កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​បដិសណ្ឋារកិច្ច​ម្ហូបអាហារ​និង​ភេសជ្ជៈ​អន្ដរជាតិ​នៅ​ចុងឆ្នាំ​២០១៩

607
ចែករម្លែក
  • 12
    Shares

ដោយ​:​សុផល​/​ភ្នំពេញ​៖​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​និង​សមាគម​មេ​ចុងភៅ​កម្ពុជា​នឹង​រៀបចំ​តាំងពិព័រណ៍ បដិសណ្ឋារកិច្ច ម្ហូបអាហារ​និង​ភេសជ្ជៈ​អន្ដរជាតិ​រយៈពេល​៣​ថ្ងៃ​ចាប់​ពីថ្ងៃ ទី​១០​ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ ខាងមុខ នៅ​មជ្ឈមណ្ឌល​សន្និបាត សណ្ឋាគារ​សុខា​ខេត្តសៀមរាប​ដើម្បី​ឆ្លើយតប​នឹង​ទិសដៅ ការអភិវឌ្ឍ​និង​ភាព​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​និង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​និង​ម្ហូបអាហារ​នៅ​ប្រទេស​កម្ពុជា​។​

ថ្លែង​នៅក្នុង​ស​ន្និសិទ​កាសែត​ស្តីពី​ពិព័រណ៍​អន្ដរជាតិ អង្គរ​ហ្វូ​ត​និង​សណ្ឋាគារ​(NGKORFOOD+HOTEL) 2019​កាលពី​ថ្ងៃទី​២១​ខែកុម្ភៈ​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​វី​កញ្ញា​ខឿន​រី​នាដ​ប្រធាន​គម្រោង​របស់​ក្រុមហ៊ុន​អេ​អ៊ឹម​ប៊ី​តា​ស៊ុ​ស​អ៊ី​វិ​ន​គ្រុប​(AMBTarsusEventsGroup)​បាន​មានប្រសាសន៍ថា​ការតាំងពិព័រណ៍​នេះ​មាន​ការដាក់​តាំងនូវ​ឧបករណ៍​សម្រាប់​កែឆ្នៃ​ការ​វេច​ខ្ចប់​ម្ហូបអាហារ​វេច​ខ្ចប់​ផ្លែឈើ​និង​ភេសជ្ជៈ​ឧបករណ៍​ដុត​នំ និង​គ្រឿង​ផ្គត់ផ្គង់​ផ្សេងៗ​ទៀត​ដោយមាន​ការចូលរួម​ពី​តំណាង​មកពី​ជិត​១០​ប្រទេស​រួមមាន​ចិន សិង្ហ​បុរី កូរ៉េ ជប៉ុន ថៃ តៃវ៉ាន់ អ៊ីតាលី និង​ម៉ាឡេស៊ី ។​

​កញ្ញា​បាន​បន្តថា​ពិព័រណ៍​នេះ​នឹង​ក្លាយជា​ឱកាស​ដ៏​ល្អ​សម្រាប់​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​និង​ម្ហូបអាហារ​នៅ​ខេត្តសៀមរាប​និង​តំបន់​ជុំវិញ​ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​អំពី​ផលិតផល​និង​សម្ភារៈ​ទំនើប​សម្រាប់​ផ្គត់ផ្គង់​អាជីវកម្ម​និង​ទទួលបាន​នូវ​ការធ្វើ​បច្ចុប្បន្នភាព​លើ​និន្នាការ​សេវា​ម្ហូប​ចុងក្រោយ​បំផុត​និង​ជា​ឱកាស​សម្រាប់​អ្នកជំនួញ​បាន​ជួប​ផ្ទាល់​ដើម្បី​កសាង​ទំនាក់ទំនង​ជាមួយគ្នា​។​

​កញ្ញា​ខឿន​រី​នាថ​បាន​បន្ថែមទៀតថា​ពិព័រណ៍​ក៏មាន​ការបង្ហាញ​ម៉ាស៊ីន​ឆុង​កាហ្វេ​ទំនើប​ចុងក្រោយបង្អស់​និង​ផលិតផល​ផ្គត់ផ្គង់​ទៅកាន់​ហាង​កាហ្វេ​ដើម្បី​ឆ្លើយ​ប​តប​ទៅនឹង​ទីផ្សារ​កាហ្វេ​ដែល​កំពុង​រីកលូតលាស់​យ៉ាង​ឆាប់រ​ហ័យ​និង​បំពេញ​ទៅតាម​តម្រូវការ​ទីផ្សារ​ប្រទេស​កម្ពុជា​នូវ​រសជាតិ​កាហ្វេ​ប្រកបដោយ​គុណភាព​។​ក្រៅពីនេះ​ក៏មាន​ការរៀបចំ​កម្មវិធី​ប្រកួតប្រជែង​ធ្វើ​ម្ហូប​ការប្រកួត​ឆុង​ការ​ហ្វេ​និង​ការ​រចនា​កាហ្វេ​ឡា​តេ​អាដ៍​ផងដែរ​។​

​គួរ​បញ្ជាក់ថា​ពិព័រណ៍​អន្ដរជាតិ ANGKORFOOD+HOTEL 2019​នេះ រំពឹងថា នឹង​អាច​ទាក់ទាញ អ្នកចូលរួម​ទស្សនា​ជាង​៤០០០​នាក់ និង​អ្នកតំណាង​មកពី​សណ្ឋាគារ ភោជនីយដ្ឋាន អ្នកផ្គត់ផ្គង់ និង​ផ្ដល់​សេវាកម្ម​ម្ហូបអាហារ​អ្នកតំណាង​មកពី​ហាង​កាហ្វេ​ក្លឹប​រាត្រី​ហាង​ចែកចាយ​និង​លក់រាយ​ម្ហូបអាហារ​ផងដែរ​៕S/

​ចំណងជើង​រូ​បថ​តៈ​កម្ពុជា​នឹង​រៀបចំ​តាំងពិព័រណ៍​បដិសណ្ឋារកិច្ច​ម្ហូបអាហារ​និង​ភេសជ្ជៈ​អន្ដរជាតិ​រយៈពេល​៣​ថ្ងៃ​ចាប់​ពីថ្ងៃ ទី​១០​ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ សណ្ឋាគារ​សុខា ខេត្តសៀមរាប​