • 16
    Shares

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​តាមរយៈ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​កា​រ​បញ្ជូន​ពលករ​ជំនាញ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​កម្ពុជា​សង្ឃឹម​ជឿជាក់ថា​ពលករ​កម្ពុជា​ដែលមាន​ជំនាញ​នឹង​អាច​រក​ទីផ្សារការងារ​នៅក្រៅ​ប្រទេស​បន្ថែម​ទៀតហើយ​ពិសេស​ជប៉ុន​ក៏​ជាទី​ផ្សារ​ដែលមាន​ប្រាក់ខែ​ខ្ពស់​ផងដែរ​។​

លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​ក្នុងខណៈពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​ហើយ​បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ ការបញ្ជូន​ពលករ​ជំនាញ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​រវាង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​និង​ក្រសួងយុត្តិធម៌​នៃ​ប្រទេស​ជប៉ុន​។​

នៅ​ក្រសួងយុត្តិធម៌​ប្រទេស​ជប៉ុន​បានបង្ហាញ​នូវ​ការកោតសរសើរ ចំពោះ​ក្រុមការងារ​បច្ចេកទេស​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន ដែល​បាន​ខិតខំ​សហការគ្នា ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​នាពេល​កន្លងមករ​ហូត​ឈានដល់​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​។

​លោក​បាន​ថ្លែង​ដោយ​បញ្ជាក់ថា​បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រស់នៅ​សិក្សា​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ​១​ម៉ឺន​១​ពាន់​នាក់​ក្នុងនោះ​កម្មសិក្សាការី​មាន​ប្រមាណ​ជិត​៧​ពាន់​នាក់​។ តាមរយៈ​អនុស្សារណៈ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​លោក​សង្ឃឹមថា​ពលករ​ជំនាញ​កម្ពុជា​នឹងមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ចាប់យក​ឱកាស​មាស​នេះ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង​ផង សម្រាប់​កម្ពុជា​ផង ក៏ដូចជា​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​របស់​ជប៉ុន ជាពិសេស​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​គ្រប់​ជ្រុងជ្រោយ​ជា​យុទ្ធសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​។​

​ទន្ទឹម​ជាមួយគ្នានេះ លោក Takashi YAMASHITA រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៃ​ប្រទេស​ជប៉ុន បាន​លើកឡើងថា​កាលពី​ឆ្នាំ​កន្លងទៅ​កម្ពុជា​-​ជប៉ុន​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦៥​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​ជប៉ុន​។​ហើយ​ការចុះ​អនុស្សារណៈ​នៃ​កិច្ចសហប្រតិបត្តិការ​ស្តីពី​ពលករ​ជំនាញ​នា​ថ្ងៃនេះ​ជា​ភស្តុតាង​បញ្ជាក់​យ៉ាងច្បាស់​ពី​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ។

​គួរបញ្ជាក់​ថា​ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​រវាង​ឯកឧត្តម​សេង​សក្តា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ​និង​លោកជំទាវ​ShokoSASAKI​អគ្គនាយក​អន្តោប្រវេសន៍​ជប៉ុន​៕S/

​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​ក្នុងពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​និង​បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ ការបញ្ជូន​ពលករ​ជំនាញ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​(​រូប​ក្រសួង​)​