កម្ពុជា​ប្រកាសស្វាគមន៍​​ជំនួប​កំពូល​អន្តរ​កូរ៉េ

960
ចែករម្លែក

ដោយៈ​មុនី​រ័​ត្នៈ​ភ្នំពេញៈ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​ជា​ផ្លូវការ​ដោយ​សូម​ស្វាគមន៍​ចំពោះ​ជំនួប​កំពូល​អន្តរ​កូរ៉េ ដែល​បានបញ្ចប់​ទៅដោយ​ជោគជ័យ កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ និង​សេច​កី្ត​ប្រកាស​ប៉ាន​មុន​យូ​ម ដើម្បី​ស​និ្ត​ភាព វិបុលភាព និង​ការបង្រួបបង្រួម​ឧ​ប​ទី្វ​ប​កូរ៉េ​។

លោក គីមជុនអ៊ុនមេដឹកនាំកូរ៉េខាងជើង(ខាងឆ្វេង)និងលោក មូនជែអ៊ីនមេដឹកនាំកូរ៉េខាងត្បូងក្នុងជំនួបកាលពីថ្ងៃទី២៧មេសា២០១៨

​កម្ពុជា​បានចាត់ទុក ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​នេះ គឺជា​ជំហាន​ទៅមុខ​ឆ្ពោះទៅរក​ភាព​កាន់តែ​ប្រសើរ​នៃ​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរ​កូរ៉េ​ក៏ដូចជា​ស​និ្ត​ភាព​និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​។​នេះ​បើ​យោងតាម​សេច​ក្តី​ថ្លែងការណ៍​របស់​ក្រសួង​ក​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៨ ។​

​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បន្តថា​ប្រទេស​កម្ពុ​ជាមាន​ការលើក​ចិត្ត​ដោយ​ឃើញ​ពី​ការ​បេ្ត​ជ្ញា​ដើម្បី​បង្កើត​នូវ​របប​ស​និ្ត​ភាពជា​អចិន្ត្រៃយ៍​ជំនួស​ឲ្យ​ស្ថានភាព​យុទ្ធ​ស​និ្ត​ភាព​នាពេល​ពេលបច្ចុប្បន្ន​នេះហើយ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការលុបបំបាត់​នុយក្លេអ៊ែ​រ​នៅ​ឧបទ្វីប​កូរ៉េ ដែល​នឹង​បង្កើត​ឲ្យ​មាននូវ​ស​និ្ត​ភាព ស​និ្ត​សុខ​និង​សិ្ថ​រ​ភាព ជា​និរន្តរ៍​នៅក្នុង​តំបន់​។​

​គួររំលឹកថា​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​សិស្ស​និស្សិត នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស នា​ព្រឹក​ថ្ងៃទី ៣០ ខែមេសា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​បានធ្វើការ​កត់សម្គាល់ថា សភាពការណ៍​បាន​វិ​វត្ត​យ៉ាង​លឿន​នៅលើ​ពិភពលោក​នេះ ។​មាន​ទាំង​សភាព​កាណ៍​ល្អ​មាន​ទាំង​សភាពការណ៍​អាក្រក់​។​សភាព​ការណ៍​នៅ​ឧបទ្វីប​កូរ៉េ​គឺមាន​លក្ខណៈ​ល្អ​បំផុត​ហើយ អាច​ចាត់ទុកថា​សឹងតែ​ពាក់កណ្ដាល​សតវត្ស​ដែល​កូរ៉េ​ជា​បងប្អូន​ដឹង​ពី​បានមក​ជួបជុំគ្នា ហើយ​បង្កើត ឲ្យ​មាន​សេចក្តីថ្លែងការណ៍​រួម​ហើយ​មាន​ទស្សនកិច្ច​ទៅវិញទៅមក​និង​មានការ​ព្រមព្រៀង​រំសាយ​ចោល​អាវុធ​នុយក្លេអ៊ែរ​ទៀតផង ។ នេះ​ជា​របត់​ប្រវត្តិសាស្ត្រ​នៃ​តំបន់​អាស៊ី ។​

​សម្តេច​បន្តថា​បើទោះបី​យើង​មិនទាន់​ដឹងថា​នៅពេល​ខាងមុខ​មាន​អ្វី​កើតឡើង​ក៏ដោយ​នៅពេលដែល​ភាគី​ទាំង​សងខាង​ដាក់ចេញ​នូវ​លក្ខខណ្ឌ​សម្រាប់​ដោះស្រាយ​បញ្ហា​។​តែ​ហោចណាស់​នៅពេលនេះ​យើង​មិនមាន​ការ​ព្រួយបារម្ភ​ថា​សង្គ្រាម​នុយក្លេអ៊ែរ​វា​នឹង​កើតឡើង​នៅ​ឧបទ្វីប​កូរ៉េ​។​យើង​ស្វាគមន៍​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២៧ ខែមេសា​លោក គីម ជុន​អ៊ុន​មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង​បាន​ជួប​ជា​ប្រវត្តិ​សាស្ត្រ ជាមួយ​លោក​ប្រធានាធិបតី​កូ​រ៉​ខាងត្បូង មូ​ន ជែ​អ៊ី​ន​នៅ​តំបន់​គ្មាន​កងទ័ព​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​ហើយ​ឈាន​ចេញ សេច​កី្ត​ប្រកាស​ប៉ាន​មុន​យូ​ម ដើម្បី​ស​និ្ត​ភាព វិបុលភាព និង​ការបង្រួបបង្រួម​ឧ​ប​ទី្វ​ប​កូរ៉េ​៕​មន​