កម្ពុជា​បាន​ចាក់​បញ្ចាំងភាពយន្ត​ចល័ត​ចិន​ជូន​ពលរដ្ឋ​ទស្សនា​នៅ​ខេត្តព្រៃវែង​

284
ចែករម្លែក

ដោយ​៖​ចាន់ ថន​/​ព្រៃវែង​៖​ដោយមាន​ការឯកភាព​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​៖​ចិន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៤​បាន​ចាក់​បញ្ចាំង​ជូន​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​សិស្សានុសិស្ស​ទស្សនា​នៅក្នុង​បរិវេណ​ដី​ឡូ​តិ៍​ជិត​សួនច្បារ​សម្តេច​ជាស៊ីម​ក្រុង​ព្រៃវែង​ខេត្តព្រៃវែង កាលពី​រាត្រី​ទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​។

​ការចាក់​បញ្ចាំងភាពយន្ត​នេះ​ដើម្បីឱ្យ​ពលរដ្ឋ​បាន​ស្វែងយល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ វប្បធម៌ សិល្បៈ ភាពយន្ត នៃ​ប្រទេស​ទាំងពីរ​។ ក្រោយ​ទស្សនា​គឺមាន​ចំនួន​២ រឿង «​សួស្តី​លោក មហាសេដ្ឋី​! និង​រឿង​ខ្មែរ​មាន​ចំណងជើង​ថា​ម្ចាស់​កាំបិត​ត្នោត​នៅ​រាត្រី​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​ដែលមាន​អ្នកចូលរួម​ទស្សនា ប្រមាណ​ជា ៥០០​នាក់​។​

​ក្នុងនោះ​ផងដែរ​លោក​អ៊ុក​សិរី​វុ​ធ​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តព្រៃវែង​បាន​សម្ដែង​នូវ​អារម្មណ៍​សប្បាយរីករាយ​។​ដោយបាន​ចាត់ទុក​ព្រឹក​ការណ៍​នេះ​បាន​នាំមក​នូវ​ការកម្សាន្ត​និង​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​វប្បធម៌​សិល្បៈ​រវាង​ប្រជាជន​កម្ពុជា និង​ចិន​។ លោក​បាន​បន្តថា​ភាពយន្ត​ដើ​តួនាទី​ដ៏​សំខាន់ ក្នុងការ​ផ្តល់​ចំណេះ ស្វែងយល់​ពី​វប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ការរីកចំរើន​របស់​ប្រទេស​នីមួយៗ ។

​ជាក់ស្តែង​លោក​ចាត់ទុកថា​ព្រឹត្តិការណ៍​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៤​ឆ្នាំ​២០១៩​នេះ ។​គឺធ្វើឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ចិន​ចាត់ទុកជា​ឆ្នាំ នៃ​ការផ្លាស់ប្តូរ​វប្បធម៌ និង​ទេសចរ​រវាង​ប្រទេស​ទាំងពីរ​។​ក៏ដូចជា​ជួយ​ជំរុញឱ្យមាន​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​សិល្បៈ​ភាពយន្ត​រវាង​កម្ពុជា​និង​ចិន​កាន់តែរ​ស៊ីជម្រៅ​និង​មាន​ចំណង​មេត្រីភាព​កាន់តែ​រឹងមាំ​មួយកំរិត​ទៀត​ចាប់ពី​ទីក្រុង​រហូតដល់​ជនបទ​។​ជាមួយគ្នា​នោះដែរ​ក្រុមយុវជន​ដែល​បានមក​ទស្សនា​ភាពយន្ត​នេះ​បានបង្ហាញ​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង​និង​មានបំណង​ចង់ឱ្យមាន​ព្រឹត្តិការណ៍​ដូចនេះ​នៅលើ​ក​ក្រោយៗ​ទៀត​។​

​បើតាម​លោក​រតនា​រ៉ា​យុទ្ធ​អ្នកដឹកនាំ​ក្រុមការងារ​ចាក់​បញ្ចាំង​ភាពយ​ន្យ​ចិន​កម្ពុជា​នៃ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​បាន​លើកឡើងថា​៖​តាម​ផែនការ​ព្រឹត្តិការណ៍​”​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៤” ឆ្នាំ ២០១៩​នេះ នឹង​នាំ យក​នូវ​ភាពយន្ត​ល្បីៗ​ជាច្រើន​រឿង​ទៅ​ចាក់​បញ្ចាំង​នៅ​ខេត្ត តាកែវ កំពត និង​ខេត្តកណ្តាល​បន្តទៀត ។​

​បន្ទាប់ពី​បាន​ចាក់​បញ្ចាំង​នៅ​ខេត្ត​ប៉ៃលិន​ឧ​ត្ត​រ​មានជ័យ​ក្រចេះ​និង​ខេត្ត​ត្បូងឃ្មុំ​រួចមកហើយ​នោះ​ដើម្បី​សម្រេច​ឱ្យបាន​នូវ​គោលដៅ​ដែល​ត្រូវ​ចាក់​បញ្ចាំង​នៅ​ទូទាំងប្រទេស​ខណៈដែល​ព្រឹត្តិការណ៍​នេះ​បានរៀបចំ​នៅ​ខេត្ត​ចំនួន​២៤​រួចមកហើយ​ដោយមាន​ទស្សនិកជន​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​ចូលរួម​ទស្សនា​៕S/​